ប្រធានាធិបតីឡាវ សន្យាកែទម្រង់សេដ្ឋកិច្ចផ្ដោតលើឯករាជ្យភាព
ប្រទេសឡាវ ៖ ក្នុងដំណើរឈានទៅរកស្វ័យភាពសេដ្ឋកិច្ច ប្រធានាធិបតីឡាវ លោកTHONGLOUN
ប្រទេសឡាវ ៖ ក្នុងដំណើរឈានទៅរកស្វ័យភាពសេដ្ឋកិច្ច ប្រធានាធិបតីឡាវ លោកTHONGLOUN
ប្រទេសឡាវ ៖ ក្នុងដំណើរឈានទៅរកស្វ័យភាពសេដ្ឋកិច្ច ប្រធានាធិបតីឡាវ លោកTHONGLOUN SISOULITH បានសន្យាកែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសដោយផ្ដោតលើឯករាជ្យភាពនិងភាពរុងរឿងក្នុងស្រុក។
លោកលើកបែបនេះ ក្នុងឱកាសនៃកិច្ចប្រជុំមួយនាពេលថ្មីៗនេះ របស់ផ្នែកហិរញ្ញវត្ថុនៅក្រុងវៀងចន្ទ ដោយក្នុងកិច្ចប្រជុំនោះលោកលើកពីការប្រឈមនានា ដែលសេដ្ឋកិច្ចឡាវកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
លោកគូសបញ្ជាក់ថា សេដ្ឋកិច្ចឡាវជាសេដ្ឋកិច្ចមួយដែលចំណុះយ៉ាងខ្លាំងលើការនាំចូលនិងរងផលប៉ះពាល់ពីវិបត្តិខាងក្រៅ។ លោកគូសបញ្ជាក់ទៀតថា ទោះបីសេដ្ឋកិច្ចឡាវមិនអាចបំពេញសេចក្ដីត្រូវការក្នុងស្រុកបានពេញលេញ តែវាគូសបញ្ជាក់ពីសារៈសំខាន់ នៃការប្រើប្រាស់ប្រកបដោយប្រសិទ្ធ ភាព បណ្ដាធនធានធម្មជាតិរបស់ប្រទេសនិងបណ្ដាតំបន់ដែលមានសក្ដានុពល ដើម្បីកាត់បន្ថយការចំណុះលើការនាំចូល។
មេដឹកនាំឡាវរូបនេះចង់ឲ្យមានការធ្វើពាណិជ្ជកម្មដែលមានចីរភាពមួយ លើបណ្ដាធនធានធម្មជាតិរបស់ប្រទេស និងពង្រីកការនាំំចេញរបស់ឡាវឆ្ពោះទៅកាន់ទីផ្សារពិភពលោកឲ្យបានកាន់តែទូលំទូលាយ។ លោកក៏គូសបញ្ជាក់ដែរពីសារសំខាន់នៃដើមទុននិងបច្ចេកវិទ្យាព្រមទាំងចំណេះដឹងពីបរទេស ក្នុងការធ្វើអាជីវកម្មលើបណ្ដាធនធានក្នុងស្រុក។ លោកក៏ស្នើដែរឲ្យមានការប្រុងប្រយ័ត្នដល់ការកើនឡើងនៃបំណុលដែលមិនអាចទ្រាំទ្របាន៕
ចែករំលែកព័តមាននេះ