ខេត្តស្វាយរៀង ៖ មហាជនបានលើកឡើងថា ប៉ុន្មានខែចុងក្រោយនេះ ឈ្មួញជនជាតិវៀតណាមមកប្រមូលទិញដើមប្ញស្សីពីងពង់ពីប្រជាពលរដ្ឋក្នុងស្រុករមាសហែក ដោយឱ្យតម្លៃថោកជាងឆ្នាំមុន គឺឆ្នាំមុនក្នុង១ដើមតម្លៃ៣,០០០រៀល លេខ១ តម្លៃ៤,០០០រៀល តែបច្ចុប្បន្នទិញក្នុងដើម២០០០រៀល ទៅ២,៥០០រៀលប៉ុណ្ណោះ ។
ឈ្មួញវៀតណាមគេចូលរថយន្តមកដឹកដល់មាត់កំពង់ដបាតើត្រាស់ រួចដឹកឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកទ្វាតំបន់ព្រំដែនបាត់ត្រាស់ ឃុំដូង ស្រុករមាសហែក។ បើតាមប្រជាពលរដ្ឋនៅកំពង់ដរភូមិបាត់ត្រាស់ ឃុំដូង ស្រុករមាសហែក បានប្រាប់អ្នកសារព័ត៌មានយើង កាលពីព្រឹកថ្ងៃទី២៥ សីហា ២០២៣ថា ពួកគាត់ជាឈ្មួញកណ្តាលដើរប្រមូលទិញដើមឬស្សីពីងពង់ ពីប្រជាពលរដ្ឋស្រុករំដួល ស្រុកស្វាយជ្រំ និងស្រុករមាសហែក មកលក់ឲ្យឈ្មួញវៀតណាមដឹកឆ្លងដែនទៅប្រទេសវៀតណាមរាល់ថ្ងៃ។
ដោយព្រឹកឡើងឈ្មួញវៀតណាម យករថយន្តយីឌុប និងត្រាក់ទ័រសណ្តោងរ៉ឺម៉ក ឆ្លងដែនពីប្រទេសវៀតណាមចូលមកក្នុងរដ្ឋបាលស្រុករមាសហែក តាមប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនបាត់ត្រាស់ ឃុំដូង មកចតនៅចំណុចកំពង់ដបាត់ត្រាស់ ដើម្បីដឹកប្ញស្សី ។ ក្រោយពីលើកប្ញស្សីពីងពង់ដាក់លើរថយន្តរួច នៅវេលាម៉ោង៤និង១០នាទីល្ងាច គឺបានបើកបររថយន្តដឹកឆ្លងដែនទៅប្រទេសវៀតណាមវិញ។
ប្រជាពលរដ្ឋបានលើកឡើងថា ដើមប្ញឬស្សីពីងពង់ឈ្មួញកណ្តាលទិញពីប្រជាពលរដ្ឋផ្ទាល់ក្នុង១ដើមខ្នាតតូចលេខ៣ លក់បានតម្លៃ១,៥០០រៀល ខ្នាតមធ្យម លេខ២,ក្នុង១ដើមតម្លៃ២,០០០រៀលនិងលេខ១ តម្លៃ២,៥០០រៀលលក់ឲ្យវៀតណាមក្នុង១ដើមខ្នាតលេខ២តម្លៃ៣,០០០រៀល ខ្នាតលេខ១ ក្នុង១ដើមតម្លៃ៣,៥០០រៀលហើយក្នុង១គ្រួសារ កាប់ម្តង១០០ដើមទៅ២០០ដើម ហើយប្រជាពលរដ្ឋដែលដាំឬស្សីពីងពង់ច្រើនគឺនៅស្រុករមាសហែក និងស្រុកស្វាយជ្រំ ក៏មានដាំច្រើនដែរ។
បើតាមឈ្មួញវៀតណាមបានប្រាប់ឲ្យដឹងថា ដើមប្ញស្សីពីងពង់ គេប្រមូលទិញយកទៅផ្គត់ផ្គង់ឲ្យសប្បកម្មធ្វើគ្រឿងសង្ហារឹមនៅក្នុងខេត្តតៃនិញ ប្រទេសវៀតណាម។ ហើយដើមប្ញស្សីប្រភេទលេខ២ ក្នុង១ដើមតម្លៃ៤,៥០០រៀលគិតជាប្រាក់រៀលខ្មែរ ខ្នាតលេខ១ ក្នុង១ដើមតម្លៃ៦,០០០រៀលលុយខ្មែរ ។
បើតាមឈ្មួញវៀតណាមម្នាក់បានបង្ហើបឲ្យដឹងថា ការទិញដើមប្ញស្សីពីប្រជាពលរដ្ឋខ្មែរតម្លៃថោកជាងឆ្នាំមុនមូលហេតុ ខាងសមត្ថកិច្ចខ្មែរនៅប៉ុស្តិ៍ព្រំដែន យកតម្លៃក្បាលឡានខ្ពស់គឺក្បាលឡាន១គ្រឿង៧០០,០០០រៀល។
ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកមេប៉ុស្តិ៍ច្រកទ្វាតំបន់ព្រំដែនបាត់ត្រាស់បានទេមកទល់រសៀលថ្ងៃទី២៦ សីហា ២០២៣នេះ ដោមន្ត្រីច្រកទ្វារប្រាប់ថា «មេជាប់រវល់ទៅប្រជុំនៅខេត្ត» ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ