ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​អតីត​ឧកញ៉ា ស្រី ស៊ី​ណា បា.ញ់​សម្លា.ប់​គូស្នេហ៍​វ័យក្មេង ៖ រដ្ឋមន្ត្រី​ព័ត៌មាន សូម​ឲ្យ​បញ្ឈប់​ផ្សាយ​ជា​បន្ទាន់

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​យប់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤​នេះ បាន​ធ្វើការ​អំពាវនាវ​អោយ​មានការ​ឈប់​ផ្សព្វផ្សាយ​បន្ត​វី​ដេ​អូ ដែល​បង្ហាញ​អំពី​អតីត​ឧកញ៉ា ស្រី ស៊ី​ណា…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​យប់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤​នេះ បាន​ធ្វើការ​អំពាវនាវ​អោយ​មានការ​ឈប់​ផ្សព្វផ្សាយ​បន្ត​វី​ដេ​អូ ដែល​បង្ហាញ​អំពី​អតីត​ឧកញ៉ា ស្រី ស៊ី​ណា បាញ់​សម្លាប់​យុវជន និង​យុវតី​ជា​គូរ​ស្នេហ៍​ដោយ​ចាត់​ទុក​ថា វី​ដេ​អូ​នោះ​មាន​ភាព​សាហាវឃោរឃៅ​ហើយ​ការ​ផ្សព្វផ្សាយ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ក្រមសីលធម៌​សារព័ត៌មាន ។

លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា នៅ​ប៉ុន្មាន​នាទី​មុន​នេះ មានការ​លេច​ធ្លាយ នូវ​ឃ្លី​ប​វី​ដេ​អូ នៃ​ហេតុការណ៍​អតីត​ឧកញ៉ា ស្រី ស៊ី​ណា បាញ់​ជន​រង​គ្រោះ និង​ត្រូវ​បាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម ព្រមទាំង​ឃើញ​អង្គភាព​សារ​ព័ត​មាន​ខ្លះ​បាន​ផ្សព្វផ្សាយ​វី​ដេ​អូ​ឃ្លី​ប​ទាំងនោះ​បន្ត ។

លោក​បន្ត​ថា “​ខ្ញុំ​សូម​បងប្អូន​អ្នក​សារព័ត៌មាន​បញ្ឈប់​ការ​ចែកចាយ​ផ្សព្វផ្សាយ​បន្ទាន់ និង​ស្នើ​ដល់​បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់ កុំ​ចែករំលែក​បន្ត នូវ​រូបភាព​ដ៏​សាហាវឃោរឃៅ​នេះ ខណៈ​ក្រុម​គ្រួសារ​សាច់ញាតិ នៃ​ប្អូនស្រី​ប្អូនប្រុស​ដែល​បាន​ស្លាប់ កំពុង​កាន់​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ការ​បាត់បង់​កូនក្មួយ​ជាទី​ស្រឡាញ់​របស់​ខ្លួន​។ ការ​ផ្សព្វផ្សាយ​ពី​រូបភាព​នេះ ជា​ការ​កាន់តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​គ្រួសារ​ជន​រង​គ្រោះ និង​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ នៃ​ជន​រង​គ្រោះ ហើយ​ការ​ផ្សព្វផ្សាយ​ឃ្លី​ប​វី​ដេ​អូ​នេះ​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​ប៉ះពាល់​ដល់​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​” ។

លោក​និយាយ​បន្ថែម​ទៀត​ថា “​ដូច្នេះ​ខ្ញុំ​សូម​បងប្អូន​បញ្ឈប់​ការ​ផ្សព្វផ្សាយ និង​ការ​ចែកចាយ​បន្ត នូវ​វី​ដេ​អូ​ឃ្លី​ប​ទាំង​អស់នោះ​” ៕

អត្ថបទសរសេរ ដោយ