ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកម្តាយ​ចង់មានកម្លាំងកើតដោយធម្មជាតិ គួរតែធ្វើបែបនេះ

3 ខែ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឱ្យអ្នកម្តាយមានកម្លាំងគ្រប់គ្រាន់ក្នុងពេល

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឱ្យអ្នកម្តាយមានកម្លាំងគ្រប់គ្រាន់ក្នុងពេលឆ្លងទន្លេ។ តើមានអ្វីខ្លះទៅ?

ចំណុចទី១ អ្នកម្តាយត្រូវតែរក្សាចិត្តឱ្យស្ងប់ មិនគិតច្រើន មិនភ័យព្រួយច្រើន មិនខ្លាចខ្លាំងក្នុងពេលបង្កើតកូន ព្រោះនៅពេលដែលអ្នកអាចទម្លាក់ចោលការភ័យខ្លាចទាំងឡាយ ហើយរក្សាចិត្តធម្មតា នោះអ្នកនឹងមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រឹង ដើម្បីឱ្យកូនកើតចេញមក។ ផ្ទុយទៅវិញ បើអារម្មណ៍អ្នកស្ថិតក្នុងសភាពច្របូកច្របល់ មិនមូល នោះអ្នកនឹងមិនមានកម្លាំងខ្លាំងក្នុងការបង្កើតកូនចេញមកឡើយ។

អ្នកគួរតែហាត់ប្រាណខ្លះ ព្រោះការហាត់ប្រាណនេះ អាចជួយឱ្យអ្នកមានកម្លាំងក្នុងពេលបង្កើតកូន។ បើអ្នកមិនកម្រើក មិនធ្វើចលនា ដោយតែងគេងនៅមួយកន្លែង នោះអ្នកនឹងគ្មានកម្លាំងក្នុងការបង្កើតកូនតាមបែបធម្មជាតិនោះទេ។ ដូច្នេះ អ្នកគួរតែអនុវត្តតាមវិធីនេះ ទើបអ្នកអាចបង្កើតកូនបានដោយសុវត្ថិភាព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ