ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​ម​កម្ពុជា បាន​បង្ហាញ​ការ​តាំងចិត្ត​នៅ​ក្នុង​ការ​កម្ចាត់​បញ្ហា​គ្រឿ​.​ង​ញៀ​.​ន​ដែល​បង្ក​បញ្ហា​កាន់តែ​ខ្លាំង​ដល់​ប្រជាជន និង​សង្គម​ជាតិ ខណៈ​ពេល​ដែល​មាន​គ្រឿ​.​ង​ញៀ​.​ន​កាន់តែ​ច្រើន​ហូរ​ចូល​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​ម​កម្ពុជា បាន​បង្ហាញ​ការ​តាំងចិត្ត​នៅ​ក្នុង​ការ​កម្ចាត់​បញ្ហា​គ្រឿ​.​ង​ញៀ​.​ន​ដែល​បង្ក​បញ្ហា​កាន់តែ​ខ្លាំង​ដល់​ប្រជាជន និង​សង្គម​ជាតិ ខណៈ​ពេល​ដែល​មាន​គ្រឿ​.​ង​ញៀ​.​ន​កាន់តែ​ច្រើន​ហូរ​ចូល​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ការ​ជូ​ញ​ដូរ​, ការ​ប្រើប្រាស់ និង​មនុស្ស​ស្លា​.​ប់​ដោយសារ​តែ​គ្រឿ​.​ង​ញៀ​.​ន​កើនឡើង​រាល់​ឆ្នាំ ហើយ​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​កម្ពុជា ក៏​បាន​បញ្ជាក់​អំពី​គោល​ជំហរ​ដោយ​យក​បញ្ហា​គ្រឿ​.​ង​ញៀ​.​ន​នេះ ជា​អ​ទិ​ភាព​ស្នូល​នៃ​គោលនយោបាយ​សន្តិសុខ​ជាតិ​រួច​ហើយ​ដែរ ដូច្នេះ​ចាំ​មើល​មន្ត្រី សមត្ថកិច្ច​ឆ្លើយ​តប​យ៉ាងណា​នឹង​បញ្ហា​សង្គម​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ ។

ក្នុង​ឱកាស​ចុះ​ជួប​កម្មករ​ជិត​២​ម៉ឺន​នាក់​នៅ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៣ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់ និង​ប្រកាស​ជា​សាធារណៈ​ថា គ្រឿ​.​ង​ញៀ​.​ន​នៅ​តែ​ជា​ស្នូល និង​ជា​អាទិភាព​នៃ​គោលនយោបាយ​សន្តិសុខ​ជាតិ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​។

សម្ដេច​ធិ​បតី បាន​ប្រកាស​ជា​ចំហ​រថា គ្រឿ​.​ង​ញៀ​.​ន​ជា​បញ្ហា​ដ៏​រ៉ាំរ៉ៃ និង​ចាក់ស្រេះ​នៅ​កម្ពុជា តំបន់ និង​សាកលលោក ប៉ុន្តែ​រដ្ឋាភិបាល​របស់​សម្តេច នឹង​ធ្វើ​យ៉ាងណា​ឲ្យ​ឈាន​ដល់​ការ​កាត់​បន្ថយ និង​លុប​បំបាត់​នៅ​ពេល​ខាង​មុខ​។

ដើម្បី​អោយ​កិច្ចការ​នេះ​ដំណើរការ​ទៅ​មុខ​ប្រកបដោយ​ប្រសិទ្ធភាព សម្ដេច​ធិ​បតី បាន​ប្រកាស​ថា អនុក្រឹត្យ​មួយ ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការ​គ្រប់គ្រង និង​ប្រយុទ្ធ​ប្រឆាំង​គ្រឿ​.​ង​ញៀ​.​ន​បាន​ចុះ​រួច​ហើយ ដោយ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿ​.​ង​ញៀ​.​ន​នេះ នឹង​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ដ្រី​មួយ​រូប អម​ដោយ​ឧបនាយករដ្ឋមន្ដ្រី​៣​រូប និង​រដ្ឋមន្ដ្រី​តាម​បណ្ដា​ក្រសួង​ជា​សេនាធិការ​។

កាលពី​ពេល​កន្លង​ទៅ ការងារ​ប្រយុទ្ធ​ប្រឆាំង​នេះ គឺ​ប្រគល់​ជូន​ទេស​រដ្ឋមន្ដ្រី​មួយ​រូប ជា​អ្នកដឹកនាំ ដោយ​មានការ​ចូលរួម​ពី​បណ្ដា​ក្រសួង​ពាក់ព័ន្ធ ក្នុង​នោះ​មាន​ទាំង​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​ជាដើម ប៉ុន្តែ​នៅ​ពេល​មានការ​ប្រជុំ​មួយ​ចំនួន បណ្ដា​ក្រសួង​ពាក់ព័ន្ធ អាច​បញ្ជូន​ត្រឹម​រដ្ឋលេខា​ធិការ​ប៉ុណ្ណោះ ដើម្បី​ចូលរួម ដែល​ធ្វើ​ឲ្យ​ការងារ​នេះ​ហាក់​មិនសូវ​មាន​ទម្ងន់ ដូច្នេះ​ហើយ​ទើប​មាន​កែ​សម្រួល ។

ការ​សម្រេច​ដំឡើង​កម្រិត​ដឹកនាំ​នេះ ស្ថាប័ន​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿ​.​ង​ញៀ​.​ន​នេះ គឺ​ដើម្បី​បង្ហាញ​អំពី​ការ​ប្ដេជ្ញា​របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ ដែល​មិន​ខុស​ពី​នីតិកាល​កន្លង​ទៅ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿ​.​ង​ញៀ​.​ន​នេះ​។ ដូច្នេះ​សង្ឃឹមថា មន្ត្រី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ចូលរួម​អោយ​អស់ពី​កម្លាំងកាយ​ចិត្ត ពីព្រោះ​គ្រឿ​.​ង​ញៀ​.​ន​គ្រោះថ្នាក់​ណាស់ បើ​យើង​នៅ​តែ​បណ្ដែតបណ្ដោយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

បើ​បញ្ហា​គ្រឿ​.​ង​ញៀ​.​ន​នៅ​តែ​មិន​ស្រាកស្រាន្ត គ្រប់​គ្នា​នឹង​ទទួលផល​ពី​វា​ដោយ​ជៀស​មិន​រួច ។ ថ្ងៃនេះ គ្រួសារ​យើង​មាន​សុវត្ថិភាព​ពី​គ្រឿ​.​ង​ញៀ​.​ន ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត គ្រួសារ​យើង​នឹង​មិន​ចេះ​តែ​រួចខ្លួន​រហូត​ឡើយ ប្រសិនបើ​អ្នក​ដែល​ពាក់ព័ន្ធ​មិន​យកចិត្តទុកដាក់ ហើយ​ព្រងើយកន្តើយ​នឹង​បញ្ហា មើល​ស្រាល​បញ្ហា ហើយ​អ្នកខ្លះ​នៅ​តែ​យក​បញ្ហា​មក​ធ្វើ​ជា​ផលប្រយោជន៍​របស់​ខ្លួន​នោះ ។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ផល​នៃ​គ្រឿ​.​ង​ញៀ​.​ន​ត្រូវ​បាន​រាយការណ៍​នៅ​លើ​បណ្តាញ​សង្គម និង​សារព័ត៌មាន​ជា​បន្តបន្ទាប់ ដោយ​ករណី​ខ្លះ គឺ​ជន​រង​គ្រោះជា​អ្នក​ញៀ​.​ន​គ្រឿ​.​ង​ញៀ​.​ន​ស​ម្លា​.​ប់​ខ្លួនឯង តាម​វិធី​ដ៏​សា​.​ហា​.​វ និង​រន្ធត់ ។ ករណី​ខ្លះ ជន​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​គ្រឿ​.​ង​ញៀ​.​ន​ស្រា​.​ត​នៅ​លើ​ផ្លូវ​, ខ្លះ​ទៀត​បង្ក​ហិ​.​ង្សា​លើ​អ្នក​ដទៃ រហូត​ដល់​មាន​ជន​រង​គ្រោះ​ស្លា​.​ប់​ក៏​មាន​។ ហើយ​ក៏​មាន​សេចក្តីរាយការណ៍ ដែល​អ្នកខ្លះ​ប្រើ​គ្រឿ​.​ង​ញៀ​.​ន​ហូ​ស​កម្រិត រហូត​គាំងបេះដូង​ស្លា​.​ប់​ក៏​មាន​ដែរ​។

អ្នកជំនាញ​ខាង​ចិត្តសាស្ត្រ បាន​អះអាង​ថា ជា​ទូទៅ​អ្នក​ដែល​ប្រើប្រាស់​គ្រឿ​.​ង​ញៀ​.​ន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ប្រសាទ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​អាច​ប្រព្រឹត្ត​សកម្មភាព​គ្រោះថ្នាក់​និង​បទ​ឧ​ក្រិ​.​ដ្ឋ​ផ្សេង​ៗ​។ ការ​ប្រើប្រាស់​គ្រឿ​.​ង​ញៀ​.​ន​ដែល​ឈាន​ដល់​កា​រស​ម្លា​.​ប់​ខ្លួនឯង ឬ​ស​ម្លា​.​ប់​អ្នក​ដទៃ គឺ​បណ្តាល​​មក​ពី​ឥទ្ធិពល​នៃ​ការ​ប្រើប្រាស់​គ្រឿ​.​ង​ញៀ​.​ន​ក្នុង​រយៈពេល និង​កម្រិត​ណាមួយ​ទៅ​តាម​បុគ្គល​ម្នាក់​ៗ ដោយសារ​តែ​អាកា​រៈ​វិកលចរិត ដែល​ជា​ការ​ឮ ឬ​មើលឃើញ​អ្វី​ដែល​មិនមែន​ជា​ការ​ពិត​។

ចាប់តាំងពី​ឆ្នាំ​២០១៧​មក បរិមាណ​គ្រឿ​.​ង​ញៀ​.​ន​ដែល​សមត្ថកិច្ច​រឹបអូស បាន​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ដោយនៅ​ក្នុង​ឆ្នាំ​នោះ គឺ​មាន​បរិមាណ​២៩៦​គីឡូក្រាម ដល់​ឆ្នាំ​២០១៨ កើន​ដល់​ជាង​៤៧២​គីឡូ​ក្រាម​។ នៅ​ឆ្នាំ​២០១៩ កើនឡើង​ដល់​៧៥០​គីឡូក្រាម ឆ្នាំ​២០២០ កើន​ដល់ ៣.៨៧៦​គីឡូក្រាម ហើយ​នៅ​ឆ្នាំ​២០២១ កើន​ដល់​៤.៦៨៩​គីឡូក្រាម និង​ឆ្នាំ​២០២២ កើន​ដល់​ជិត​១៥.០០០​គីឡូក្រាម​។

ដោយឡែក​នៅ​ក្នុង​រយៈពេល​៨​ខែ នៃ​ឆ្នាំ​២០២៣​នេះ សមត្ថកិច្ច​បាន​ចាត់វិធានការ​បង្ក្រាប​ចំនួន ជាង​៥.០០០​ករណី និង​ឃាត់ខ្លួន​មាន​មនុស្ស​ជាង​១២.៣០០​នាក់ ហើយ​រឹបអូស​គ្រឿ​.​ង​ញៀ​.​ន​បាន​២.៦២៤​គីឡូក្រាម នៅ​មាន​សារធាតុ​គីមី​ផ្ស​ជា​ច្រើន​រយ​គីឡូក្រាម​បន្ថែម​ទៀត ។

សរុប​មក​វិញ គ្រឿ​.​ង​ញៀ​.​ន គឺជា​ជំងឺ​សង្គម ហើយ​តែ​យើង​ប្រហែស គ្មាន​នរណា​ម្នាក់​នឹង​អាច​គេច​ផុត​ពី​ផល​ប៉ះពាល់​នេះ​បាន​ឡើយ​។ ដូច្នេះ​សូម​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​ត្រូវ​តែ​ទទួលខុសត្រូវ​តាម​ច្បាប់ ដោយ​មិន​អនុគ្រោះ ឬ​សម្របសម្រួល ដោយ​គ្មាន​ការ​លើកលែង ។ ប្រសិនបើ​យើង​នៅ​តែ​ធ្វើ​ការងារ ដោយ​មនោសញ្ចេតនា គ្មាន​ភាព​ដាច់ខាត ហើយ​នៅ​តែ​មាន​អ្នក​នៅ​ធ្វើ​ជា​ខ្នងបង្អែក​នឹង​គ្រឿ​.​ង​ញៀ​.​ន​នោះ គឺជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​សង្គម ៕ ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ