គ្រោះអគ្គិភ័យឆេះផ្ទះល្វែងមួយកន្លែងរហូតបាត់បង់ជីវិតមនុស្សប្រុស-ស្រីក្នុងភ្លើង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើតាមការអះអាងពីចៅសង្កាត់បឹងកក់១បានឱ្យដឹងថា ករណីអគ្គិភ័យដែលឆាបឆេះផ្ទះល្វែងមួយកន្លែងនៅខាងត្បូងអង់តែនទួលគោក ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ គឺបណ្ដាលឱ្យមានមនុស្សប្រុស-ស្រីពីរនាក់បានឆេះស្លាប់នៅក្នុងភ្លើងយ៉ាងអាណោចអាធ័មបំផុត។

ហេតុការណ៍រន្ធត់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះលេខ៤៦ ផ្លូវលេខ៥៥៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ។ ទាក់ទិននឹងមូលហេតុគេនៅពុំទាន់ដឹងច្បាស់នៅឡើយ។

តាមសាក្សីរនៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេឮសូរសំឡេងផ្ទុះរួចក៏ភ្លើងបានឆាបឆេះផ្សែងហ៊ុយខ្មួលខ្មាញ់ទៅលើអាកាស បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យដើម្បីទៅសង្គ្រោះ ។

បន្ទាប់ពីបាញ់ពន្លត់ សមត្ថកិច្ចបានអះអាងថា បុរសម្នាក់និងស្ត្រីម្នាក់បានត្រូវភ្លើងឆេះស្លាប់យ៉ាងអានោចអាធ័មនៅក្នុងភ្លើង ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។













ចែករំលែកព័តមាននេះ