ជំនួបកក្រើកលីគកំពូលអង់គ្លេសបញ្ចប់ទៅ ដោយមានការស៊ុតបញ្ចូលទីគ្នា៨គ្រាប់
អង់គ្លេស ៖ ជំនួបដ៏ធំប្រចាំសប្តាហ៍ទី១២ នៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រវាងក្រុម
អង់គ្លេស ៖ ជំនួបដ៏ធំប្រចាំសប្តាហ៍ទី១២ នៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រវាងក្រុម
អង់គ្លេស ៖ ជំនួបដ៏ធំប្រចាំសប្តាហ៍ទី១២ នៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រវាងក្រុមតោខៀវ Chelsea បើកទ្វារកីឡដ្ឋាន Stamford Bridge ទទួលស្វាគមន៍ក្រុមមេឃខៀវ Manchester City បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ៤ទល់នឹង៤ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។
ការប្រកួតនៅក្នុងតង់ទី១ ក្រុមទាំងពីរមានការស៊ុតបញ្ចូលទីគ្នារហូតដល់៤គ្រាប់ Man City បានបើកការនាំមុខមុននៅនាទី២៥ រកបានដោយខ្សែប្រយុទ្ធ Erling Haaland តាមរយៈការទាត់បាល់ប៉េណាល់ទី មុនពេលក្រុមម្ចាស់ផ្ទះ Chelsea រកបាន២គ្រាប់មកវិញ រកបានដោយខ្សែការពារ Thiago Silva នៅនាទី២៩ និងខ្សែបម្រើប្រយុទ្ធ Raheem Sterling នៅនាទី៣៧។ ទោះយ៉ាងណាក៏ដោយ នៅជិតបញ្ចប់តង់ទី១ទៅហើយ ពោលគឺនាទី៤៥+១ ខ្សែការពារ Manuel Akanji រកគ្រាប់តាមស្មើមកវិញ។
ដោយឡែក ការប្រកួតក្នុងតង់ទី២ ក្រុមភ្ញៀវបានបើកការនាំមុខសារជាថ្មីនៅនាទី៤៧ ដោយខ្សែប្រយុទ្ធ Erling Haaland ជាថ្មីម្តងទៀត មុនពេលម្ចាស់ផ្ទះតាមស្មើមកវិញនៅនាទី៦៧ ដោយខ្សែប្រយុទ្ធ Nicolas Jackson អ្វីៗបន្តប្រែប្រួលទៀត ពោលគឺនៅនាទី៨៦ ក្រុមភ្ញៀវបានបើកការនាំជាថ្មីទៀត ដែលរកបានខ្សែបម្រើការពារ Rodri។ Man City ស្ទើរតែបាន៣ពិន្ទុដ៏សំខាន់ហើយ ប៉ុន្តែត្រូវរលាយសាបសូន្យ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធ Cole Palmer រកគ្រាប់តាមស្មើមកវិញនៅនាទី៩០+៥ ជួយ Chelsea បាន១ពិន្ទុពីជំនួបទល់នឹងក្រុមខ្លាំង Man City។
ជាមួយនឹងលទ្ធផលនេះ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola បន្តឈរនៅកំពូលតារាងដោយមាន២៨ពិន្ទុ តាមពីក្រោយដោយក្រុម Liverpool និង Arenal មាន២៧ពិន្ទុ ចំណែក Chelsea ក្រោមការដឹកនាំរបស់លោក Mauricio Pochettino ឈរនៅចំណាត់ថ្នាក់លេខ១០ឯណោះ ដោយមានត្រឹម ១៦ពិន្ទុប៉ុណ្ណោះ ដូច្នេះពួកគេនៅបន្តធ្វើការធ្ងន់បន្ថែមទៀត៕
ចែករំលែកព័តមាននេះ