ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចា.ប់បញ្ជូនស្ត្រីម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីប្រើសែកស្អុយ៣ម៉ឺនដុល្លារ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃ នារសៀល

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៤ នេះ បានបញ្ជូនស្ត្រីម្នាក់ទៅតុលាការ ពាក់ករណី.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន «ប្រើសែកស្អុយ» ចំនួន​៣​ម៉ឺនដុល្លារអាម៉េរិក ។

ស្ត្រីនោះឈ្មោះ តេង ប៊ួយ អាយុ៣២ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅផ្ទះលេខ៦G ផ្លូវលំ ភូមិតាងូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សូមជម្រាបថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ កន្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យនៅក្នុងទឹកដីខណ្ឌចម្ការមន រាជធានីភ្នំពេញ ដែលការឃាត់ខ្លួននោះសមត្ថកិច្ចបានធ្វើឡើងតាមដីកា បញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យ​ការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឱ្យជនសង្ស័យចូលទៅបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហា​ផ្ទៃ ឱ្យបានមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០៤ ដើម្បីធ្វើសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបណ្ដឹងរបស់ជនរងគ្រោះ ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចកបាននាំជនសង្ស័យទៅប្រគល់ជូនឯកឧត្តមព្រះរាជអាជ្ញា ដើម្បីបន្តនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ