ចិនបានតភ្ជាប់ហើយ ផ្លូវដែកជាមួយប្រទេសវៀតណាម
ប្រទេសចិន-វៀតណាម ៖ តាមទីភ្នាក់ងារព័ត៌នាចិនសីុនហួថា ទីក្រុងដុងស៊ីញជាទីក្រុងមួយស្ថិតនៅ
ប្រទេសចិន-វៀតណាម ៖ តាមទីភ្នាក់ងារព័ត៌នាចិនសីុនហួថា ទីក្រុងដុងស៊ីញជាទីក្រុងមួយស្ថិតនៅ
ប្រទេសចិន-វៀតណាម ៖ តាមទីភ្នាក់ងារព័ត៌នាចិនសីុនហួថា ទីក្រុងដុងស៊ីញជាទីក្រុងមួយស្ថិតនៅព្រំដែន រវាងចិននិងវៀតណាមក្នុងតំបន់ស្វយ័តZHUANG ខេត្តក្វាងស៊ីភាគខាងត្បូងចិន បានតភ្ជាប់បណ្ដាញផ្លូវដែកជាតិចិនកាលពីថ្ងៃទី២៧ធ្នូ ជាមួយការបើកខ្សែផ្លូវដែកថ្មី។
ផ្លូវដែកថ្មីនេះ ដែលភ្ជាប់ក្រុងដុងស៊ីញទៅក្រុងFANGCHENNGANGមានប្រវែង៤៧គីឡូម៉ែត្រ ដោយរថភ្លើងអាចបើកបរក្នុងល្បឿនដល់២០០គីឡូម៉ែត្រក្នុង១ម៉ោង។ តាមក្រុមហ៊ុនផ្លូវដែកចិនថា នោះជាខ្សែរថភ្លើងអាចប្រើបាន២យ៉ាងគឹដឹកអ្នកដំណើរនិងដឹកទំនិញ។ ផ្លូវដែកថ្មីនេះដែលការងារកសាង ចាប់ផ្ដើមពីខែមីនាឆ្នាំ២០១៩មក នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងក្រុងទាំង២បាន១៩នាទី។ ការងារកសាងត្រូវឆ្លងកាត់បណ្ដាតំបន់មានភ្លៀងធ្លាក់ច្រើន នាំឲ្យពិបាកដល់ការសាងសង់តាមផែនការបច្ចេកទេស។ ផ្លូវដែកថ្មីនេះមានស្ពានវែងមួយប្រវែង៧,៥គីឡូមែ៉ត្រកាត់ពីលើដៃសមុទ្រ ជាស្ពានប្រភេទនេះលើកដំបូងនៅក្វាងស៊ី។
ជាផ្លូវដែកលើកដំបូងនៅដុងស៊ីញស្ថិតនៅជាប់ព្រំដែនជាមួយវៀតណាម ផ្លូវដែកនេះនឹងជួយជម្រុញទេសចរណ៍ សកម្មភាពពាណិជ្ជកម្ម ការផ្លាស់ប្ដូរបុគ្គលិកនិងសេដ្ឋកិច្ចរវាងចិននិងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍៕
ចែករំលែកព័តមាននេះ