ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ធ្លាប់​មាន​ពី​មុន​! កីឡាការិនី​ជម្រើសជាតិ​វៀតណាម​ម្នាក់​ដឹក​ដៃ​មិត្ត​ស្រី​ចូល​រោងការ

1 ឆ្នាំ មុន

វៀតណាម ៖ កីឡាការិនី Tran Thi Thu ខ្សែការពារ​កណ្តាល​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​វៀតណាម​

វៀតណាម ៖ កីឡាការិនី Tran Thi Thu ខ្សែការពារ​កណ្តាល​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​វៀតណាម​បាន​ដឹក​ដៃ​មិត្ត​ស្រី​ដ៏​ស្រស់​ស្អាត​របស់​នាង ដែល​មានឈ្មោះ​ថា Nguyen Thi Thuong ចូល​រោងការ​កក្រើក​ទីក្រុង​ហូ​ជី​មិ​ញ​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress បានឱ្យ​ដឹង​ថា គូស្នេហ៍​១​គូ​នេះ បាន​ចាប់ផ្តើម​ទំនាក់ទំនង​ស្នេហា​នៅ​ឆ្នាំ ២០២២ និង​បាន​ប្រារព្ធ​ពិធី​មង្គលការ កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ហើយ​នេះ​គឺជា​លើក​ដំបូង ដែល​កីឡាការិនី​បាល់ទាត់​វៀតណាម​បាន​រៀប​ការ​ជាមួយនឹង​ដៃគូ​ភេទ​ដូច​គ្នា​។ មិត្ត​រួម​ក្រុម​ជា​ច្រើន​របស់​កីឡាការិនី Tran Thi Thu ទាំង​នៅ​ក្លិប​អាជីព និង​ក្រុម​ជម្រើសជាតិ​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ជ័យ​របស់​អ្នក​ទាំង​ពីរ​។

ខ្សែការពារ Tran Thi Thu អាយុ​៣៣​ឆ្នាំ បាន​ចុះ​ឈ្មោះ​ហ្វឹកហាត់​នៅ​ក្នុង​កម្មវិធី​ថ្នាល​របស់​ក្លិប Ho Chi Minh City FC កាលពី​ឆ្នាំ ២០០៦ ហើយ​បាន​ចាប់ផ្តើម​អាជីព​ជាមួយ​ក្រុម​នារី Ho Chi Minh City FC តាំងពី​ពេល​នោះ​មក និង​ឈ្នះ​ពានរង្វាន់ ចំនួន ៨ ជាមួយ​ក្រុម​ផង​ដែរ​។ កិច្ចសន្យា​របស់​កីឡាការិនី​រូប​នេះ​ជាមួយ Ho Chi Minh City FC បាន​បញ្ចប់​បន្ទាប់​ពី​រដូវ​កាល ២០២៣ ហើយ​បច្ចុប្បន្ន​នាង​នៅ​មិន​ទាន់​សម្រេចចិត្ត​អំពី​ការ​បន្ត​ជាមួយ​ក្លិប​នេះ ឬ​ចូលរួម​ជាមួយ​ក្លិប​ផ្សេង ដើម្បី​បទ​ពិសោធន៍​ថ្មី​សម្រាប់​អាជីព​របស់​នាង​នៅឡើយ​ទេ​។

កីឡាការិនី Tran Thi Thu ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​នារី​នារី​វៀតណាម​ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០១៧ ហើយ​ចាប់តាំងពី​ពេល​នោះ​មក​បាន​ចូលរួម​ការ​ប្រកួត​ជា​ច្រើន​ជាមួយ​ការ​បង្ហាញ​ចំនួន​៣២​ប្រកួត​។ សមិទ្ធិ​ផល​ជាមួយ​ក្រុម​ជម្រើសជាតិ​របស់​នាង​រួម​មាន ការ​ឈ្នះ​មេដាយមាស​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣១ និង ៣២ និង​ចូលរួម​ការ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២៣ FIFA Women’s World Cup 2023៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ