ខេត្តតាកែវ ៖ ក្រុងដូនកែវ ក្រៅពីមានល្បែ.ងស្របច្បាប់ ក៏នៅមានល្បែ.ងជ.ល់មាន់អនឡាញខុសច្បាប់ តាមកុំព្យូរទ័រក្បែរៗគ្នារាប់មិនអស់ផងដែរ។
ពិតជារីកដុះដាលខ្លាំងណាស់ ទាំង៣សង្កាត់ ក្នុងក្រុងដូនកែវ ករណីបើកទីតាំងល្បែ.ងជ.ល់មាន់អនឡាញ ងាកមកមើលចំណាត់ការលោក ឥន្ធ មណ្ឌល អធិការនគរបាលក្រុងវិញ សម្ងំឈឹង មិនបង្ក្រាប ដូចត្រូវថ្នាំសណ្តំមេល្បែ.ងខុសច្បាប់។ ជាក់ស្តែង ទីតាំងមួយចំនួននេះ គឺនៅក្បែរៗផ្លូវរថយន្តចេញ-ចូលផ្ទះរបស់លោកអធិការទៀតផង តែលោកមើលមិនឃើញទេ ទាំងដែលមានអ្នកលេងជាច្រើនកកកុញហ៊ោកញ្ជ្រៀវរាល់ថ្ងៃ ឬមួយផលបិទភ្នែកទេដឹង បានជាបណ្តោយឱ្យលេងពេញទំហឹងយ៉ាងនេះ? ឯណាទៅភូមិ-ឃុំមានសុវត្ថិភាព? បើកើតមានល្បែ.ងស៊ីសងពេញមូលដ្ឋាន គួរឱ្យខ្មាសខ្មោចណាស់!។
គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹងដល់អាជ្ញាធរគ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឱ្យអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពចំនួន៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែ.ងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។
ឱ! លោកអភិបាលក្រុង និងលោកអធិការក្រុងដូងកែវអើយ…
សង្ស័យមួយដំបរនិង៤ទេដឹង… ហេ! ហេ!
តើអភិបាលខេត្តតាកែវ ពេញចិត្តដែរទេ ល្បែ.ងម្លឹងៗ?
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ