ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍​បម្រើ​ផ្លូ.វភេ.ទ​មាន​លក់ដូរ​ដោយ​សេរី​នៅ​លើ​បណ្តាញ​សង្គម

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ សម័យ​មុន​ការ​លក់​ឧបករណ៍​បម្រើ​ផ្លូ.វភេទ​ត្រូវ​បាន​គេ​លប​លួចលាក់​ដោយ​អាថ៌​កំបាំង​ពី​សាធារណជន​ទូទៅ ប៉ុន្តែ​សម័យនេះ​ជា​ពិសេស​នៅ​ក្នុង​សម័យ​ឌី​ជី​ថ​ល ការ​ប្រកាស​លក់​នូវ​ឧបករណ៍​ទាំងនេះ​ហាក់​កំពុង​តែ​ទូលំទូលាយ​នៅ​លើ​បណ្តាញ​សង្គម ។ នៅ​លើ​បណ្តាញ​សង្គម ជា​ពិសេស​គឺ​ហ្វេ​ស​ប៊ុ​ក Tik Tok…

រាជធានី​ភ្នំពេញ ៖ សម័យ​មុន​ការ​លក់​ឧបករណ៍​បម្រើ​ផ្លូ.វភេទ​ត្រូវ​បាន​គេ​លប​លួចលាក់​ដោយ​អាថ៌​កំបាំង​ពី​សាធារណជន​ទូទៅ ប៉ុន្តែ​សម័យនេះ​ជា​ពិសេស​នៅ​ក្នុង​សម័យ​ឌី​ជី​ថ​ល ការ​ប្រកាស​លក់​នូវ​ឧបករណ៍​ទាំងនេះ​ហាក់​កំពុង​តែ​ទូលំទូលាយ​នៅ​លើ​បណ្តាញ​សង្គម ។

នៅ​លើ​បណ្តាញ​សង្គម ជា​ពិសេស​គឺ​ហ្វេ​ស​ប៊ុ​ក Tik Tok ហើយ​ក៏​មាននៅ​លើ​តេ​ឡេ​ក្រាម​ខ្លះ​ៗ គឺ​មាន​ឧបករណ៍​បម្រើ​ផ្លូវភេទ​ជា​ច្រើន​ប្រភេទ​មាន​ទាំង​សម្រាប់​សុភាពបុរស និង​សម្រាប់​សុភាព​នារី ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​លក់​យ៉ាង​ពេញទំហឹង ។ ដោយ​អ្នករក​ស៊ី​របរ​នេះ​បាន​ប្រកាស​លក់​តាំងពី​ប្រដាប់បន្តពូជ​បុរស និង​ស្ត្រី តាម​គ្រប់បែបគ្រប់យ៉ាង គ្រប់​ទំហំ​ដែលចង់បាន ហើយ​នៅ​មាន​ឧបករណ៍​ជំនួយ​ថ្នាំ​ជំរុញ ឬ​កម្រើក​អារម្មណ៍​ជាដើម ។

បុរស​វ័យ​កណ្តាល​មួយ​រូប​ដែល​ក្រុមការងារ​សូម​ដាក់​ឈ្មោះ​ថា យុ​ទ្ធា បានឱ្យ​ដឹង​ថា កម្ពុជា យើង​ឥឡូវ​វិត្ត​ន៍ និង​ទាន់សម័យ​ដូច​ស្រុក​គេ​ហើយ បានជា​មាន​ក្រុម​មនុស្ស​លក់​របស់​ទាំងនេះ ។ លោក​បាន​បញ្ជាក់​ថា «​បើ​លក់​មិន​ដាច់ ខ្ញុំ​ជឿ​ថា គេ​លែង​លក់​ហើយ ។ ការ​ដែល​គេ​នៅ តែ​លក់ ដូច្នេះ​មាន​ន័យ​ថា ស្រុក​យើង គឺ​មាន​អ្នកទិញ ។ ទាល់តែ​មាន​អ្នកទិញ​ហើយ បាន​ចេះ តែ​មាន​អ្នកលក់​ជា​ហូរហែ ហើយ​សម្បូរ​បែប​នេះ​» ។ លោក​បាន​បន្ត​ទៀត​ថា លោក​ក៏​ធ្លាប់​ប៉ះ​គេ​ផ្សាយ​ចូល​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ដែរ ។ តែ​លោក​មិនរ​វីរ​វល់វា​ក៏​បាត់​ទៅ ។

តាម​ព័ត៌មាន​ដែល​ក្រុមការងារ​អង្កេត​មួយ​រយៈពេល អ្នក​ដែល​ទិញ​នូវ​ឧបករណ៍​ទាំង នោះ មាន​ទាំង​បុរស ស្ត្រី ក្មេង​ចាស់​ជាដើម ដែល​ស្ថិត​ក្នុង​វ័យ​ចន្លោះ​ចាប់ពី ១៨ឆ្នាំ​ឡើង​ទៅ ។ ពួក​គេ​ទៀត​សោត​បាន​ចរចា​តម្លៃ​នៅ​ក្នុង​ខ​មិន ឬ​ឆាត មុន​ពេល​ដែល​វត្ថុ​ទាំងនោះ​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​ពួក​អ្នកបញ្ជា​ទិញ​នៅ​តាម​ទីតាំង​ដែល​ខ្លួន​ពួក​គេ​បាន​កំណត់ ។

តាម​ការ​អង្កេត​មិនមែន​ត្រឹមតែ​ប្រដាប់​ភេទ​សិប្បនិម្មិត​នោះ​ទេ សូ​ម្បី​តែ​តុក្កតា​ទាំង​ទំហំ និងកម្ពស់​ប្រហាក់ប្រហែល​មនុស្ស​ស្រី​ពិត​ៗ​ក៏​ត្រូវ​បាន​ដាក់​លក់​ផង​ដែរ ។ វត្ថុ​ទាំងនោះ​ភាគច្រើន​នាំ​ចេញពី​ប្រទេស​ចិន និង​ប្រទេស​ជិតខាង​យើង​មួយ​ចំនួន ដែល​ក្រុម​អ្នកលក់​បញ្ជា​ទិញ​ផ្ទាល់​ពី​ប្រទេស​ទាំងនោះ ។

ចំណែក​ថ្នាំ​បង្កើន​អារម្មណ៍​ចំណង់​ផ្លូវភេទ ថ្នាំ​ពន្យារពេល​រួ.ម​ភេ.ទ​ជាដើម​ក៏​មានការ​លក់ ដូរ​ខ្លះ​ៗ​នៅ​តាម​បណ្តា​ហាង​លក់ទំនិញ (​ម៉ាត​) ជា​ពិសេស​នៅ​ជិត​កន្លែង​ទូទាត់​ប្រាក់ រហូត​ដល់​ហាង​ទាំងនោះ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ទាំង​ដែល​យើង​មិនដឹង​ថា​របស់​ទាំងនោះ​ស្របច្បាប់ ឬ​គ្មាន​ច្បាប់​អនុញ្ញាត្ត​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ