និវត្តន៍ជនម្នាក់ត្រូវចាប់ខ្លួន ក្រោយយកកាំភ្លើ.ងដើរភ្ជ.ង់គំរា.មអ្នកភូមិ ដោយគ្មានមូលហេតុ
- ព្រៃវែង
ខេត្តព្រៃវែង ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកម្ចាយមារ កាលពីវេលាម៉ោង៩និង
ខេត្តព្រៃវែង ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកម្ចាយមារ កាលពីវេលាម៉ោង៩និង
ខេត្តព្រៃវែង ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកម្ចាយមារ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៩ ខែមីនា បានធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែលបានចោទប្រកាន់ថា បុរសរូបនោះបានប្រើប្រាស់កាំភ្លើ.ងខ្លីមួយដើម ដើរភ្ជ.ង់គំរា.មគេឯង ធ្វើឱ្យប្រជាពលរដ្ឋមានការភ័.យខ្លា.ច ។
ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះ ឌី គឿន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរនិវត្តន៍ជន រស់នៅភូមិពពេល ឃុំក្របៅ ស្រុកកម្ចាយមារ ខេត្តព្រៃវែង ។
យោងតាមប្រភពព័ត៌មានដែលទទួលបានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យបានយកកាំភ្លើ.ងខ្លីម៉ាករ៉ូឡូ ពណ៌ស ស្នាប់ដៃពណ៌ក្រហម ស្រោមពណ៌ខ្មៅ គ្មានគ្រាប់ដើរគំរា.មកំហែងកម្លាំងប្រជាការពារ និងប្រជាពលរដ្ឋក្នុងភូមិ ធ្វើឱ្យពួកគាត់មានការភ័.យខ្លា.ច ទើបរាយការណ៍ប្ដឹងមកសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ខ្លួនបុរសរូបនោះតែម្ដង ។
ទោះជាយ៉ាងណាក៏ដោយ កម្លាំងនគរបាលស្រុកកម្ចាយមារ មិនទាន់បានបញ្ជាក់ឱ្យដឹងច្បាស់ពីមូលហេតុនៅឡើយទេ ថាហេតុអ្វីបានជាជនសង្ស័យរូបនេះ ប្រើប្រាស់កាំភ្លើ.ងអត់គ្រាប់ ដើរភ្ជ.ង់គំរា.មគេបែបនេះ ហើយតើកាំភ្លើ.ងនេះជនសង្ស័យបានមកពីណា? ហើយពីមុនរូបគេធ្វើការអ្វី? ទើបមានកាំភ្លើងបែបនេះ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកម្ចាយមារ ៕
ចែករំលែកព័តមាននេះ