Pogba ត្រូវព្យួរសកម្មភាពបាល់ទាត់បណ្តោះអាសន្ន ក្រោយតេស្តវិជ្ជមានសារធាតុហាមឃាត់
អ៊ីតាលី ៖ ខ្សែបម្រើ Paul Pogba របស់ក្រុមសេះបង្កង់ Juventus ត្រូវព្យួរសកម្មភាពប្រកួតលើទីលានជា
អ៊ីតាលី ៖ ខ្សែបម្រើ Paul Pogba របស់ក្រុមសេះបង្កង់ Juventus ត្រូវព្យួរសកម្មភាពប្រកួតលើទីលានជា
អ៊ីតាលី ៖ ខ្សែបម្រើ Paul Pogba របស់ក្រុមសេះបង្កង់ Juventus ត្រូវព្យួរសកម្មភាពប្រកួតលើទីលានជាបណ្ដោះអាសន្ន បន្ទាប់ពីធ្វើតេស្តវិជ្ជមានសារធាតុហាមឃាត់។ នេះបើយោងតាមប្រភពពីសារព័ត៌មាន ចេញផ្សាយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។
តុលាការជាតិប្រឆាំងគ្រឿងញៀ.នរបស់ប្រទេសអ៊ីតាលី ដែលហៅការថា Nado កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ បានអះអាងថា Paul Pogba ត្រូវបានព្យួរសកម្មភាពលើទីលានជាបណ្តោះអាសន្ន បន្ទាប់ពីការធ្វើតេស្តរកឃើញសារធាតុមហាឃាត់ដោយចៃដន្យ បន្ទាប់ពីការប្រកួតរបស់ Juventus យកឈ្នះលើក្រុម Udinese លទ្ធផល ៣-០ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ខណៈកីឡាកររូបនេះ ស្ថិតនៅកៅអីបម្រុង មិនត្រូវបានប្តូរចូលនោះទេ។
ការធ្វើតេស្តបានបង្ហាញអំពីការកើនឡើងនៃអ័រម៉ូនតេស្តូស្តេរ៉ូនរបស់កីឡាកររូបនេះ ដែលជាអរម៉ូនជួយបង្កើនការអភិវឌ្ឍកម្លាំងសាច់ដុំរបស់អត្តពលិក។ ខ្សែបម្រើបារាំងក្រុមជម្រើសជាតិបារាំងវ័យ៣០ឆ្នាំរូបនេះ មានពេល៣ថ្ងៃ ដើម្បីធ្វើតេស្តសម្រាប់ភស្តុតាងវិភាគប្រឆាំងនឹងលទ្ធផលនេះ។
ប្រសិនបើ Pogba ត្រូវបានរកឃើញថា មានពិរុទ្ធពីការប្រើប្រាស់សារធាតុហាមឃាត់ពិតប្រាកដមែន ម្ចាស់ជើងឯក World Cup ឆ្នាំ ២០១៨ រូបនេះ អាចនឹងត្រូវព្យួរសកម្មភាពបាល់ទាត់ចន្លោះពី ២ ទៅ ៤ ឆ្នាំ។
ខ្សែបម្រើឆ្នើម Paul Pogba បានខកខានភាគច្រើន នៃការប្រកួត កាលពីរដូវកាលមុនដោយសារបញ្ហារបួសជង្គង់ និងសរសៃពួរ ហើយក៏ត្រូវបាន អវត្តមានពីការប្រកួតរបស់មាន់គកបារាំង នៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ដោយសារការវះកាត់ជង្គង់។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្លិប Juventus មិនបានធ្វើការអត្ថាធិប្បាយទេ រហូតមកដល់ពេលនេះ ជុំវិញបញ្ហាចម្រូងចម្រាសចុងក្រោយជុំវិញ ខ្សែបម្រើកម្ពស់ ១,៩១ម៉ែត្ររូបនេះ៕ (ប្រភពពី The Guardian)
ចែករំលែកព័តមាននេះ