មេទ័ពអាមេរិកថា ការវា.យបករបស់អ៊ុយក្រែនមិនបរាជ័យឡើយ
សង្គ្រាមអ៊ុយក្រែន ៖ នាយសេនាធិការកងទ័ពអាមេរិកឧត្ដមសេនីយMARK MILLEYវាយតម្លៃថា
សង្គ្រាមអ៊ុយក្រែន ៖ នាយសេនាធិការកងទ័ពអាមេរិកឧត្ដមសេនីយMARK MILLEYវាយតម្លៃថា
សង្គ្រាមអ៊ុយក្រែន ៖ នាយសេនាធិការកងទ័ពអាមេរិកឧត្ដមសេនីយMARK MILLEYវាយតម្លៃថា ការវា.យបករបស់អ៊ុយក្រែនប្រឆាំងកងទ័ពរុស្ស៊ី ពុំរងបរាជ័យឡើយតែលោកទទួលស្គាល់ថា ផ្លូវឈានទៅរកដំណោះស្រាយជម្លោះពិតជានៅវែងឆ្ងាយណាស់។ មេទ័ពអាមេរិកអះអាងបែបនេះក្នុងបទសម្ភាសន៍មួយ ចេញផ្សាយកាលពីថ្ងៃទី១៧កញ្ញា។
អ៊ុយក្រែនបានបើកធ្វើការវាយបកមួយ ពីខែមិថុនាមកប៉ងរំដោះបណ្ដាដែនដីស្ថិតក្នុងការគ្រប់គ្រងរបស់រុស្ស៊ី ក្រោយទទួលបានអាវុធទំនើបៗច្រើនសន្ធឹកសន្ធាប់ពីពួកលោកខាងលិច និងក្រោយទទួលបានការជួយបណ្ដុះបណ្ដាលកងទាហានខ្លួនពីបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត។ ឧត្ដមសេនីយអាមេរិករូបនោះថ្លែងតាមទូរទស្សន៍CNNថា ខ្ញុំដឹងអ្នកសង្កេតការណ៍មួយចំនួនអះអាងថា ការវាយបកនោះទទួលរងបរាជ័យតែវាមិនដូច្នេះទេ។ ការវាយលុកនោះពិតណាស់រាងយឺតបំផុតជាងការគ្រោងទុកតែនៅបន្តយ៉ាងសកម្ម។ អ៊ុយក្រែននៅមានកងកម្លាំងវាយប្រហារសំខាន់មួយនៅឡើយ។
ទោះបីយ៉ាងណា ឧត្ដមសេនីយរូបនេះ ទទួលសារភាពថា គេត្រូវការពេលវេលាច្រើនទៀត ដើម្បីអាចឈានទៅសម្រេចគោលដៅ របស់ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គី ដែលចង់កម្ចាត់ពួករុស្ស៊ីឲ្យអស់ចេញពីប្រទេសលោក។
ប្រធានាធិបតីអ៊ុយក្រែននឹងទៅកាន់ក្រុងវ៉ាសិុនតោនទៀតជួបពិភាក្សានាថ្ងៃទី២១កញ្ញានៅសេតវិមាន ជាមួយសមភាគីអាមេរិកលោកចូបៃដិន។ ការមកកាន់ក្រុងវ៉ាស៊ីនតោននេះរបស់លោកហ្សេឡេនស្គីគឹចំពេល សភាអាមេរិកប្រជុំពិភាក្សាពីកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់ដល់២៤ពាន់លានដុល្លារ។
អាជ្ញាធរអ៊ុយក្រែនប្រកាសនាថ្ងៃទី១៧កញ្ញា ថា កងទ័ពរបស់ខ្លួនពេលនេះបានវាយដណ្ដើមយកបានមូលដ្ឋានសំខាន់២ភាគខាងត្បូងក្រុងបាក់មូត ភាគខាងកើតប្រទេសគឺភូមិKLICHTCHIIVKA ដែលកាលមុនសង្គ្រាមមានប្រជាជនប៉ុន្មានរយនាក់និងភូមិANDRIIVKA៕
ចែករំលែកព័តមាននេះ