ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ឡាន​ម្នាក់ត្រូវ​​បញ្ជូនទៅតុលាការ​ពាក់ព័ន្ធករណី​ចាយសែកស្អុយជាង៨ម៉ឺនដុល្លារ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេ ញ កាលថ្ងៃទី២២ ខែឧសភា

រាជធានីភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេ ញ កាលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានបើកការស៊ើបសួរលើអ្នកលក់រថយន្តម្នាក់ ពាក់ព័ន្ធសំណុំរឿងមិនបំពេញកាតព្វកិច្ច មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានចាយ«សែកស្អុយជាង៨ ម៉ឺនដុល្លារអាម៉េរិក»។

ជនសង្ស័យមានឈ្មោះ ស៊ិន សុភាព ភេទប្រុស អាយុ៣៨​ឆ្នាំ មុខរបរ ទិញលក់រថយន្ត ស្នាក់នៅផ្ទះលេខ៩៥ បេអឺ១ ផ្លូវលេខ១១៨ ភូមិ៧ សង្កាត់ផ្សារចាស់ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួន តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្តមព្រះរាជអាជ្ញា បានឱ្យបញ្ជាក់ថា ជនសង្ស័ យឈ្មោះ ស៉ិន សុភាព បានចេញមូលប្បទានប័ត នូវទឹកប្រាក់ចំនួន ៨៤ ៥០០ ដុល្លារអាម៉េរិក កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២ ៣ ដើម្បីសម្រាប់ទូទាត់សងម្ចាស់បំណុល ប៉ុន្ដែនៅពេលម្ចាស់ប្រាក់យកមូលប្បទានប័តនោះទៅបើកនៅធនាគារ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថា គណនីនេះមិនដំណើរការ ពោលគឺជា​សែក​ស្អុយ ។

​ក្រោយដឹងថាជនសង្ស័យចាយសែកស្អុយ ជនរង គ្រោះបានព្យាយាមទាក់ទងទៅកូនបំណុលដើម្បីជួបចចារគ្នា ប៉ុន្តែជនសង្ស័យបានផ្ដាច់ការទាក់ទង និងគេចខ្លួនរហូត ។ អង្គហេតុដូចបានរៀបរាប់ខាងលើនេះ ទើបជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឱ្យជួយចាត់តាមផ្លូវច្បាប់ ។ រហូតមកដល់ថ្ងៃទី២៣ ខែឧសភា សំណុំរឿងនេះ តំណាងអយ្យការបានបើកការស៊ើបសួររួចរាល់ហើយ និងបានរៀបចំចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ