ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហុង ណារ៉ា​ ចាងហ្វាងកាសែត​កម្ពុជា​ថ្ងៃ​នេះ ត្រូវប៉េអឹម​នាំទៅ​ឃុំ​ខ្លួន​​នៅ​គុក​ព្រៃសព្រឹក​នេះ

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ៖ លោកហុង​ ណារ៉ា​ ចាងហ្វាង​កាសែត​កម្ពុជាថ្ងៃនេះ​ តាមគម្រោង​ត្រូវ​កងរាជ​អាវុធហត្ថ​លើផ្ទៃ​ប្រទេស​នាំខ្លួនមកដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នាព្រឹក ថ្ងៃទី២ ​កិថុនា​ ២០១៣​ ជាបន្ត​ទៀត​ ដើម្បី​ព្រះរាជអាជ្ញា​រងទទួល​កិច្ចការនេះ​​ចាត់ការសាកសួរបន្ត​ពីបទរំលោ.ភ​សេចក្ដីទុកចិត្ត​​​ (ឆ​បោក​) ប៉ុន្តែមិនមានវត្តមានរបស់លោកហុង ​ណារ៉ា ទេ​ គឺប៉េអឹមគ្រាន់​តែ​ ឡើងទៅ​យកដីកាឃុំខ្លួន​​ពីលោក​ព្រះរាជ​អាជ្ញារង​តែប៉ុណ្ណោះ​ ក៏ដឹកលោក​ហុង​ ណារ៉ា​ ទៅឃុំខ្លួននៅ​ពន្ធនាគារព្រៃ.សបាត់​ទៅ។

រាជ​ធានី​ភ្នំ​ពេញ៖ លោកហុង​ ណារ៉ា​ ចាងហ្វាង​កាសែត​កម្ពុជាថ្ងៃនេះ​ តាមគម្រោង​ត្រូវ​កងរាជ​អាវុធហត្ថ​លើផ្ទៃ​ប្រទេស​នាំខ្លួនមកដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នាព្រឹក ថ្ងៃទី២ ​កិថុនា​ ២០១៣​ ជាបន្ត​ទៀត​ ដើម្បី​ព្រះរាជអាជ្ញា​រងទទួល​កិច្ចការនេះ​​ចាត់ការសាកសួរបន្ត​ពីបទរំលោភ​សេចក្ដីទុកចិត្ត​​​ (ឆ​បោក​) ប៉ុន្តែមិនមានវត្តមានរបស់លោកហុង ​ណារ៉ា ទេ​ គឺប៉េអឹមគ្រាន់​តែ​ ឡើងទៅ​យកដីកាឃុំខ្លួន​​ពីលោក​ព្រះរាជ​អាជ្ញារង​តែប៉ុណ្ណោះ​ ក៏ដឹកលោក​ហុង​ ណារ៉ា​ ទៅឃុំខ្លួននៅ​ពន្ធនាគារព្រៃ.សបាត់​ទៅ។

សូម​បញ្ជាក់ថា កាលពី​ម្សិលមិញ​ មន្រ្តី​ការិយា​ល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​​រាជ​អារុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បានអនុ​វត្ត​តាម​ដីកា​ឱ្យ​ចូល​ខ្លួន​របស់​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ នាវេលា​ម៉ោង​ ១៧​ និង​ ៣០​ នាទី ល្ងាច​ថ្ងៃទី​០១​ មិថុនា​ ២០១៣​ ធ្វើការ​​នាំ​ខ្លួន​ លោក​ ហុង​ ណារ៉ា​ អាយុ​ជាង​ ៤០​ឆ្នាំ​ មុខ​របរ​ជា​ថៅកែ​កាសែត​កម្ពុជា​ថ្ងៃ​នេះ ពាក់​ព័ន្ធ​បទ​ល្មើស​រំលោភ​លើ​សេច​ក្តី​ទុក​ចិត្ត​(ឆ​បោក​) ។

ក្រោយ​ការ​នាំ​ខ្លួន​មក​ដល់​សាលា​រាជ​ធានី​ភ្នំ​ពេញ​ គឺល្ងាច​ផុត​ម៉ោង​ធ្វើការ​របស់​មន្រ្តី​រាជ​ការ​ ទើប​លោក​ព្រះ​រាជ​អាជ្ញារង​ បាន​សម្រេច​ទុក​ លោក​ ហុង​ ណារ៉ា​ នៅ​ការិយា​ល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ នៃ​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​សិន​ ហើយ​នៅ​ព្រឹក​ថ្ងៃទី​០២​ មិថុនា​ ២០១៣​ ស្អែក​នេះ  ទើប​តម្រូវ​ឱ្យ​នាំ​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ ធ្វើការ​​សាក​​សួរ​ជាថ្មទ​ ៕