ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ដៃ​គុន​ខ្មែរ​ឆ្លង​ទ្វីប ភេសជ្ជៈ​ប៉ូវ​កម្លាំង វ៉ា​យ​ឃី​ង​ស៍ រ៉ាប់រង​ឧបត្ថម្ភ​កីឡាករ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​​នៅ​ប្រទេស​បារាំង

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​​ភ្នំពេញ​ ៖ កីឡាប្រដាល់​គុន​ខ្មែរ កាន់តែ​ហ៊ឹកហ៊ាក់​ចេញ​ប្រកួត​នៅ​ក្រៅប្រទេស​ជា​បន្តបន្ទាប់ ក្រោម​ការ​ឧបត្ថម្ភ​យ៉ាង​ពេញទំហឹង​ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​លំដាប់​លេខ​១​ក្នុងស្រុក Made in…

រាជធានី​​ភ្នំពេញ​ ៖ កីឡាប្រដាល់​គុន​ខ្មែរ កាន់តែ​ហ៊ឹកហ៊ាក់​ចេញ​ប្រកួត​នៅ​ក្រៅប្រទេស​ជា​បន្តបន្ទាប់ ក្រោម​ការ​ឧបត្ថម្ភ​យ៉ាង​ពេញទំហឹង​ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​លំដាប់​លេខ​១​ក្នុងស្រុក Made in Cambodia និង​ជា​ក្រុមហ៊ុន​ឧបត្ថម្ភ​វិស័យ​កីឡា​គ្រប់​ប្រភេទ​ច្រើន​ជាងគេ​នៅ​កម្ពុជា​។

ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន នា​ថ្ងៃ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០២៤ នៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រកាស​ទទួល​រ៉ាប់រង​ទាំងស្រុង​កីឡាករ​គុន​ខ្មែរ​ចំនួន ៣​រូប គឺ ធី​ម សៀង​ហៃ​, មឿ​ន សុខ​ហ៊ុ​ច និង នួន ស្រី​ភី​ន ចេញ​ទៅ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ក្នុង​នោះ​ផង​ដែរ អ្នកឧកញ៉ា លាង ម៉េ​ង បាន​លើក​ឡើង​ច្បាស់​ៗ​ថា កីឡាករ​ទាំងអស់ ចាំបាច់​ត្រូវ​ហ្វឹកហាត់​បំពេញ​ចន្លោះ​ខ្វះខាត និង​អភិវឌ្ឍ​សមត្ថភាព បច្ចេកទេស​របស់​ខ្លួន​ឱ្យ​កាន់តែ​ខ្លាំង ដើម្បី​ត្រៀមខ្លួន​ពេញលេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស ដើរតួ​យ៉ាង​សំខាន់​ជា​ស្មា​បង្អែក​ក្នុង​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ និង​តែងតែមាន​វត្តមាន​ឧបត្ថម្ភ​ធំ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ធំ​ៗ មិន​ត្រឹមតែ​ប៉ុណ្ណោះ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បង្កើត​សង្វៀន​ប្រដាល់​គុន​ខ្មែរ​រីកសាយ​គ្រប់​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស ក្នុង​ការ​ជួយ​គាំទ្រ​កីឡាករ​ឱ្យ​មានឱកាស​បណ្តុះ​សមត្ថភាព និង​អាច​សម្រួល​ដល់​ជីវភាព​របស់​កីឡាករ គ្រូបង្វឹក រួម​ទាំង​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​កាន់តែ​ប្រសើរ​ផង​ដែរ​។

គាំទ្រ​ខ្មែរ ប៊ែ​វើ​រី​ជី​ស លើកកម្ពស់​វិស័យ​កីឡា​គ្រប់​ប្រភេទ​នៅ​កម្ពុជា​! វ៉ា​យ​ឃី​ង​ស៍ រួម​គ្នា​សាង​ស្នាដៃ​ខ្មែរ​នៅ​ឆាក​អន្តរជាតិ​ខ្លាំង​ជាងគេ​! ​យ​ឃី​ង​ស៍ ថាមពល​ដ៏​ខ្លាំងក្លា​ ។ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ