ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​! បង្ខំ​ក្រុម​ជម្រើសជាតិ​ប៉ា​ឡេ​ស្ទី​ន​ប្រកួត​ជម្រុះ World Cup លើ​ទឹកដី​អព្យាក្រឹត

1 ឆ្នាំ មុន

បរទេស ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ប៉ា​ឡេ​ស្ទី​ន ត្រូវ​ចាប់ផ្តើម​ការ​ប្រកួតប្រជែង​របស់​ខ្លួន នៅ​ក្នុង​

បរទេស ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ប៉ា​ឡេ​ស្ទី​ន ត្រូវ​ចាប់ផ្តើម​ការ​ប្រកួតប្រជែង​របស់​ខ្លួន នៅ​ក្នុង​វគ្គ​ជម្រុះ​បឋម​ជុំ​ទី​២ ពានរង្វាន់ FIFA World Cup 2026 ប្រចាំ​ទ្វីបអាស៊ី​លើ​ទឹកដី​អព្យាក្រឹត (​ដី​កណ្តាល​) នៅ​ទីក្រុង​សា​ចា (Sharjah) នៃ​អា​រ៉ាប់​រួម ដោយសារ​តែ​ឥទ្ធិពល​នៃ​សង្គ្រាម​អ៊ី​ស្រា​អែ​ល និង​ក្រុម​ហា​ម៉ាស​នៅ​តំបន់​ហ្គា​ស្សា (Gaza) ដោយ​ប្រកួត​ដំបូង​របស់​ពួក​គេ​ត្រូវ​ប៉ះ​លី​បង់​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពូ​ល I ។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដើម​ឡើយ​គ្រោង​លេង​នៅ​រដ្ឋធានី​បេ​រូត (Beirut) ប្រទេស​លី​បង់ មុន​ពេល​ប៉ា​ឡេ​ស្ទី​ន​ត្រូវ​បាន​កំណត់​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​អូស្ត្រាលី​នៅ​ស​ប្តា​ហ៍​បន្ទាប់ ប៉ុន្តែ​ការ​ឆ្លើយ​តប​របស់​អ៊ី​ស្រា​អែ​ល​ចំពោះ​ការ​វាយប្រហារ​ដោយ​ក្រុម​ហា​ម៉ាស កាលពី​ថ្ងៃ​ទី​៧ ខែតុលា កន្លង​ទៅ បាន​បង្ខំ​មន្ត្រី​រៀបចំ​ការ​ប្រកួត​ស្វែងរក​ទីតាំង​ថ្មី​។

ជា​លទ្ធផល លី​បង់ និង​ប៉ា​ឡេ​ស្ទី​ន ត្រូវ​ប៉ះ​គ្នា​នៅ​កីឡដ្ឋាន Khalid bin Mohammed ប្រទេស​អា​រ៉ាប់​រួម មុន​ពេល​ប៉ា​ឡេ​ស្ទី​ន​ធ្វើ​ម្ចាស់ផ្ទះ​ទទួល​អូស្ត្រាលី នៅ​កីឡដ្ឋាន Jaber Al-Ahmad International ប្រទេស​គុយ​វ៉ែត នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ខណៈ​ជំនួប​នេះ ដើម​ឡើយ​គ្រោង​ធ្វើ​នៅ​កីឡដ្ឋាន Faisal Al-Husseini ភាគ​ឦសាន​ទីក្រុង​យេ​រូ​សា​ឡឹម​។

គួរ​បញ្ជាក់​ជូន​ថា វគ្គ​ជម្រុះ​បឋម​ជុំ​ទី​២ ពានរង្វាន់ FIFA World Cup 2026 ប្រចាំ​ទ្វីបអាស៊ី ប៉ា​ឡេ​ស្ទី​ន​ស្ថិត​នៅ​ក្នុង​ពូ​ល I រួម​ជាមួយនឹង​អូស្ត្រាលី លី​បង់ និង បង់​ក្លា​ដែ​ស ដើម្បី​សម្រិតសម្រាំង​យក​តែ​២​ក្រុម​បន្ត​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ទី​៣៕ (​ប្រភព​ពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ