ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសពីកាលបរិច្ឆេទ ទទួលឯកសារ​ប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ សម្រាប់ឆ្នាំ២០២៤

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានប្រកាសពី​កាលបរិច្ឆេទ ទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប…

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានប្រកាសពី​កាលបរិច្ឆេទ ទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ សម្រាប់​ឆ្នាំ២០២៤។

អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសថា ការទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ សម្រាប់ឆ្នាំ២០២៤ នឹងដំណើរការជារៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច រយៈពេលមួយខែពេញ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

តាមសេចក្តីប្រកាស ពេញមួយខែមករា ឆ្នាំ២០២៤ អ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល អាចអញ្ជើញ​មកប្រគល់​ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅថ្ងៃណាក៏បាន ប៉ុន្តែអង្គភាពប្រឆាំងអំពើពុករលួយ សូមអនុញ្ញាតរៀបចំកម្មវិធីទទួលជាពិសេសសម្រាប់​ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ដូចខាងក្រោម៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ