ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​«​អ្នក​បុ​.​ក​ស្លា​.​ប់​»! រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថា មិន​អាច​រួចខ្លួន​ដោយ​ការ​បង់លុយ​ដាច់ខាត​(​វី​ដេ​អូ​)

10 ខែ មុន
  • ភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ បាន​ប្រកាស​ច្បាស់​ៗ​ថា តុលាការ​ត្រូវ​ចៀសវាង​ដាច់ខាត ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរា​ចរណ៍ បណ្តាល​ឱ្យ​ស្លា​.​ប់​ជន​រង​គ្រោះ គឺ​មិន​ត្រូវ​លើកលែង​ឱ្យ​ជន​បង្ក​បាន​រួចខ្លួន​តាម​រយៈ​ការ​បង់លុយ​នោះ​ទេ

រាជធានី​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ បាន​ប្រកាស​ច្បាស់​ៗ​ថា តុលាការ​ត្រូវ​ចៀសវាង​ដាច់​ខាត ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឱ្យ​ស្លា​.​ប់​ជន​រង​គ្រោះ គឺ​មិន​ត្រូវ​លើកលែង​ឱ្យ​ជន​បង្ក​បាន​រួចខ្លួន​តាម​រយៈ​ការ​បង់លុយ​នោះ​ទេ​។

បន្ថែម​លើ​នេះ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់​លើ «​ករណី​បុ​.​ក​រត់​» ថា «​អ្នក​បុ​.​ក​គេ ហើយ​រត់​» នឹង​ក្លាយទៅជា​មនុស្ស​ក្រៅច្បាប់​អស់​មួយ​ជី​វិ​.​ត ដោយ​ស្ពាយ​ជាប់​នូវ​បទល្មើស​២ ដែល​ត្រូវ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​។

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ប្រកាស​ដូច្នេះ ក្នុង​សន្និសីទកាសែត ស្តី​ពី ការ​ប្រកាស​ដាក់​ចេញ​នូវ «​យុទ្ធនាការ​ជំរុញ និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្តី នៅ​តាម​តុលាការ​» និង «​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី នៅ​តាម​តុលាការ​» កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៤ នេះ​។

ជុំវិញ​ចំណុចរសើប​ទាំង​២​ករណី​ខាងលើ ក្នុង​នោះ​១- បុក​ស្លា​.​ប់ និង​២- បុ​.​ក​រត់ ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ បាន​បញ្ជាក់​ថា «​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​តែ​មានការ​ទទួលខុសត្រូវ​យ៉ាង​ម៉ឺងម៉ាត់​តាម​ផ្លូវច្បាប់ ហើយ​ចៀសវាង​ដាច់ខាត​រឿង​មួយ គឺ​រឿង «​បុ​.​ក​គេ​ស្លា​.​ប់ ហើយ​បង់លុយ រួចខ្លួន​»​។ ប៉ុន្តែ​យើង​ត្រូវ​ធានា​សំណង សម្រាប់​ជន​រង​គ្រោះ ទី​១- ព្រោះ​បុ​.​ក​គេ​ស្លា​.​ប់ ក៏​មិនមែន​មាន​ន័យ​ថា ត្រូវ​ជាប់​ទោស​អស់​មួយ​ជី​វិ​.​ត​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​គិតគូរ ជា​ចំណាត់ការ ទី​១- សំណង​សម្រាប់​ជន​រង​គ្រោះ​។ ទី​២- ក្នុង​ការ​កំណត់​ថា អ្នក​ណា​ខុស អ្នក​ណា​ត្រូវ ត្រូវ​តែ​ពិនិត្យ​តាម​ផ្លូវច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​។ មិន​ប្រាកដ​ថា ថ្មើរជើង ត្រូវ​តែ​ជា​អ្នក​ត្រូវ​នោះ​ទេ​! ឬ​ក៏​អ្នក​ជិះ​ម៉ូតូ សុទ្ធតែ​ជា​អ្នក​ត្រូវ ហើយ​អ្នក​បើកឡាន សុទ្ធតែ​ជា​អ្នក​ខុស​នោះ​ទេ​។ ខុស​ត្រូវ ស៊ីសង​គ្នា​លើ​អង្គហេតុ ស៊ីសង​គ្នា​លើ​អង្គច្បាប់ ស៊ីសង​គ្នា​លើ​ភស្តុ​តាង​»​។

ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ បាន​បញ្ជាក់​បន្ត​ថា «​ឧទាហរណ៍ ៖ គាត់​បើក​តាម​ផ្លូវ ស្រាប់តែ​អ្នក​ចង់​ងា​.​ប់​លោ​.​ត​ចូល​ឡាន ហើយ​យើង​ឱ្យ​អ្នក​បើកឡាន​ខុស​ម៉េច​កើត? ឡាន​កំពុង​បើក​ដូច​គ្នា ហើយ​ម៉ូតូ​កំពុង​បើក​ដូច​គ្នា ស្រាប់តែ​គាត់​ចាក់ក្រឡេក​គ្នា ហើយ​ម៉ូតូ​កាច់ចង្កូត​ចូល​ឡាន គឺ​ឡាន​ទេ ដែល​រង​គ្រោះ​! ហើយដោយ​សារ​តែ​ម៉ូតូ គាត់​ស្លា​.​ប់ យើង​ថា ម៉ូតូ​រង​គ្រោះ? ប៉ុន្តែ​ទាមទារ​សំណង​បែប​ម៉េច? យើង​គិត​លើ​ផ្លូវច្បាប់​។ ប៉ុន្តែ​យើង​មិន​ឱ្យ​កើត​មាន​ករណី​ថា បុ​.​ក​គេ​ស្លា​.​ប់​ហើយ គ្រាន់តែ​បង់លុយ​រួចខ្លួន​ទេ​។ រឿង​នេះ​អត់​ទេ​! ជន​បង្ក ត្រូវ​តែ​ទទួលខុសត្រូវ​!»​។

យ៉ាងណា​ក៏​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ បាន​ប្រកាស​លើកទឹកចិត្ត​ឱ្យ​មាន​វិធានការ​បន្ធូរបន្ថយ តែ​មិនមែន​បាន​ន័យ​ថា ឱ្យ​រួចខ្លួន​ទេ ទៅ​លើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទាំងឡាយ​ណា ដែល​បង្ហាញ​ភាព​ក្លាហាន ចូល​ដោះស្រាយ​ចំពោះ​មុខ​ច្បាប់​។

លោក​រដ្ឋមន្ត្រី បញ្ជាក់​ថា «​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ក្នុង​ច្បាប់​របស់​យើង មិន​បាន​កំណត់​ដាក់ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជី​វិ​.​ត​ទេ​។ ប៉ុន្តែ​បើ​យើង​មិន​ប្រឈម យើង​នឹង​ក្លាយទៅជា​មនុស្ស​ក្រៅច្បាប់​អស់​មួយ​ជី​វិ​.​ត​។ អ៊ីចឹង យើង​លើកទឹកចិត្ត​ថា បើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ចូល​មក​ដោះស្រាយ តុលាការ​ត្រូវ​ប្រើប្រាស់​វិធានការ​បន្ធូរ​បន្ថយទោស​លើ​គាត់​។ ធានា​បាន​នូវ​សំណង ហើយ​ធានា​បាន​នូវ​យុត្តិធម៌​ទៀត​។ តែបើ​បុ​.​ក​គេ​រត់​ហើយ គឺ​មាន​បទល្មើស​២​។ បុ​.​ក​គេ​មួយ មិនដឹង​ខុស ឬ​ត្រូវ? តែបើ​រត់គេច គឺ​បទល្មើស​មួយ​ផ្សេង​ទៀត ហើយ​ករណី​នេះ គឺថា វិធានការ​ត្រូវ​តែ​ម៉ឺងម៉ាត់​»​។

ដោយឡែក​ជុំវិញ​មូលហេតុ​ដែល​កើត​មាន​សន្និសីទកាសែត​នា​ថ្ងៃនេះ លោក​ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ បាន​ពន្យល់​ថា «​សព្វថ្ងៃ នៅ​ក្នុង​តុលាការ សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍ គឺ​មាន​ប្រហែលជា ១២% នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​សរុប​។ នៅ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ក្រុម​គ្រួសារ គាត់​រង​គ្រោះ​រួច​ទៅ​ហើយ តែ​កុំឱ្យ​ពួក​គាត់​មក​រង​គ្រោះ​នៅ​ក្នុង​នីតិវិធី​របស់​តុលាការ​មួយទៀត​។ អ៊ីចឹង​ហើយ បើ​ត្រូវ​ដោះស្រាយ​ក្នុង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ អាទិភាព​ទី​១ មុនគេ​បំផុត គឺ​សំណង​»​។

លោក​រដ្ឋមន្ត្រី កើត រិ​ទ្ធ បញ្ជាក់​ថា «​បើ​រឿង​នោះ ស្លា​.​ប់​ទាំង​ឪពុក​ម្តាយ តែបើ​ត្រូវការ​សំណង ត្រូវ​ប្រើ​ពេល​៣​ឆ្នាំ​! ដូច្នេះ​មិន​អាច​ឱ្យ​គាត់​រង​គ្រោះ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ហើយ មក​រង​គ្រោះ ដោយសារ​តែ​ការ​អូស​បន្លាយ​នីតិវិធី​មួយទៀត បាន​ទេ​។ អ៊ីចឹង ដើម្បី​អនុវត្ត​ការងារ​នេះ ក្រសួងយុត្តិធម៌​នឹង​ណែនាំ​ឱ្យ​តុលាការ ទាំង​ខាង​ព្រះរាជអាជ្ញា ទាំង​ខាង​តុលាការ សាលា​ជម្រះក្តី ចាត់តាំង​ឱ្យ​មាន​ព្រះរាជអាជ្ញា​រង និង​ចៅក្រម ដែល​ទទួល​បន្ទុក​លើ​ការងារ​ចរាចរណ៍​តែ​ម្តង​។ ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ករណី​នេះ ធ្វើ​ឱ្យ​បាន​ឆាប់រហ័ស​»៕

អត្ថបទ​ដោយ ៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ