ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ.ម្លោះ.រ.បួ.ស​ប្រាវ ផ្តើមចេញពីរឿងផឹកស៊ីហើយ​នោ.ម.គ្មានរបៀប

3 អាទិត្យ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជម្លោះ​រឿង​ផឹកស៊ី​នោម​គ្មាន​របៀប បុរស​ពីរ​នាក់​បងប្អូន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ចំណែក​បុរស​ម្នាក់​ទៀត​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​វៀតណាម ដែល​ហេតុ​ការណ៍​​​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៤ នៅ​វេលា​ម៉ោង​២១​និង​០៥​នាទី នៅ​ចំណុច​ផ្លូវ​បំ​បែង​ផ្សារ​កែវ​សី​ស្ថិត​ក្នុងភូមិ​អូរ​អាម…

ខេត្តមណ្ឌលគិរី ៖ ជម្លោះ​រឿង​ផឹកស៊ី​នោម​គ្មាន​របៀប បុរស​ពីរ​នាក់​បងប្អូន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ចំណែក​បុរស​ម្នាក់​ទៀត​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​វៀតណាម ដែល​ហេតុ​ការណ៍​​​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៤ នៅ​វេលា​ម៉ោង​២១​និង​០៥​នាទី នៅ​ចំណុច​ផ្លូវ​បំ​បែង​ផ្សារ​កែវ​សី​ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ដាង ឈុ​ន​លី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី រង​របួស​បណ្តាល​​ឲ្យ​រហែក​ចំ​កញ្ចឹងក​ក្រោយ​ប្រវែង​៨​ស​.​ម ជម្រៅ​៧​ស​.​ម និង​បណ្តាល​ឲ្យ​រយៈ​ចំ​កណ្ដាល​ក្បាល ។

ចំណែក​ជនសង្ស័យ​ចំនួន​០២​នាក់ ១-​ឈ្មោះ ឆាយ បូ​រ៉ា ហៅ​ពែ​ក ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ២-​ឈ្មោះ ឆាយ ស៊ីវ​ហ័​រ ហៅ​ហឿ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

យោង​តាម​សម្តី​របស់​ជន​រង​គ្រោះ​ឈ្មោះ​ដាង ឈុ​ន​លី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ថា ឈ្មោះ ឆាយ ប៉ូ​រ៉ា ហៅ​ពែ​ក តែងតែ​ផឹកស៊ី ហើយ​ទៅ​នោម​នៅ​ជិត​ព្រះ​ភូមិ​របង​ផ្ទះ​ខ្លួន ហើយ​តែង​បាន​ប្រាប់​ណែនាំ​ជា​ច្រើន​លើក​ហើយ​ថា «​កុំ​ឲ្យ​នោម​» ព្រោះ​ផ្ទះ​រកស៊ី​ធ្វើ​បាយ​ម្ហូប​លក់ ។
លុះ​មក​ដល់​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​៨​ជាង​យប់​ឈ្មោះ ឆាយ បូ​រ៉ា ហៅ​ពែ​ក នាំ​បងប្អូន​មក​ផឹកស៊ី​នៅផ្ទះ​មាន​គ្នា​៤​នាក់​បាន​មួយសន្ទុះ ក៏​ឃើញ​ឈ្មោះ ឆាយ ស៊ីវ​ហ័​រ ហៅ ហឿ ទៅ​នោម​កន្លែង​ព្រះ​ភូមិ​(​ផ្ទះ​ជាប់​គ្នា​) ។

ភ្លាម​នោះ ឈ្មោះ ដាង ឈុ​ន​លី ខឹង​ហើយ​និយាយ​ទៅ​កាន់​ឈ្មោះ ឆាយ ស៊ីវ​ហ័​រ ថា ហែង​មិច​បាន​មក​នោម​នៅ​ហ្នឹង? បន្ទាប់​មក ឈ្មោះ ដាង ឈុ​ន​លី បាន​ទៅ​យក​ទីប​ជ្រុង​ដេញ​គំរាម​ទៅ​ដល់​ផ្លូវជាតិ​មុខ​ផ្ទះ​ហើយ​ក៏​ត្រឡប់​មក​វិញ​វាយ​ស្លាក​យីហោ និង​ថូផ្កា​ចំនួន​០១ ដែល​ជាប់​ព្រំ​ដី ។ បន្ទាប់​មក ក៏​ជេរ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពេល​ឈ្មោះ​ដាង ឈុ​ន​លី ចេញ​មក​ក្រៅ ឈ្មោះ​ឆាយ ប៉ូ​រ៉ា ហៅ​ពែ​ក ក៏​ចេញពីផ្ទះ​កាន់​កាំបិតប៉័ងតោ​កាប់​ជា​ច្រើន​កាំបិត​លើ​ដាង​ឈុ​ន​លី​តែ​ម្តង​។

សមត្ថកិច្ច​ចាប់ដក​វត្ថុ​តាង​រួម​មាន ១-​ដែក​ទីប​ជ្រុង​ប្រវែង ១២០​សង់ទីម៉ែត្រ​ចំនួន​០១​ដើម ២-​ដែក​ទីប​មូល​ប្រវែង ១១០​សង់ទីម៉ែត្រ​ចំនួន​០១​ដើម ៣-​កាំបិតប៉័ងតោ​ប្រវែង​៣០​សង់ទីម៉ែត្រ ទំហំ​១០​សង់ទីម៉ែត្រ ចំនួន​០១ ។

បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​ប្រពន្ធ​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម​ដើម្បី​ព្យាបាល ចំណែក​ជនសង្ស័យ រួម​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា​កំពុង​ធ្វើ​និ​តិ​វិធី​
បន្ត ៕

អត្ថបទសរសេរ ដោយ