ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​រ៉ែ និង​ថាមពល ខេត្តព្រះវិហារ បន្ត​ចុះ​បង្ក្រាប​អណ្តូងរ៉ែ​មាស​អនាធិបតេយ្យ

3 ខែ មុន

ខេត្តព្រះវិហារ ៖ នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤ ដោយ​មានការ​ឯកភាព​ជា​គោលការណ៍​ពី​លោក​អភិបាល​ខេត្តព្រះវិហារ ក្រុមការងារ​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តព្រះវិហារ បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត…

ខេត្តព្រះវិហារ ៖ នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤ ដោយ​មានការ​ឯកភាព​ជា​គោលការណ៍​ពី​លោក​អភិបាល​ខេត្តព្រះវិហារ ក្រុមការងារ​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តព្រះវិហារ បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត រដ្ឋបាល​ស្រុក​រវៀង និង​កងរាជអាវុធហត្ថ​ស្រុក​រវៀង បាន​ចុះ​បង្ក្រាប និង​កាយ​លុបរណ្ដៅ​រ៉ែ​មាស​អនាធិបតេយ្យ នៅ​តំបន់​ឈើភ្លើង ស្ថិត​ក្នុងភូមិ​ភ្នំ​ដែក ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ ។

អណ្តូងរ៉ែ​បញ្ឈរ ចំនួន​០៣​រណ្តៅ រួម​មាន ៖
១. រណ្ដៅ​ទី​១ ទំហំ ១​ម៉ែត្រ x ៣​ម៉ែត្រ ជម្រៅ ៣​ម៉ែត្រ
២. រណ្ដៅ​ទី​២ ទំហំ ២​ម៉ែត្រ x ៥​ម៉ែត្រ ជម្រៅ ៥​ម៉ែត្រ
៣. រណ្ដៅ​ទី​៣ ទំហំ ១​ម៉ែត្រ​x ១.៥​ម៉ែត្រ ជម្រៅ ៣​ម៉ែត្រ
និង​.​រោង​ស្នាក់​នៅ​ទំហំ ៣​ម៉ែត្រ x ៨​ម៉ែត្រ ។ ក្រុមការងារ កាយ​បំផ្លាញ​រណ្ដៅ​ទាំង​០៣ និង​រោង​ស្នាក់​នៅ​ចោល ។

ក្រសួង​រ៉ែ និង​ថាមពល នឹង​បន្តសកម្មភាព​ទប់ស្កាត់ និង​លុប​បំបាត់​សកម្មភាព​រ៉ែ​អនាធិបតេយ្យ​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ