ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​ខេត្ត​៩ ​សូម​ត្រៀមពីព្រោះ​នឹង​មាន​ជីក​ និង​ខួង​រាយ​បណ្តាញ​ខ្សែកាប្លិ៍អុប​ទិ​ក

5 ថ្ងៃ មុន
  • ភ្នំពេញ

ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ចំនួន​៩ ​សូម​ត្រៀមខ្លួន ពីព្រោះ​ក្រុមហ៊ុន​មួយ​ត្រូវ​បាន​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ​បាន​ឲ្យ​ដឹង​ថា បាន​កំពុង​តែ​ស្នើ​សុំ​សិទ្ធិ​ ដើម្បី​ជីក​ និង​ខួង ​រាយ​បណ្តាញ​ខ្សែ​កាប្លិ៍អុប​ទិ​ក ។…

ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ចំនួន​៩ ​សូម​ត្រៀមខ្លួន ពីព្រោះ​ក្រុមហ៊ុន​មួយ​ត្រូវ​បាន​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ​បាន​ឲ្យ​ដឹង​ថា បាន​កំពុង​តែ​ស្នើ​សុំ​សិទ្ធិ​ ដើម្បី​ជីក​ និង​ខួង ​រាយ​បណ្តាញ​ខ្សែ​កាប្លិ៍អុប​ទិ​ក ។

តាម​សេចក្តីរាយការណ៍​ដែល​ឲ្យ​ដឹង​ដោយ​ក្រសួង​ជំនាញ​នេះ ​កាលពី​ថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ​២០២៤ ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​នៅ​ថ្ងៃ​សុក្រ​មន្ត្រី​ជំនាញ​កម្ពុជា​ដឹកនាំ​ដោយ លោក លឹ​ម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង បាន​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន Cambodia Fiber Optic Communication Networks Co., Ltd (CFOCN) ដើម្បី​ស្នើ​សុំ​ជីក និង​ខួង​ កាត់​ទទឹង​ផ្លូវ​រាយ​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុប​ទិ​ក​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ចំនួន​៩ ដែល​រួម​មាន ខេត្តកណ្ដាល កំពត កំពង់ស្ពឺ កំពង់ធំ កែប ព្រះ​សីហ​នុ កោះកុង តាកែវ និង​ខេត្តស្វាយរៀង ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ អ្នក​ជំនាញការ​ និង​ក្រសួងបាន​ពិភាក្សា​អំពី​រាយ​បណ្តាញ​ខ្សែ​កា​ប្លិ៍​អ៊ុប​ទិ​ក ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ចំនួន​០៩ ដោយ​ផ្តោត​ទៅ​លើ​ផែនការ​លម្អិត បច្ចេកទេស និង​ផល​ប៉ះពាល់ ដោយ​ត្រូវ​អនុវត្ត​តាម​បទបញ្ញត្តិ​បច្ចេកទេស​ស្ដី​ពី​ការ​រចនា និង​ដំឡើង​ប្រព័ន្ធ​បរិក្ខារ​សាធារណៈ​នៅ​តាម​ដងផ្លូវ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព ប្រសិទ្ធភាព និង​និរន្តរភាពនៃ​ប្រព័ន្ធ​ខ្សែ​កា​ប្លិ៍ ជា​ពិសេស​ការ​រៀបចំ​ប្រព័ន្ធ​បរិក្ខារ​ក្រោម​ដី​ឱ្យ​មាន​សណ្ដាប់ធ្នាប់​ ។

ជាមួយ​គ្នា​នេះ​ដែរ​ អ្នកជំនាញ​របស់​ក្រសួងបាន​ណែនាំ​ដល់​ភាគី​ក្រុមហ៊ុន និង​មន្ទីរ​សាធារណការដឹក​ជញ្ជូន​ ខេត្ត​ទាំង​៩ ដែល​ជា​សេនាធិការ​របស់​ក្រសួង រួម​ទាំង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​គ្នា និង​ផ្ដល់​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជួយ​ព​ន្លឿ​ន​ការងារ​នេះ​ឱ្យ​បាន​កាន់​ឆាប់​ទៅ​តាម​ផែនការ​គ្រោងទុក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ