ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិបត្តិ​ទឹកជំនន់​ភាគ​ខាងត្បូង​ថៃ បង្ខំ​ឱ្យ​ម្ចាស់​ក្រពើធ្វើ​រឿង​មួយ​នេះ​

5 ថ្ងៃ មុន

(ថៃ) ៖ បុរស​ម្នាក់​នៅ​ខេត្ត​ប៉ា​តានីដាច់​ចិត្ត​សម្លាប់​ក្រពើ​ ដែល​ខ្លួន​ចិញ្ចឹម​តាំង​តែ​តូច​ទាំង​ទឹកភ្នែក ព្រោះតែ​បារ​ម្ម​ណ៍​ខ្លាច​ទឹកជំនន់​ធ្វើ​ឱ្យ​វា​រួច​ពី​ទ្រុង​បង្ករ​គ្រោះថ្នាក់ និង​បាន​យក​សាច់​ក្រពើ​នោះ​ទៅ​ធ្វើ​ម្ហូប​ជូន​កងទ័ព​ដែល​កំពុង​សង្គ្រោះ​អ្នកស្រុក​ ។ ​ដោយសារ​តែ​ហា​នី​ភ័យ​នៃ​ទឹកជំនន់​នៅ​ខេត្ត​ប៉ា​តានី ភាគ​ខាងត្បូង​ប្រទេស​ថៃ ម្ចាស់​ក្រពើ​មួយ​រូប​បាន​សម្រេចចិត្ត​ទាំង​ទឹកភ្នែក…

(ថៃ) ៖ បុរស​ម្នាក់​នៅ​ខេត្ត​ប៉ា​តានីដាច់​ចិត្ត​សម្លាប់​ក្រពើ​ ដែល​ខ្លួន​ចិញ្ចឹម​តាំង​តែ​តូច​ទាំង​ទឹកភ្នែក ព្រោះតែ​បារ​ម្ម​ណ៍​ខ្លាច​ទឹកជំនន់​ធ្វើ​ឱ្យ​វា​រួច​ពី​ទ្រុង​បង្ករ​គ្រោះថ្នាក់ និង​បាន​យក​សាច់​ក្រពើ​នោះ​ទៅ​ធ្វើ​ម្ហូប​ជូន​កងទ័ព​ដែល​កំពុង​សង្គ្រោះ​អ្នកស្រុក​ ។

​ដោយសារ​តែ​ហា​នី​ភ័យ​នៃ​ទឹកជំនន់​នៅ​ខេត្ត​ប៉ា​តានី ភាគ​ខាងត្បូង​ប្រទេស​ថៃ ម្ចាស់​ក្រពើ​មួយ​រូប​បាន​សម្រេចចិត្ត​ទាំង​ទឹកភ្នែក ទម្រាំ​ដាច់​ចិត្ត​លើកដៃ​ប្រហារ​សត្វ​ក្រពើ​មួយ​ក្បាល ជា​សត្វ​ចិញ្ចឹម​សំណព្វចិត្ត​ដែល​ខ្លួន​បាន​ចិញ្ចឹម​វា​តាំងពី​តូច​ទម្រាំ​ង​ធំ​ពេញវ័យ ដើម្បី​បង្ហាញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គម ព្រោះ​ទឹកជំនន់​ហក់​ឡើង​ខ្ពស់ ដោយ​គាត់​ព្រួយ​បា​ម្ភ​ពី​សុវត្ថិភាព​អ្នកស្រុក​នៅ​ក្នុង​តំបន់​នោះ ប្រសិនបើ​សត្វ​ក្រពើ​រួច​ចេញពី​ស្រះ​ចិញ្ចឹម​។

ប្រភព​ពី​សារព័ត៌មាន​សៅ​ខ​ធ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ បុរស​ម្ចាស់​ក្រពើ ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​យ៉ា​រីង​ខេត្ត​ប៉ា​តានី បាន​បង្ហោះ​រូបភាព​សាកសព​ក្រពើ​របស់​ខ្លួន ដែល​មានឈ្មោះ​ថា អា​បូ តាម​រយៈ​គណនី​ហ្វេ​ស​បុក​របស់​ខ្លួន ដោយ​បាន​សរសេរ​រៀបរាប់​ក្នុង​ខ្លឹមសារ​ថា​៖ «RIP Abu និង​កូន​ៗ​របស់​ឯង សូម​ឯង​ទៅ​កាន់​សុគតិភព បើ​ទឹក​មិន​លិច​ទេ​នោះ ឯង​ក៏​មិន​ស្លាប់​ដែរ ប៉ុន្តែ​ការ​ស្លាប់​របស់​ឯង គឺជា​ការ​លះបង់​ដើម្បី​សុវត្ថិភាព​របស់​អ្នក​រាល់គ្នា​។

អ្នក​ណា​ក៏​ដោយ​ដែល​បានឃើញ​រឿង​នេះ អោយ​ខ្ញុំ​សូម​ចិត្ត​ណា លោក​អ្នក​អាច​បញ្ចេញមតិ​ក្នុង​ន័យ​ស្ថាបនា តែ​សូមកុំ​វាយប្រហារ​អី​។ ដូច​យើង​ដឹង​ហើយ​ថា មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ស្រឡាញ់​សត្វ​ចិញ្ចឹម​របស់​ពួក​គេ ព្រោះ​ពួក​គេ​បាន​ចិញ្ចឹម​វា​តាំងពី​តូច​មក​ម្ល៉េះ ហើយ​រស់នៅ​ស្និ​ទ​ស្នាល​ជាមួយ​គ្នា​យូ​ឆ្នាំ​។ តែ​ភ្លាម​ៗ ពួក​វា​បែ​ជា​ត្រូវ​សម្លាប់​ដោយ​ដៃ​ម្ចាស់​របស់​វា​ទៅ​វិញ ហើយ​ជា​ការ​លះបង់​ដ៏​ធំ​ធេង និង​ធ្វើ​វា​សម្រាប់​អ្នកស្រុក​។ សាច់​របស់​អា​បូ បាន​ចូល​ទៅ​ក្នុង​ពោះ​បងប្អូន​ទាហាន​» ។


គេ​នៅ​ចាំ​បាន​ថា ការ​សម្រេចចិត្ត​ដ៏​លំបាក់​របស់​ម្ចាស់​ក្រពើ​នៅ​ក្នុង​ខេត្ត​ប៉ា​តានី ដោយសា​តែ​វិបត្តិ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ កំពុង​វាយប្រហារ​ភាគ ខាងត្បូង​ប្រទេស​ថៃ ក៏​មិន​ខុស​អី​ពី​រឿងរ៉ាវ​របស់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ក្នុង​ខេត្ត​ឡាំ​ភូ​ន​កាលពី​ចុងខែ​កញ្ញា​កន្លង​ទៅ ដែល​កាលនោះ​ភាគ​ខាងជើង​ប្រទេស​ថៃ​ជួប​ប្រទះ​នឹង​វិបត្តិ​ទឹកជំនន់​ដែល​បង្ករ​ឡើង​ដោយ​ព្យុះ​ទី​ហ្វុ​ង​យ៉ាក់​ជី​។

យោង​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន PBS នា​រសៀល​ថ្ងៃ​ទី​២៩​វិច្ឆិកា បានឱ្យ​ដឹង​ថា ដោយសារ​តែ​ស្ថានភាព​ទឹកជំនន់​ក្នុង​ខេត្ត​ប៉ា​តានី​កាន់តែ​ធ្ងន់ធ្ងរ ព្រោះតែ​ភ្លៀង​បន្ត​ធ្លាក់ និង​ទឹក​ហូរ​ចុះ​ពី​ខេត្ត​យ៉ា​ឡា​ក្នុង​បរិមាណ​ច្រើន អភិបាលខេត្ត​ប៉ា​តានី​បាន​ប្រកាស​បិទ​មន្ទីរពេទ្យ ៤​កន្លែង និង​ដង្ហោយ​ស្វែងរក​ការ​បរិច្ចាគ​អាហារ​ហា​ឡា​ល​ស្ងួត​ដែល​ប្រឈម​នឹង​ការ​ខ្វះខាត​។

ប្រ​ភ​ពី​សារព័ត៌មាន The Nation ក៏​បាន​ធ្វើ​បច្ចុប្បន្នភាព​ថា មក​ដល់​ថ្ងៃ​ស្រុក​នេះ​ទឹកជំនន់​នៅ​ភាគ​ខាងត្បូង​បាន​សម្លាប់​មនុស្ស​បួន​នាក់ និង​ជម្លៀស​ប្រជាជន​ជាង ២៤​ម៉ឺន​គ្រួសារ​នៅ​ក្នុង​តំបន់​ធំ​ៗ​នៃ​ខេត្ត​ចំនួន​៧ ដែល​ត្រូវ​បាន​ប្រកាស​តំបន់​គ្រោះ​មហន្តរាយ និង លើក​ទង់ជ័យ​អាសន្ន​ពណ៌​ក្រហម​។
ការិយាល័យ​ធនធានទឹក​ថៃ បាន​និយាយ​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ មាន​ភូមិ​យ៉ាង​ហោច​ណាស់ ២,៩៥៩​ភូមិ និង​ទីប្រជុំជន​នៃ​ស្រុក​៧៨ នៅ​ក្នុង​ខេត្ត​ណៈ​ខន​ស៊ី​ធម្មរាជ​, ប៉ា​ថា​ឡុ​ង​, សា​ទុន​, សង​ក្លា​, ប៉ា​តានី​, យ៉ា​ឡា និង​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ នៅ​តែ​ស្ថិត​នៅ​ក្រោម​ទឹក​នៅឡើយ​។

គួរ​កត់​សម្គាល់ថា ដើម្បី​ឆ្លើយ​តប​នឹង​វិបត្តិ​ទឹកជំនន់​នា​ភាគ​ខាងត្បូង លោក​ឧបនាយករដ្ឋមន្ត្រី Anutin Charnvirakul រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា បាន​ចុះ​ទៅ​ដល់​ខេត្ត​Narathiwat ដើម្បី​ដឹកនាំ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ដោយ​ផ្ទាល់​។ លោក​រដ្ឋមន្ត្រី បាន​បង្ហាញ​ពី​កង្វល់​របស់​រដ្ឋាភិបាល ដោយ​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ដោះស្រាយ​ការ​រំខាន​នៃ​ការ​ផ្គត់ផ្គង់​អាហារ​សម្រាប់​ជន​រង​គ្រោះ​ដោយ​ទឹកជំនន់​។ អភិបាលខេត្ត​នៃ​បណ្តា​ខេត្ត​រង​គ្រោះ​ទាំងអស់ ត្រូវ​បាន​ណែនាំ​ឱ្យ​អនុវត្ត​វិធានការ​ជា​បន្ទាន់​ដើម្បី​ជួយ​ដល់​សហគមន៍​ដែល​រង​គ្រោះ​៕

កែសម្រួលដោយ