ផ្ទះក្បឿង១ខ្នង ស្មើនឹង៣ល្វែង ត្រូវភ្លើងឆេះអស់គ្មានសល់
- ព្រៃវែង
ខេត្តព្រៃវែង ៖ ដោយសារតែឆ្លងចរន្តអគ្គិសនីនៅក្នុងផ្ទះ ហើយម្ចាស់ផ្ទះមិនដឹង បានធ្វើឱ្យកើតជា
ខេត្តព្រៃវែង ៖ ដោយសារតែឆ្លងចរន្តអគ្គិសនីនៅក្នុងផ្ទះ ហើយម្ចាស់ផ្ទះមិនដឹង បានធ្វើឱ្យកើតជា
ខេត្តព្រៃវែង ៖ ដោយសារតែឆ្លងចរន្តអគ្គិសនីនៅក្នុងផ្ទះ ហើយម្ចាស់ផ្ទះមិនដឹង បានធ្វើឱ្យកើតជាអគ្គីភ័យឆាបឆេះអស់ផ្ទះក្បឿង១ខ្នង ស្មើនឹង3ល្វែង សរុបការខូចខាតអស់ប្រមាណជាង២ម៉ឺនដុល្លារ។
គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។
ផ្ទះដែលត្រូវភ្លើងឆេះជាប្រភេទផ្ទះឈើប្រក់ក្បឿង មានចំនួន3ល្វែង ទំហំបណ្ដោយ១២ម៉ែត្រ និងទទឹង៨ម៉ែត្រ មានម្ចាស់ឈ្មោះ មុត មាន ភេទប្រុស អាយុ៦៥ឆ្នាំ និងប្រពន្ធឈ្នោះ ឆែម មុំ។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះអគ្គីភ័យនេះ បានបណ្ដាលឱ្យខូចខាតសម្ភារៈរួមមាន ផ្ទះ១ខ្នង៣ល្វែង (ឆេះទាំងស្រុង) លុយចំនួន៦០លានរៀល គ្រែប្រអប់១ ទូទឹកកក១ សរុបទឹកប្រាក់ប្រហែល២៧៥០០ដុល្លារ ។
សមត្ថកិច្ចបានបញ្ជាក់ថា អគ្គីភ័យនេះកើតឡើងដោយសារឆ្លងចរន្តអគ្គីនី (ទុស្សេខ្សែភ្លើង ) នៅក្នុងផ្ទះ ហើយពេលភ្លាមៗម្ចាស់ផ្ទះមិននៅ ទើបគ្មានអ្នកណាដឹង រហូតទាល់តែភ្លើងឆេះពេញបន្ទុកហើយ ទើបអ្នកជិតខាងដឹងប្តឹងមកសមត្ថកិច្ច ហើយសមត្ថកិច្ចបានចុះទៅអន្តរាគមន៍បាញ់ទឹកពន្លត់អស់ជាច្រើនឡាន ទើបអាចពន្លត់ភ្លើងបាន។
ទោះជាយ៉ាងណា អគ្គីភ័យនេះ មិនបានបណ្ដាលឱ្យមាននរណាម្នាក់រងគ្រោះថ្នាក់ទេ៕
ចែករំលែកព័តមាននេះ