ទំហំពាណិជ្ជកម្មកម្ពុជា-តួកគីកើនឡើងច្រើនខណៈឆ្នាំ២០២២ មានប្រមាណ១៥០លានដុល្លារ
- ភ្នំពេញ
រាជធានភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសកម្ពុជាជាមួយប្រទេសតួកគីមានកំណើនឡើង
រាជធានភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសកម្ពុជាជាមួយប្រទេសតួកគីមានកំណើនឡើង
រាជធានភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសកម្ពុជាជាមួយប្រទេសតួកគីមានកំណើនឡើងច្រើនខណៈនៅក្នុងឆ្នាំ២០២២មានទំហំជាង១៥០លានដុល្លាអាមេរិក។
ឯកឧត្តមកែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានឲ្យដឹងថា ក្នុងជំនួបជាមួយលោកជំទាវអ៊ុលគូ កូចា អេហ្វេ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងលោកជំទាវទូតតួកគីបានលើកពីទំនាក់ទំនងទ្វេរភាគីមានការកើនឡើយយ៉ាងច្រើនទាក់ទងនិងពាណិជ្ជកម្មវាងកម្ពុជា-តួក គឺចាប់ពីឆ្នាំ២០០៧មានបរិមាណជាង៤០០លានដុល្លារ ហើយគ្រាន់តែ នៅក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មមានជាង១៥០លានដុល្លា។
បើតាមឯកឧត្តមអ្នកនាំពាក្យបានឲ្យដឹងថា ក្នុងជំនួបភាគីទាំងពីរក៏បានជជែកពីទំនាក់ទំនាក់ទំនងការទូតវិញគឺកាន់តែមានភាពស្អិតរមួតថែមទៀត ។ យើងឃើញថាមានការគាំទ្រគ្នាទៅវិញទៅមករវាងកម្ពុជា និងតួកគីនៅលើកឆាកអន្តរជាតិ ។ គោលនយោបាយរបស់តួកគី និងកម្ពុជាក៏ បង្ហាញឲ្យឃើញថាមានភាពស៊ីគ្នាផងដែរលើយុទ្ធសាស្រចតុកោណដូចជាវិស័យកសិកម្ម ឧស្សា ហកម្ម ឌីជីថល និងវិស័យផ្សេងទៀត។
បើតាមអ្នកនាំពាក្យសម្តេចប្រធារដ្ឋសភាបានឲ្យដឹងថានៅសប្តាហ៍ក្រោយគណៈប្រតិភូតួកគីនឹងមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាដើម្បីពង្រឹងពាណិជ្ជកម្ម និងពង្រឹងលើកវិ ស័យ អប់រំផងដែរ។
ក្នុងជំនួបសម្តេចរដ្ឋសភាធិបតី បានស្នើដល់ប្រទេសតួកគីជួយជំរុញទំនាក់ទំនងពាណិជ្ជ កម្មប្រទេសទាំងពីរឱ្យកើនឡើង ជួយបណ្តុះបណ្តាលធនធាមនុស្ស ជួយលើកកម្ពស់ភា ពក្លា ហានរបស់ ស្ត្រីនៅកម្ពុជា ជាពិសេសការជួយលើ កកម្ពស់ទំនាក់ទំនងទ្វេភាគី រវាងរដ្ឋ សភាប្រ ទេសទាំងពីរ។
ចំណែកលោកជំទាវ អ៊ុលគូ កូចាអេហ្វេ ឯកអគ្គរដ្ឋទូតបានសម្តែងនូវការចូលរួមអបអរសាទរជូនចំពោះសម្តេចរដ្ឋសភាធិបតី ដែលជាស្ត្រីទី១ ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ដែលជាមុខតំណែងកំពូល ក្នុងការដឹកនាំស្ថាប័ននីតិ ប្បញ្ញតិនៃព្រះ រាជាណា ចក្រកម្ពុជា។
លោកជំទាវឯកអគ្គរដ្ឋទូត បានគាំទ្រប្រសាសន៍លើកឡើងរបស់ សម្តេចរដ្ឋសភាធិបតី ជាពិសេសបានគាំទ្រដល់កិច្ចខិតខំរបស់សម្តេចរដ្ឋសភាធិបតី ដែលបានចូលរួមយ៉ាងសកម្ម នៅ ក្នុងការផ្តល់ភាពអង់អាច ការលើកកម្ពស់សមត្ថភាព និងភាពក្លាហានដល់ស្ត្រីនៅកម្ពុជាជារហូតមក។
លោកជំទាវ បានសង្កត់ធ្ងន់ថា ស្ត្រីជាផ្នែកសំខាន់របស់សង្គម ដែលមិនអាចខ្វះបាននោះឡើយ។
លោកជំទាវ ក៏បានជម្រាបជូនសម្តេចរដ្ឋសភាធិបតី ពីការរីកចម្រើនដ៏ឆាប់រហ័សនៃកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរនៅក្នុងរយៈពេលចុងក្រោយនេះ ពោលគឺទំហំពាណិជ្ជកម្ម កម្ពុជា-តួកគី បានកើនឡើងគួរឱ្យកត់សម្គាល់។ ចំណែកទំនាក់ទំនងរវា ងប្រជាជននិងប្រជាជនវិញ គឺតួកគីបានបើកសាលាបណ្តុះបណ្តាលភាសាតួកគីនៅកម្ពុជា ដែលរហូតមកដល់ ពេលនេះ មានយុវជនកម្ពុជាប្រមាណ៦០នាក់ បានកំពុងសិក្សាភាសាតួកគី។
ប្រទេសកម្ពុជា និងតួកគីបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៩ នៅក្នុងរយៈពេលចុងក្រោយនេះទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ បានពង្រឹងពង្រីកនិងលើកកម្ពស់ ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរបស់តួកគី។ តួកគីជាប្រទេសមានសក្តានុពល ដោយសារជាស្ពានភ្ជាប់ទំនាក់ទំនងអា ស៊ីទៅអឺរ៉ុប។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និង លោកជំទាវ អ៊ុលគូ កូចាអេហ្វេ បានប្តេជ្ញាចិត្តយ៉ាងមុតមាំរួមគ្នា នៅក្នុងការពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេស ទាំងពីរទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យរឹងមាំនិង គ្រប់ជ្រុងជ្រោយឡើង៕
ចែករំលែកព័តមាននេះ