ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ស្ត្រី​ម្នាក់ ក្រោយ​ឆ​.​ក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ ខណៈ​ទុក​ទូរស័ព្ទ​នៅ​ក្នុង​ឃ្លុប​ម៉ូតូ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​ពី​ឯកឧត្ដម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង

ខេត្តបន្ទាយមានជ័យ ៖ ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​ពី​ឯកឧត្ដម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២២​និង​០០​នាទី​យប់ ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រោយ​ពី​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ទទួល​បាន​បណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ សូត្រ ស្រី​នី​ត ភេទ​ស្រី អាយុ​២៤​ឆ្នាំ ស្ដី​ពី​ករណី​ឆ​.​ក់​ទូរស័ព្ទ នៅ​ចំណុច​ម្ដុំ​វិហារ​ឥ​ស្លា​ម ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ភ្លាម​ៗ ព្រមទាំង​ដកហូត​វត្ថុ​តាង​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព​ឆ​.​ក់​ទូរស័ព្ទ និង​ទូរស័ព្ទ​១​គ្រឿង​ដែល​ជា​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ខាងលើ​ផង​ដែរ បន្ទាប់​មក​នាំ​ខ្លួន​ជនសង្ស័យ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដើម្បី​ធ្វើការ​សួរនាំ​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ តាំង ស្រី​វី ហៅ​កា​កា ភេទ​ស្រី អាយុ​១៩​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ ក្រោយ​ពី​កម្លាំង​ជំនាញ​សួរនាំ​រួច ស្ត្រី​ជា​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា «​នៅ​យប់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ រូប​ខ្លួន និង​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ភ័​ក្រ ភេទ​ប្រុស អាយុ​ប្រហែល​២៣​ឆ្នាំ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៩ ទៅ​ម្ដុំ​វិហារ​អ៊ី​ស្លា​ម ស្រាប់តែ​ឃើញ​ស្រី​ៗ២​នាក់​ឈប់​ទិញ​អីវ៉ាន់ ដោយ​ឃើញ​ទុក​ទូរស័ព្ទ​នៅ​ក្នុង​ឃ្លុប​ម៉ូតូ​ស្គុ​ប​ពី​ខាងស្ដាំ​។

ស្ត្រី​ជា​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​បន្ត​ថា «​ពេល​នោះ​ឈ្មោះ​ភ័​ក្រ បាន​ប្រាប់​ឱ្យ​រូប​ខ្លួន​ទៅ​ឆ​.​ក់​យក​ទូរស័ព្ទ​នោះ លុះ​ពេល​យក​បាន​ហើយ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន តែ​ត្រូវ​ម្ចាស់​ទូរស័ព្ទ​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ រហូត​ដល់​ចំណុច​សាលា​បឋម​សិក្សា​អូ​ជ្រៅ ស្រាប់តែ​ម៉ូតូ​របស់​ខ្លួន​រលត់​ម៉ាស៊ីន ពេល​នោះ​ឈ្មោះ ភ័​ក្រ ក៏​បាន​រត់​ចោល​ម៉ូតូ ចំណែក​ខ្លួន​វិញ​ក៏​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​មក​ដល់ ហើយ​ឃាត់ខ្លួន​តែ​ម្ដង​»​។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព រួម​នឹង​វត្ថុ​តាង​ជាក់ស្ដែង កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ភ័​ក្រ កម្លាំង​ជំនាញ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បន្ត​ហើយ​។ រីឯ​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​វិញ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ