កម្មកររោងចក្រ២នាក់ប្តីប្រពន្ធ ជិះម៉ូតូឌុបគ្នា ជួបគ្រោះអកុសលលើផ្លូវជាតិលេខ៤
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ប្តីប្រពន្ធ២នាក់ជាកម្មកររោងចក្រ បានស្លា.ប់បាត់បង់ជីវិតទាំង២នាក់នៅនឹង
ខេត្តព្រះសីហនុ ៖ ប្តីប្រពន្ធ២នាក់ជាកម្មកររោងចក្រ បានស្លា.ប់បាត់បង់ជីវិតទាំង២នាក់នៅនឹង
ខេត្តព្រះសីហនុ ៖ ប្តីប្រពន្ធ២នាក់ជាកម្មកររោងចក្រ បានស្លា.ប់បាត់បង់ជីវិតទាំង២នាក់នៅនឹងកន្លែង ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តធន់ធំបុ.កជាមួយម៉ូតូមួយគ្រឿងជិះឆ្លងផ្លូវពីលិចទៅកើត ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតមានឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៤ នៅលើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១១ -២១២ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមសមត្ថកិច្ចជំនាញបានឱ្យដឹងថា ភាគីម៉ូតូ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1N-2890 បើកបរដោយបុរសជាប្តីឈ្មោះ ភិន ចន្ធូ អាយុ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ (ស្លា.ប់នៅនឹងកន្លែងកើតហេតុ) និងអ្នករួមដំណើរជាប្រពន្ធឈ្មោះ ពេញ បូរី អាយុ៣៩ឆ្នាំ មុខរបរកម្មការានីរោងចក្រ (ស្លា.ប់នៅនឹងកន្លែងកើតហេតុ) ។ ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ ស្នាក់នៅក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ចំណែកភាគីខាងរថយន្ដម៉ាក NISSAN DIESEL ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A-3126 និងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-0914 បើកបរដោយឈ្មោះជា សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបរថយន្ដ មានទីលំនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវឃាត់ខ្លួន។
តាមសមត្ថកិច្ចជំនាញបានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ជិះគ្នា២នាក់ប្តីប្រពន្ធ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បានឆ្លងផ្លូវ ក្នុងស្ថានភាពផ្លូវឡើងចុះចំណោត ខណៈពេលនោះស្រាប់តែមានរថយន្ដ០១គ្រឿងបើកបរក្នុងល្បឿនលឿនពីត្បូងទៅជើង ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ បានបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹងរួចអូសទាំងមនុស្ស និងម៉ូតូ បណ្តាលឱ្យជនរងគ្រោះ២នាក់ប្តីប្រពន្ធស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់ស.ពជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូនិង រថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដោយរង់ចាំធ្វើការអនុវត្តន៍បន្តទៅតាមនីតីវិធី ៕
ចែករំលែកព័តមាននេះ