ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយ​ច​ម្ង​ល់​! រឿង​កីឡាករ​អា​ហ្ស​ង់​ទី​ន​កាន់​ដប​ម្នាក់​១ ពេល​ទៅ​ប្រកួត​នៅ​បូ​លី​វី

1 ឆ្នាំ មុន

បូ​លី​វី ៖ កីឡាករ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ត្រូវ​បាន​ផ្តល់​ដប​អុក​ស៊ី​សែន​ផ្ទាល់ខ្លួន​ម្នាក់​១

បូ​លី​វី ៖ កីឡាករ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ត្រូវ​បាន​ផ្តល់​ដប​អុក​ស៊ី​សែន​ផ្ទាល់ខ្លួន​ម្នាក់​១ ដើម្បី​ជួយ​សម្រួល​ផ្លូវដង្ហើម ពោល​គឺ​នៅ​មុន​ពេល​ការ​ប្រកួត​របស់​ពួក​គេ​ទល់​នឹង​ក្រុម​ជម្រើសជាតិ​បូ​លី​វី នៅ​ក្នុង​វគ្គ​ជម្រុះ World Cup 2026 ប្រចាំ​តំបន់ CONMEBOL ដែល​បាន​បញ្ចប់​ទៅ ដោយ​ក្រុម​ភ្ញៀវ​អា​ហ្ស​ង់​ទី​ន​យកឈ្នះ​លទ្ធផល ៣-០ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​។

ការ​ប្រកួត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Hernando Siles ក្នុង​ទីក្រុង La Paz ប្រទេស​បូ​លី​វី ដែល​ស្ថិត​នៅ​រយៈកម្ពស់​រហូត​ដល់ ៣,៦៣៧​ម៉ែត្រ​ពីលើ​នីវ៉ូទឹក​សមុទ្រ និង​ជា​កីឡដ្ឋាន​បាល់ទាត់​អាជីព​មាន​រយៈកម្ពស់​ខ្ពស់​បំផុត​មួយ​នៅ​លើ​ពិភពលោក​ផង​ដែរ​។ ហេតុនេះ​ហើយ ទើប​បានជា​កីឡាករ​របស់​អា​ហ្ស​ង់​ទី​ន​ទាំងអស់ ត្រូវ​បាន​ផ្តល់​ដប​អុក​ស៊ី​សែន​ខា្ន​ត​តូច​ផ្ទាល់ខ្លួន​ម្នាក់​១ ការពារ​ផល​ប៉ះពាល់​ដល់​រាង​កាយ ដែល​អាច​បណ្តាល​ឱ្យ​មាន​អាកា​រៈ​វិលមុខ ឈឺក្បាល និង​ថប់ដង្ហើម ហើយ​ប្រសិនបើ​ធ្ងន់ធ្ងរ​អាច​គំរា.មកំហែង​ដល់​អាយុជីវិត​ផង​ដែរ​។

ខ្សែបម្រើ​អា​ហ្ស​ង់​ទី​ន Alexis Mac Allister របស់​ក្រុម Liverpool បាន​បង្ហោះ​រូបភាព​របស់​គេ​កំពុង​ប្រើប្រាស់​បំពង់​អុក​ស៊ី​សែន អំឡុង​ពេក​នៅ​ទីក្រុង La Paz ខណៈ​ដែល​ខ្សែការពារ Cristian Romero របស់​ក្រុម Tottenham Hotspur ក៏​ត្រូវ​បាន​ថត​ជាប់​កំពុង​កាន់​បំពង​អុក​ស៊ី​សែន នៅ​ពេល​ដើរ​ចេញពី​ឡានក្រុង​ដឹក​កីឡាករ​ផង​ដែរ​។ ចំណែកឯ​ប្រធាន​ក្រុម Lionel Messi មិន​បាន​ចូលរួម​ជាមួយ​ក្រុម នៅ​ក្នុង​ការ​ប្រកួត​នេះ​ឡើយ ដោយ​គេ​ជឿ​ថា អាច​មក​ពី​បញ្ហា​សុខភាព​។

កីឡដ្ឋាន​នៅ​ក្នុង​ប្រទេស​បូ​លី​វី មិន​អាច​ធ្វើ​ជា​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ World Cup មួយ​រយៈពេល​ខ្លី បន្ទាប់​ពី​ការ​សម្រេចចិត្ត​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​ហាមប្រាម​កីឡដ្ឋាន ដែល​ស្ថិត​នៅ​រយៈកម្ពស់​លើស​ពី ២,៥០០​ម៉ែត្រ ដោយសារ​មានការ​ព្រួយបារម្ភ​ថា បញ្ហា​សុខភាព​របស់​កីឡាករ និង​ក្រុមការងារ​ទាំងអស់ ដែល​ទៅ​ប្រកួត​នៅ​ទីនោះ​។ ប៉ុន្តែ​ទោះ​យ៉ាងណា ដែន​កំណត់​រយៈកម្ពស់​នេះ ត្រូវ​បាន​ដំឡើង​រហូត​ដល់ ៣,០០០​ម៉ែត្រ ហើយ​កីឡដ្ឋាន Hernando Siles ត្រូវ​បាន​ផ្តល់​ការ​លើកលែង​ជា​ពិសេស​។

នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ សម្រាប់​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ប្រទេស​បូ​លី​វី ដែល​ស្ថិត​នៅ​រយៈកម្ពស់​ខ្ពស់​ជាង​នីវ៉ូទឹក​សមុទ្រ ខណៈ​ដែល​ភាព​ចម្រូងចម្រាស​ខ្លះ បាន​កើតឡើង​រួច​ទៅ​ហើយ​។ ជាក់ស្តែង កំពូល​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar ធ្លាប់​បាន​រិះគន់​ថា គឺជា​ទ​ង្វើ​អមនុស្សធម៌ ដែល​ត្រូវ​លេង​នៅ​ក្នុង​ប្រទេស​បូ​លី​វី បន្ទាប់​ពី​រូបភាព​កីឡាករ​ប្រេ​ស៊ី​ល​ទាំងអស់ អង្គុយ​ដាក់​អុក​ស៊ី​សែន មុន​ពេល​ការ​ប្រកួត​ជម្រុះ World Cup 2018 ទល់​នឹង​ក្រុម​បូ​លី​វី​៕ (​ប្រភព​ពី Daily Mail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ