ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​៖ ការ​ចាប់ខ្លួន​លោកស៊ុន ច​ន្ធី មក​ពី​គាត់​បង្កើតការ​មួលបង្កាច់គោ​លន​យោបាយ​រដ្ឋា​ភិបាល

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ សម្តេច​ធិ​បតីហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ​ការ​ចាប់​ខ្លួន​លោក​ស៊ុន ច​ន្ធី​ ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ មក​ពី​គាត់​បាន​និយាយ​មួល​បង្កាច់​គោ​លន​យោបាយ​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ចំណេញ​នយោបាយ​ខ្លួន​ពាក់ព័ន្ធ​នឹង​បណ្ណ​ក្រីក្រ​។…

រាជធានី​ភ្នំពេញ ​៖​ សម្តេច​ធិ​បតីហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ​ការ​ចាប់​ខ្លួន​លោក​ស៊ុន ច​ន្ធី​ ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ មក​ពី​គាត់​បាន​និយាយ​មួល​បង្កាច់​គោ​លន​យោបាយ​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ចំណេញ​នយោបាយ​ខ្លួន​ពាក់ព័ន្ធ​នឹង​បណ្ណ​ក្រីក្រ​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​ផែនទី​បង្ហាញ​ផ្លូវ ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខ​ភាព ជាសាកល​នៅ​កម្ពុជា ឆ្នាំ​២០២៤-២០៣៥»នា​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែឧសភា ឆ្នាំ ២០២៤ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ ថា ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ធ្វើកា​រ​ផ្តល់​បណ្ណ​ក្រីក្រ​ជូន​ប្រជា​ពលរដ្ឋ​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ជា​ច្រើន​។ ប៉ុន្តែ​មាន​អ្នក​នយោបាយ​ខ្លះ​ចូល​ចិត្ត​បណ្តុះបង្អាប់​ណាស់​ដោយ​ថា ​រាជរដ្ឋាភិបាល​ធ្វើ​សុទ្ធតែ​អាក្រក់ និង​គ្មាន​កំណើត​។

​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ «​បង្អាប់​នៅ​ក្នុង​ប្រទេស​មិន​អស់ចិត្ត ទៅ​បង្អាប់ នៅ​ក្រៅប្រទេស​ទៀត​ថា​ កម្មវិធី​ប័ណ្ណ​ក្រីក្រ​របស់​រដ្ឋាភិបាល​ថា កម្មវិធី​នេះ​អាក្រក់​ណាស់ គេ​មិន​និ​យា​យ​ពី​ផល​អាក្រក់​ទេ ដោយ​ថា​ទទួលផល​ល្អ ព្រោះថា​ពលរដ្ឋ ទៅ​ព្យាបាល​អត់​អស់​លុយ​។ គេ​និយាយ​ថា​កម្មវិធី​នេះ​ល្អ ប៉ុន្តែ​គេ​ធ្វើ​អាក្រក់ គេ​ចោទ​សារ​រដ្ឋាភិបាល​បក្ខពួក​ឲ្យ​តែ គ្នា​ឯង​»​។

​សម្តេច​ធិ​បតី​អះអាង​ថា​ រដ្ឋាភិបាល​ធ្វើការ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​មិន​រើសអើង​នោះ​ទេ​តែ គេ​មិន​ត្រឹម​តែ​និយាយ​អ្នក​ដែល​បាន​ប័ណ្ណ​ក្រីក្រ​នេះ​ ដោយសារ​តែ​ចូលបក្ស​ប្រឆាំង​។ រាជរ​ដ្ឋា​ភិ​បាល​ខំ​ធ្វើ​២០​ឆ្នាំ​មក​ហើយ តែ​គេ​បែរមក​លួច​ហើយ​ថែម​ទាំង​ជេរ​ថែម​ទៀត​។

​សម្តេច​ធិ​បតី​បាន​លើក​ឡើង​ថា​ រាជរដ្ឋាភិបាល​មាន​សិទ្ធិ​ថែរក្សា​របស់​ដែល​ខំ​ធ្វើ ទើប​មានការ​ឃាត់ ខ្លួន​លោក​ស៊ុន​ច​ន្ធី ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ដែល​បាន​និយាយ​ពី​អាក្រក់​នយោបាយ​រាជរដ្ឋា​ភិបាល​ដើម្បី​ចំណេញ​នយោបាយ​ខ្លួន​។

​សម្តេច​បញ្ជាក់​ថា​៖ «​លោក ស៊ុន ច​ន្ធី​បាន​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ហៅ ថា​ហ្វេ​ក​ញ៉ូ (Face News) ដើម្បី​ចំណេញ​នយោបាយ​ដោយ​ចេតនា អី​ញ្ចឹ​ង​ត្រូវ​តែ ប្រឈម​ផ្លូវ ច្បាប់ ។ ត្រូវ​តែ​ទទួលខុសត្រូវ យើង​ដាំ ខំ​ធ្វើ​បាន​ផលចែក​ប្រជាជន ហើយ​យើង គ្រាន់តែ ការ ពារ​ខ្លួន​គេ​ថា​យើង​អាក្រក់​ទៀត​។ សូម​ប្រាប់​រាជរដ្ឋាភិបាល ដាក់​ចេញ​គោលនយោបាយ គ្មាន​ការ​រើសអើង​នោះ​ទេ​»​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​ អ្នក​ដែល​ចោទ​រដ្ឋាភិបាល​មានការ​រើសអើង គឺជា​ការ​មួលបង្កាច់​ទាំងស្រុង ដូច្នេះ​អ្នកឯង​ត្រូវ​តែ​ទទួល​សុខ​ត្រូវ​ចំពោះ​មុខ​ច្បាប់​។ បើ​មិន​ដូច្នេះ ទេ​អ្នកឯង​នៅ​តែ​ដើរ​បំផុសបំផុល​នៅ​ខាងក្រៅ​ប្រទេស ដែល​ជា​ហេតុធ្វើ​ឲ្យ​ពលរដ្ឋ​បាត់​ជំ នឿ​រ លើ​គោល​នយោបាយ​រាជរដ្ឋាភិបាល បង្ក​ភាព​វឹកវរ​ក្នុង​អារម្មណ៍​ប្រជាជន ពេល​អ្នក​ចំណេញ នយោបាយ​។​

​សម្តេច​ធិ​បតី​បាន​គូសបញ្ជាក់​ថា​៖«​អ្នកឯង (​ស៊ុន ច​ន្ធី​) ត្រូវ​តែ​ទទួល​ពី​ការ​ប្រឌិត​រឿង និង​បញ្ចេញ​ព័ត៌មាន​មិន​ពិត​ដោយ​ចេតនា​ចង់​ខ្លែង​បន្លំ​យក​ភាព​ចំណេញ អី​ញ្ចឹ​ង​ត្រូវ​តែ​ទទួល ។ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា​ច្បាប់​នេះ​មិន​ធ្វើ​តែ​នៅ​កម្ពុជា​នោះ​ទេ គឺ​នៅ​ប្រទេស​ផ្សេង​ៗ​ច្រើន ទៀត​បាន​ដាក់​ចេញ​ការ​អនុវត្ត​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដូច​ជា ប្រទេស​ឥណ្ឌា ថៃ សាំង​ហ្គា​ពួ ជាដើម​»​។

សម្តេច​បាន​បន្ថែម​ថា​នៅ​ប្រទេស​ខ្លះ​គេ​បាន​ចាត់ទុកជា​ទោស​ព្រហ្មទណ្ឌ ហើយ​នៅ​ប្រ​ទេ ស​ខ្លះ​ចាត់ទុកជា​បទល្មើស​បរិហា​កេរ្តិ៍ ។ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ប្រព័ន្ធ​ការពារ​សង្គម សុខា​ភិបាល មូលនិធិ​សមធម៌​ត្រូវ​បាន​ធ្វើ​ជាង​២០​ឆ្នាំ​មក​ហើយ ដែល​យើង​ហៅ​ថា មូល​និធិ​សមធម៌​សុខាភិបាល ឬ​ប័ណ្ណ​ក្រីក្រ បាន​ដាក់​សាកល្បង​ដំបូង​នៅ​ឆ្នាំ​២០០០​។ រាជរ​ដ្ឋា​ភិ បាល​បាន​ផ្តួចផ្តើម​ធ្វើ​ដោយ​គ្មាន​អ្នក​ណា​មក​ជួយ​ទេ ដោយសារ​គិត​ចង់​គិតគូរ​រយៈពេល​៥០ ឆ្នាំទៅ​មុខ​ទៀត ពិសេស​នោះ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​សុខាភិបាល ៕​​​

អត្ថបទសរសេរ ដោយ