ប្រធាន IOC ៖ អូឡាំពិក ២០២៤ នៅតែដំណើរការ ទោះមានភាពតានតឹងភូមិសាស្ត្រនយោបាយ
អាល្លឺម៉ង់ ៖ ព្រឹត្តិការណ៍កីឡាអូឡាំពិក ធ្លាប់ត្រូវបានលុបចោលចំនួន៣ដង កាលពីអតីតកាល
អាល្លឺម៉ង់ ៖ ព្រឹត្តិការណ៍កីឡាអូឡាំពិក ធ្លាប់ត្រូវបានលុបចោលចំនួន៣ដង កាលពីអតីតកាល
អាល្លឺម៉ង់ ៖ ព្រឹត្តិការណ៍កីឡាអូឡាំពិក ធ្លាប់ត្រូវបានលុបចោលចំនួន៣ដង កាលពីអតីតកាល ដោយសារតែបញ្ហាសង្គ្រាមពោលគឺនៅក្នុងឆ្នាំ ១៩១៦, ១៩៤០ និង ១៩៤៤ ប៉ុន្តែលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានអះអាងថា ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស ប្រទេស នឹងមិនត្រូវលុបចោលដោយភាពតានតឹងភូមិសាស្ត្រនយោបាយបច្ចុប្បន្ននោះទេ ដែលកើតចេញពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយអ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន។ នេះបើយោងតាមប្រភពពីសគេហទំព័រ Inside The Games ចេញផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Thomas Bach កាលពីពេលថ្មីៗនេះ បានថ្លែងនៅវេទិកាមួយនៅក្នុងប្រទេសអាល្លឺម៉ង់ថា «យើងមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយយ៉ាងខ្លាំង ប៉ុន្តែដើម្បីនិយាយថា យើងនឹងលះបង់ហ្គេមនេះ (អូឡាំពិក ២០២៤) គឺជារឿងខុសទាំងស្រុងតែម្តង។ បច្ចុប្បន្នមានសង្គ្រាមជាច្រើនរវាងរដ្ឋាភិបាល និងប្រទេសនានា ប៉ុន្តែបណ្តាអត្តពលិកតែងតែចូលរួមក្នុងការប្រកួតកីឡានេះ ហើយនោះគឺស្របតាមបេសកកម្មកីឡាអូឡាំពិក»។
បុរសជនជាតិអាល្លឺម៉ង់វ័យ៦៩ឆ្នាំរូបនេះ បានបន្ថែមថា «ខ្ញុំមិនដឹងថា តើយើងមានសង្គ្រាមប៉ុន្មានលើពិភពលោក? ប៉ុន្តែការក្បត់គំនិតជាមូលដ្ឋាននៃស្មារតីកីឡា គឺមិនអាចទៅរួចនោះទេជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ យោងតាមនិយមន័យរបស់អង្គការសហប្រជាជាតិបង្ហាញថា បច្ចុប្បន្នមានសង្គ្រាម/ជម្លោះចំនួន ២៨ នៅលើពិភពលោក ប៉ុន្តែបេសកកម្មយើងគឺជាបេសកកម្មមនុស្សធម៌ សម្រាប់អត្តពលិក និងកីឡា យើងព្យាយាមគិតរឿងនេះ ហើយគ្រប់គ្នាក៏ត្រូវការអ្វីមួយ ដើម្បីបង្រួបបង្រួមពួកគេផងដែរ»។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង នឹងធ្វើពិធីបើកនៅថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដោយមានអត្តពលិក ១០,៥០០ម៉ឺននាក់ចូលរួមប្រកួតប្រជែង៕
ចែករំលែកព័តមាននេះ