ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី សម្រេច​ចុះ​អត្រា​អាករ(ពន្ធ​) ​មុន​ទំនិញ​ថ្ម​ធម្មជាតិ​ខ្មែរ សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ការ​ធ្វើ​អាជីវកម្ម​ថ្ម​ធម្មជាតិ និង​ការ​នាំ​ចេញ​ថ្ម​ធម្មជាតិ ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​សម្រេច​ចុះ​អត្រាពន្ធ​អាករ ចំពោះ​ការ​មុន​ទំនិញ​ថ្ម​ធម្មជាតិ​ខ្មែរ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ការ​ធ្វើ​អាជីវកម្ម​ថ្ម​ធម្មជាតិ និង​ការ​នាំ​ចេញ​ថ្ម​ធម្មជាតិ ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​សម្រេច​ចុះ​អត្រាពន្ធ​អាករ ចំពោះ​ការ​មុន​ទំនិញ​ថ្ម​ធម្មជាតិ​ខ្មែរ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៣ យ៉ាង​ដូច្នេះ​ថា ៖ «​ថ្ងៃនេះ ខ្ញុំ​បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ អនុញ្ញាត​ឲ្យ​បញ្ចុះ​អត្រា​អាករ នាំ​ចេញ​លើ​មុខទំនិញ​ថ្ម​ធម្មជាតិ សម្រាប់​នាំ​ចេញ​មួយ​ចំនួន ក្នុង​គោលដៅ​ជួយ​សម្រាល​បន្ទុក ដល់​ក្រុមហ៊ុននាំចេញ​ថ្ម​ធម្មជាតិ និង​ជួយ​ដល់​ការ​ប្រកួតប្រជែង នៃ​ផលិតផល​ថ្ម​ធម្មជាតិ​ខ្មែរ នៅ​លើ​ទីផ្សារ​អន្តរជាតិ​» ។

ការ​សម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ បន្ទាប់​ពី​សម្តេច​ធិ​បតី និង​គណប្រតិភូ ចុះ​ពិនិត្យ​តាម​ស្តង់​ពិ​ពណ៌​លក់​ផលិតផល​របស់​កម្ពុជា នៅ​ទីក្រុង​ណា​ន​នី​ង ប្រទេស​ចិន ក្នុង​ឱកាស​ចូលរួម​ពិ​ពណ៌​អាស៊ាន​-​ចិន លើក​ទី​២០ កាលពី​ថ្ងៃ​ទី​១៧ កញ្ញា កន្លង​ទៅ​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ជួប​ជាមួយ​ប្អូនស្រី​ម្នាក់​ដែល​ជា​តំណាង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​ធម្មជាតិ នៅ​កម្ពុជា ដែល​ពេល​នោះ​ប្អូនស្រី បាន​ស្នើ​អោយ​រាជរដ្ឋាភិបាល​កម្ពុជា ពិនិត្យ​លទ្ធភាព​ផ្តល់​ការ​ជួយ​បន្ថែម​ដល់​ការ​ធ្វើ​អាជីវកម្ម​ថ្ម​ធម្មជាតិ នៅ​កម្ពុជា ។

សម្តេច​ធិ​បតី លើក​ឡើង​ថា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​នោះ ក៏​ដូច​ជា​សំណូមពរ​ស្រ​ដៀង​គ្នា​ពី​បងប្អូន​ផ្សេង​ទៀត​នៅ​កម្ពុជា ដែល​ខ្ញុំ​បាន​ទទួល ខ្ញុំ​បាន​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ដើម្បី​សម្របសម្រួល​កិច្ចប្រជុំ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​រួម​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ និង​ថាមពល ជាមួយ​និង​សមាគម​ថ្ម​ក្រា​នី​ត​កម្ពុជា និង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​អារ ដើម្បី​ស្តាប់​នូវ​កង្វល់ និង​សំណូមពរ​ផ្សេង​ៗ និង​ដើម្បី​ដាក់​ចេញ​នូវ​ដំណោះស្រាយ​សម​ស្រប និង​ទាន់​ពេលវេលា ក្នុង​គោលបំណង​ជំរុញ​ការ​ធ្វើ​អាជីវកម្ម​ថ្ម​ធម្មជាតិ និង​ការ​នាំ​ចេញ​ថ្ម​ធម្មជាតិ ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។

សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា ជា​លទ្ធផល កិច្ចប្រជុំ​បាន​រៀបចំ​ជា​សំណើ ដើម្បី​សុំ​គោល​ការ​ណ៏​សម្រេច​របស់​រាជរដ្ឋាភិបាល ដែល​ថ្ងៃនេះ ខ្ញុំ​បាន​ចុះហត្ថលេខា លើ​អនុក្រឹត្យ អនុញ្ញាត​ឱ្យ​បញ្ចុះ​អត្រា​អាករ នាំ​ចេញ​លើ​មុខទំនិញ នាំ​ចេញ​មួយ​ចំនួន ក្នុង​គោលដៅ​ជួយ​សម្រាល​បន្ទុក​ដល់​ក្រុមហ៊ុននាំចេញ​ថ្ម​ធម្មជាតិ និង​ជួយ​ដល់​ការ​ប្រកួតប្រជែង នៃ​ផលិតផល ថ្ម​ធម្មជាតិ​របស់​ខ្មែរ នៅ​លើ​ទីផ្សារ​អន្តរជាតិ ។

សូម​ជម្រាប​ថា បើ​យោង​តាម​អនុក្រឹត្យ ស្តី​ពី​ការ​កែសម្រួល​អត្រា​អាករ នាំ​ចេញ​លើ​មុខទំនិញ​ថ្ម​ធម្មជាតិ របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃ​ទី​២៩ កញ្ញា បាន​សម្រេច​បញ្ចុះ​អត្រា​អាករ​នាំ​ចេញ​លើ​មុខទំនិញ នាំ​ចេញ​មួយ​ចំនួន ដូច​ខាងក្រោម ៖
-​ពី ៣០% មក ១០% លើ​មុខទំនិញ ថ្ម​ធម្មជាតិ​មិន​ទាន់​កែ​ច្នៃ ចំនួន ៨ បន្ទាត់​ពន្ធ នៃ​តារាង​ពន្ធគយ​កម្ពុជា​ជា​ធរមាន ក្នុង​ទីតាំង​រង​លេខ ២៥១៥.១១.០០, ២៥១៥.១២.១០, ២៥១៥.២០.០០, ២៥១៦.១១.០០, ២៥១៦.១២.១០, ២៥១៦.២០.១០, ២៥១៦.២០.២០ និង ២៥១៦.៩០.០០ ។
-​ពី ៣០% មក ៥% លើ​មុខទំនិញ ថ្ម​ធម្មជាតិ​មិន​ទាន់​កែ​ច្នៃ ទម្រង់​ឆ្នាំង ចំនួន ២ បន្ទាត់​ពន្ធ នៃ​តារាង​ពន្ធគយ​កម្ពុជា​ជា​ធរមាន ក្នុង​ទីតាំង​រង​លេខ ២៥១៥.១២.២០ និង ២៥១៦.១២.២០ ។
-​ពី ២០% មក​០% លើ​មុខទំនិញ ថ្ម​ធម្មជាតិ​កែ​ច្នៃ ចំនួន ១២ បន្ទាត់​ពន្ធ​នៃ​តារាង​ពន្ធគយ​កម្ពុជា​ជា​ធរមាន ក្នុង​ទីតាំង​រង​លេខ ៦៨០១.០០.០០, ៦៨០២.១០.០០, ៦៨០២.២១.០០, ៦៨០២.២៣.០០, ៦៨០២.២៩.១០, ៦៨០២.២៩.៩០, ៦៨០២.៩១.១០, ៦៨០២.៩១.៩០, ៦៨០២.៩២.០០, ៦៨០២.៩៣.១០, ៦៨០២.៩៣.៩០ និង ៦៨០២.៩៩.០០​។ អនុក្រឹត្យ​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៣ តទៅ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ