ដា.ច់ផ្ងារ! ពេលឃើញចំនួនទឹកប្រាក់វិក្កយបត្របង់ពន្ធផ្លយ ចាយមួយជាតិមិនអស់
សហរដ្ឋអាម៉េរិក ៖ កំពូលអ្នកប្រដាល់អាមេរិក ផ្លយ មេយវេដឺ (Floyd Mayweather) បានបង្កការភ្ញាក់
សហរដ្ឋអាម៉េរិក ៖ កំពូលអ្នកប្រដាល់អាមេរិក ផ្លយ មេយវេដឺ (Floyd Mayweather) បានបង្កការភ្ញាក់
សហរដ្ឋអាម៉េរិក ៖ កំពូលអ្នកប្រដាល់អាមេរិក ផ្លយ មេយវេដឺ (Floyd Mayweather) បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្ដាញទំនាក់ទំនងសង្គម តាមរយៈការបង្ហាញវិក្កយបត្របង់ពន្ធលើទឹកប្រាក់ដ៏ច្រើនមហាសាល បើទោះបីជារូបគេបានចូលនិវត្តន៍ពីប្រដាល់សកលអាជីព និងមានការប្រកួតក្រៅផ្លូវការ ឬ Exhibition Bouts ត្រឹមតែ២ប្រកួត កាលពីឆ្នាំមុន យ៉ាងណាក៏ដោយ។ នេះបើយោងតាមប្រភពពីគេហទំព័រ SPORTbible ចេញកាលពីពេលថ្មីៗនេះ។
Floyd Mayweather បានព្យួរស្រោមដៃចូលនិវត្តន៍កាលពីឆ្នាំ ២០១៧ ជាមួយនឹងបានកត់ត្រាប្រកួត ៥០ដង ឈ្នះទាំងអស់ និងផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួត២៧ដង ខណៈការប្រកួតអាជីពចុងក្រោយរបស់អ្នកប្រដាល់មាឌតូចរូបនេះ កើតឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៧ ដោយបានផ្តួលអ្នកលេងគុនចម្រុះអៀរឡង់ Conor McGregor នៅត្រឹមទឹកទី១០ នៅក្នុងការប្រកួតសកលចំនួន ១២ទឹក។
ប៉ុន្តែទោះយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក Mayweather មិនបានបញ្ឈប់សកម្មភាពប្រដាល់របស់ខ្លួន ដោយតែងតែធ្វើការប្រកួតក្រៅផ្លូវការបន្តបន្ទាប់ ដោយបុរសវ័យ៤៦ឆ្នាំរូបនេះ បានប្រកួតជាមួយនឹងអ្នកប្រដាល់ជប៉ុន Tenshin Nasukawa និង Mikuru Asakura តារាយូធូបអាម៉េរិក Logan Paul និងតារាយូធូបអង់គ្លេស Deji ខណៈកាលពីឆ្នាំមុន រូបគេតទល់ជាមួយអ្នកលេងគុនចម្រុះអង់គ្លេស Aaron Chalmers និងអាម៉េរិក John Gotti III ។ ចំណែក ការប្រកួតសងសឹកជាមួយនឹងសត្រូវចាស់ កំពូលអ្នកប្រដាល់សកលហ្វីលីពីន ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) សម្រាប់ការប្រកួតក្រៅផ្លូវការ កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក បន្ទាប់ពីមានការប្រកាសដំណឹងដ៏ភ្ញាក់ផ្អើល កាលពីឆ្នាំមុន។
Mayweather នៅតែទទួលបានប្រាក់ចំណូលដ៏ច្រើន បើទោះបីជាគេលែងជាកីឡាករអាជីពយ៉ាងណាក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលបានមកពីអាជីពរបស់គេមួយភាគធំត្រូវបានកាត់ចេញ បន្ទាប់ពីរូបគេបានបង្ហោះវិក្កយបត្របង់ពន្ធទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន ១៨,០៤៧,១៨១ដុល្លារអាម៉េរិក ដែលបានបង្ហោះកាលពីសប្តាហ៍មុន។
ដោយផ្អែកលើការវាយតម្លៃ កាលពីពេលថ្មីៗនេះ នៅឆ្នាំ ២០២៣ ទ្រព្យសម្បត្តិរបស់ Mayweather ត្រូវបានប៉ាន់ប្រមាណ ១.២ពាន់លានដុល្លារ ហើយការទស្សន៍ទាយជំហរហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២៤ គឺពិបាកដោយសារភាពប្រែប្រួលនៃការវិនិយោគ និងភាពចម្រុះនៃការបណ្ដាក់ទុនអាជីវកម្មរបស់អ្នកប្រដាល់រូបនេះ។ ទោះជាយ៉ាងណា ដោយពិចារណាលើកំណត់ត្រាអាជីវកម្ម វាពិតជាអាចទៅរួចដែលទ្រព្យសម្បត្តិរបស់ Mayweather ឈានដល់ ១.៥ពាន់លានដុល្លារ នៅឆ្នាំ ២០២៤៕ (ប្រភព ៖ SPORTbible និង Yahoo News)
ចែករំលែកព័តមាននេះ