ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុ ដែលឆេះអតីតភោជនីយដ្ឋានប្រែនឌី និងភោជនីយដ្ឋានបងហើយ ដែលរងការខូចខាត​ទាំងស្រុង

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ភោជនីយដ្ឋាន​ប្រែ​ន​ឌី និង​ភោជនីយដ្ឋាន​បង ​ស្ថិត​នៅ​មុខក្រោយ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​ការ​ខូចខាត​ទាំងស្រុង ។ ទោះ​យ៉ាងណា ពុំ​បណ្តាល​អោយ​មនុស្ស​រងគ្រោះថ្នាក់​ឡើយ…

រាជធានី​ភ្នំពេញ ៖ អតីត​ភោជនីយដ្ឋាន​ប្រែ​ន​ឌី និង​ភោជនីយដ្ឋាន​បង ​ស្ថិត​នៅ​មុខក្រោយ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​ការ​ខូចខាត​ទាំងស្រុង ។ ទោះ​យ៉ាងណា ពុំ​បណ្តាល​អោយ​មនុស្ស​រងគ្រោះថ្នាក់​ឡើយ ។

ហេតុការណ៍​អគ្គិភ័យ​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃត្រង់ ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៦៥ កែង​ផ្លូវ​លេខ​១៩២ (​សំណង់​១២) សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង បាន​ឆាបឆេះ​ចេញពី​អតីត​ភោជនីយដ្ឋាន​ប្រេ​ន​ឌី នៅ​ពេល​ដែល​ជាង​កំពុង​តែ​ជួសជុល និង​ផ្សារ​ដែក​យ៉ាង​សន្ធោសន្ធៅ ហើយ​បាន​ឆេះ​រាលដាល​យ៉ាង​រហ័ស​ទៅ​ផ្នែក​ខាងក្រោយ និង​រាលដាល​ទៅ​ភោជនីយដ្ឋាន បង ដែល​ស្ថិត​នៅ​ផ្នែក​ខាងក្រោយ តាម​ផ្លូវ​លេខ​១៩២ ។

តាម​ព័ត៌មាន​ដឹង​ទៀត​ថា ភោជនីយដ្ឋាន​ប្រេ​ន​ឌី បាន​បិទទ្វារ​ជា​យូរ​មក​ហើយ នៅ​ពេល​ថ្មី​ៗ​នេះ ម្ចាស់​ក៏​បាន​សេង​ទៅ​អោយ​ម្ចាស់​ថ្មី ហើយ​ក៏​បាន​ជួល​ជាង​មក​ផ្សារ​ដំបូង​ជួសជុល ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​តែ​ម្តង ។ ភ្លាម​ៗ​ក្រុម​ជាង​ក៏​បាន​គេចខ្លួន​អស់ ។ នៅ​ក្នុង​ហេតុការណ៍ គេ​ឃើញ​អាជ្ញាធរ និង​សមត្ថកិច្ច បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ទាក់ទង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍ តែ​ពុំ​អាច​ទប់ស្កាត់​បាន​ភ្លាម​ៗ​ឡើយ ព្រោះ​ភ្លើង​បាន​ឆាបឆេះ​ពេញបន្ទុក ។

តាម​នគរបាល​ការិយាល័យ បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុ​ការ​អគ្គិភ័យ​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣០​គ្រឿង បាន​ទៅ​អន្តរាគមន៍​បា​.​ញ់​ពន្លត់ ។

តាម​នគរបាល​អោយ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ បណ្តាល​អោយ​អតីត​ភោជនីយដ្ឋាន​ប្រេ​ន​ឌីទំហំ​ប្រមាណ​២០​ម៉ែត្រ គុណ​២៥​ម៉ែត្រ ត្រូវ​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង ហើយ​បាន​ឆេះ​រាលដាល​ទៅ​ភោជនីយ​បង ដែល​នៅ​ផ្នែក​ខាងក្រោយ រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង និង​ឆេះ​អស់​ម៉ូតូ​១​គ្រឿង ។

នៅ​ក្នុង​ហេតុការណ៍​បណ្តាល​អោយ​មន្ត្រី​ពន្លត់​អគ្គិភ័យ​ម្នាក់​បាន​រង​របួស​ដោយសារ​តែ​មុត​ដែក​ផង​ដែរ ។ តាម​នគរបាល​មូលដ្ឋាន បានអោយ​ដឹង​ថា អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ជាង​ផ្សារ​ដែក ។ បន្ទាប់​ពី​កើតហេតុ​ក្រុម​ជាង​បាន​រត់គេច​ខ្លួន​បាត់ ហើយ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ