ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​សុ​ឆន្ទៈ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជានឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ចផ្លូវការ និង​សុ​ឆន្ទៈ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពី​ថ្ងៃ​ទី​០២​ដល់​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជានឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ចផ្លូវការ និង​សុ​ឆន្ទៈ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពី​ថ្ងៃ​ទី​០២​ដល់​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៤ តបតាម​ការ​អញ្ជើញ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន ​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។

អញ្ជើញ​អមដំណើរ សម្តេច​តេ​ជោ ហ៊ុន សែន រួម​មាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សមាជិក ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម ប្រាក់
សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈ​ទាក់ទង ការ​បរទេស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា រួម​នឹង​ឥស្សរជន​នៃ​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋមន្ត្រី និង​មន្ត្រី​ជាន់ ខ្ពស់​របស់​រាជរដ្ឋាភិបាល​។

នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ ឯកឧត្តម ស៊ី ជី​ន​ពីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន និង​ជា​ប្រធានាធិបតីនៃ​សា​ធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​មាន​ជំនួប​ពិភាក្សា​ការងារ​ដាច់​ដោយឡែក​ជាមួយ ឯកឧត្តម វ៉ាង ហ៊ូ​នឹង ប្រធាន​គណៈកម្មាធិការ​ជាតិ​នៃ​សភា​ប្រឹក្សា​នយោបាយ​នៃ​ប្រជាជន​ចិន និង ឯកឧត្តម ចាវ ឡី​ជី ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​។

ស្រប​ពេល​ដែល​ឆ្នាំ​ផ្លាស់​ប្តូរ​ប្រជាជន​និង​ប្រជាជន​កម្ពុជា​-​ចិន​ឈាន​ដល់ទី​បញ្ចប់ ទស្សនកិច្ច លើក​ទី​១​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ផ្តល់​សន្ទុះ​ថ្មី​ក្នុង​ការ​ពង្រឹង​មិត្តភាព​ដែកថែប ព្រម ទាំង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ សំដៅ​ធ្វើ​ឱ្យ​កាន់តែ ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ និង​ធំ​រុញ​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ត្បូង​ជារ​ខុសក្នុង​យុគសម័យ​ថ្មី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ