នាងនិយាយប្លែកៗ២យ៉ាង មានទាំងអបិយជំនឿ ប្រាប់អ្នកស្គាល់គ្នា រួចក៏កើតរឿងអកុសលយ៉ាងរន្ធ.ត់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីវ័យប្រមាណ៤០ឆ្នាំម្នាក់ បានលោ.តពីលើអគារជាន់ទី៥មួយកន្លែង បណ្តាលឲ្យ
រាជធានីភ្នំពេញ ៖ ស្ត្រីវ័យប្រមាណ៤០ឆ្នាំម្នាក់ បានលោ.តពីលើអគារជាន់ទី៥មួយកន្លែង បណ្តាលឲ្យ
រាជធានីភ្នំពេញ ៖ ស្ត្រីវ័យប្រមាណ៤០ឆ្នាំម្នាក់ បានលោ.តពីលើអគារជាន់ទី៥មួយកន្លែង បណ្តាលឲ្យបាត់បង់ជីវិត និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិរាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យកាលពីវេលាម៉ោង៣និង៣០នាទីឈានចូលព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅផ្លូវលំ ក្រោមអគារដែលមានបន្ទប់ជួលមួយកន្លែង មានកម្ពស់៥ជាន់ ស្ថិតក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ជាអ្នកស្គាល់គ្នាជាមួយស្ត្រីរងគ្រោះ បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញស្ត្រីរងគ្រោះចុះពីលើផ្ទះមកនិយាយជាមួយគាត់ ដោយលើកឡើងនូវរឿង២ យ៉ាង ក្នុងនោះស្ត្រីរងគ្រោះបាននិយាយអំពីអបិយជំនឿថា គាត់បានឃើញវិញ្ញាណអាក្រក់មករកគាត់ បន្ទាប់មកស្ត្រីរងគ្រោះបានបន្តថា «បើថ្ងៃណាមួយគាត់ស្លា.ប់ មានអ្នកធ្វើបុណ្យអោយគាត់ឬទេ?» ។ ក្រោយឮដូច្នេះ ស្ត្រីជាអ្នកស្គាល់គ្នាបាននិយាយវិញថា «ម៉េចក៏និយាយអ៊ីចឹង កុំគិតអីឆ្កួ.តៗទៀត គិតរឿងល្អៗទៅ» ។ ពេលជជែកគ្នារួច លុះដល់ម៉ោងកើតហេតុ ស្រាប់តែគេឃើញស្ត្រីរងគ្រោះលោ.តពីលើអគារជាន់ទី៥ ដែលនាងបានរស់នៅនោះ បណ្តាលឱ្យស្លា.ប់បាត់បង់ជីវិតតែម្តង ។
តាមប្រភពបន្ថែមពីយុវជនម្នាក់ដែលជាអ្នកដឹកជញ្ជូន បានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានដឹកម្ហូបដែលភ្ញៀវកុំម៉ង់ទិញ យកមកអោយភ្ញៀវនៅក្បែរទីតាំងកើតហេតុ ខណៈកំពុងតែអង្គុយលើម៉ូតូ ចាំភ្ញៀវមកទទួលយកម្ហូប ស្រាប់តែឮសម្លេងធ្លាក់នៅក្បែរគាត់តែម្តង ។ពេលនោះធ្វើឱ្យគាត់ស្លុតយ៉ាងខ្លាំង រួចក៏បានទៅមើលជិត ដឹងត្រឹមថាអ្នកស្លា.ប់នោះជាមនុស្សស្រី បន្ទាប់ពីប្រគល់ម្ហូបជូនភ្ញៀវរួច គាត់ក៏ប្រញ៉ាប់ជិះម៉ូតូចេញមកវិញតែម្តង។
ក្រោយកើតហេតុ គេឃើញវត្តមានសមត្ថកិច្ចមូលដ្ឋាននៃសង្កាត់ទន្លេបាសាក់បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋ ។ សមត្ថកិច្ចមូលដ្ឋានបានធ្វើការហ៊ុមព័ទ្ធខ្សែដើម្បីការពារជុំវិញទីតាំងកើតហេតុ រួចទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិច្ឆយ ដើម្បីចុះមកធ្វើការត្រួតពិនិត្យសាកស.ព និងអនុវត្តបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ