ប្រើដ្រូនវា.យប្រហារមូលដ្ឋានយោធាអាមេរិកនៅស៊ីរី និងអ៊ីរ៉ាក់
សហរដ្ឋអាមេរិក ៖ ដ្រូនបំពាក់គ្រឿងផ្ទុះ៣គ្រឿង បានវាយប្រហារកាលពីថ្ងៃទី១១វិច្ឆិកា មូលដ្ឋាន
សហរដ្ឋអាមេរិក ៖ ដ្រូនបំពាក់គ្រឿងផ្ទុះ៣គ្រឿង បានវាយប្រហារកាលពីថ្ងៃទី១១វិច្ឆិកា មូលដ្ឋាន
សហរដ្ឋអាមេរិក ៖ ដ្រូនបំពាក់គ្រឿងផ្ទុះ៣គ្រឿង បានវាយប្រហារកាលពីថ្ងៃទី១១វិច្ឆិកា មូលដ្ឋានយោធាអាមេរិកមួយនៅស៊ីរី និងមួយទៀតនៅឃើតឌីស្ថានអ៊ីរ៉ាក់ ។
ក្រុមប្រដាប់អាវុធមួយដែលហៅខ្លួនឯងថា ក្រុមតស៊ូអ៊ិស្លាមនៅអ៊ីរ៉ាក់ប្រមូលផ្ដុំដោយពួកជីវពលស្និទ្ធអ៊ីរ៉ង់ ប្រកាសទទួលខុសត្រូវពីការបញ្ជូនដ្រូន២គ្រឿងទៅវាយប្រហារ។ នេះបើតាមសេចក្ដីប្រកាសមួយផ្សាយតាមអនឡាញ។
សេចក្ដីប្រកាសគួសបញ្ជាក់ថា ដ្រូនទាំងនេះបានវាយប្រហារដល់គោលដៅ ក្នុងមូលដ្ឋានយោធាអាមេរិកនៅតំបន់រីមេឡានភាគឦសានស៊ីរី តែមិនផ្ដល់ភាពលម្អិតឡើយ។ ម្យ៉ាងវិញទៀតប្រភពសន្តិសុខឃើតមួយអះអាងពីដ្រូនបំពាក់គ្រឿងផ្ទុះ១គ្រឿង វាយប្រហារមូលដ្ឋានអាកាសចរណ៍ហារៀនាខាងក្រៅទីក្រុងអ័រប៊ីលទីប្រជុំជនតំបន់ឃើតឌីស្ថានអ៊ីរ៉ាក់។ ការវាយប្រហារនេះបណ្ដាលឲ្យមានការខូចខាតមួយចំនួនក្នុងមូលដ្ឋានអាកាសចរណ៍នោះ៕
ចែករំលែកព័តមាននេះ