ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​នោះ​ទេ ការ​បោះ​ឆ្នោត​នឹង​មក​ដល់​ក្រោយ​ពី​គណបក្ស​នយោបាយ​ទាំង​១៨ បាន​ចេញ​មក​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​រៀង​ៗ​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន ។ គណបក្ស​មាន​ថវិកា​ច្រើន ឃោសនា​ទ្រង់ទ្រាយ​ធំ គណបក្ស​មិនសូវ​មាន​ថវិកា ឃោសនា​បែប​លក្ខណៈ​តូច​ៗ​។ មាន​ពេល​ខ្លះ​កា​រហែ​បក្ស​ដែល​មិនសូវ​មាន​ធនធាន​គេ​សង្កេត​ឃើញ​មាន​តែ​រថយន្ត​មួយ​គ្រឿង​ប៉ុណ្ណោះ ខុស​ពី​បក្ស​មាន​លទ្ធភាព​ខ្លាំង…

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​នោះ​ទេ ការ​បោះ​ឆ្នោត​នឹង​មក​ដល់​ក្រោយ​ពី​គណបក្ស​នយោបាយ​ទាំង​១៨ បាន​ចេញ​មក​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​រៀង​ៗ​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន ។ គណបក្ស​មាន​ថវិកា​ច្រើន ឃោសនា​ទ្រង់ទ្រាយ​ធំ គណបក្ស​មិនសូវ​មាន​ថវិកា ឃោសនា​បែប​លក្ខណៈ​តូច​ៗ​។ មាន​ពេល​ខ្លះ​កា​រហែ​បក្ស​ដែល​មិនសូវ​មាន​ធនធាន​គេ​សង្កេត​ឃើញ​មាន​តែ​រថយន្ត​មួយ​គ្រឿង​ប៉ុណ្ណោះ ខុស​ពី​បក្ស​មាន​លទ្ធភាព​ខ្លាំង គេ​ហែប​ក្សមាន​រថយន្ត ម៉ូតូ​ចូលរួម​រាប់​សិប​គ្រឿង ។

កោះសន្តិភាព​បាន​ចាប់អារម្មណ៍​មួយ​ជ្រុង​ទៅ​លើ​សារ​នយោបាយ​ប្លែក​ៗ របស់​គណបក្ស​មួយ​ចំនួន និង​សូម​លើកយក​មក​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​នៅ​ពេល​នេះ ។ អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍​របស់​យើង​ដំបូង​គេ​នោះ ទំនង​លោក​អ្នក​ដែល​បាន​តាមដាន​នយោបាយ​មួយ​ចំនួន​បានដឹង​រួច​មក​ហើយ ត្បិត​អី​ករណី​នេះ​ក៏​ត្រូវ​បាន​គេ​លើកយក​មក​ជជែក​គ្នា​បន្ថែម នៅ​លើ​បណ្តាញ​សង្គម​ដែរ ។ នោះ គឺ​ការ​ឃោសនា​របស់​គណបក្ស​ខ្មែរ​ឈប់​ក្រ ។

គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​ផ្តើម​ដង្ហែ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា ដែល​ជា​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា បោះ​ឆ្នោត​២១​ថ្ងៃ​នោះ​តែ​ម្តង ។ លោក ក្រ​វ៉ា​ញ ដា​រ៉​ន ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អា​មេ​រអា​មេ​រិ​ក ដែល​ជា​ប្រធាន​គណបក្ស​នេះ​បាន​ប្រកាស​ថា ក្រៅពី​គោលនយោបាយ​ផ្តល់​វ៉ា​យ​ហ្វា​យ ឥត​គិតថ្លៃ​(Free Wifi) ហើយ Wifi ដែល​គណបក្ស​ខ្មែរ​ឈប់​ក្រ​នឹង​ផ្តល់​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ដោយ​សេរី​នោះ គឺ​កម្រិត​៦G តែ​ម្តង ។ គណបក្ស​ខ្មែរ​ឈប់​ក្រ​នឹង​ផ្តល់​ថវិកា​ប្រចាំខែ​ផ្តល់​បណ្ណ​សុខភាព ជួយ​ដល់​ជន​មាន​ពិការ​ភាព ចាស់ជរា កុមារ ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម ។ គោលនយោបាយ​ពិសេស​មួយទៀត បក្ស​ខ្មែរ​ឈប់​ក្រ​នឹង​នាំ​អ្នក​ចូល​និវត្តន៍​ធ្វើ​ទស្សនកិច្ច​ក្រៅប្រទេស ។

លោក អ៊ុ​ន ជឹ​ម ប្រធាន​គណបក្ស​ឯកភាព​ជាតិខ្មែរ​បាន​បង្ហាញ​ពី​គោលនយោបាយ អាទិភាព​របស់​គណបក្ស គឺ​ក​ម្ចា​.​ត់​អំពើ​ពុក​រលួយ និង​លុប​បំបាត់​បញ្ហា​គ្រឿង​ញៀ​.​ន​នៅ​ក្នុង​សង្គម ។ បើ​ជាប់​ឆ្នោត​ដឹកនាំ​ប្រទេស​គណបក្ស​ឯកភាព​ជាតិខ្មែរ​របស់​លោក អ៊ុ​ន ជឹ​ម សន្យា ដំឡើង​បៀវត្ស​មន្ត្រីរាជការ​ឱ្យ​ឡើង​ដល់​ចាប់ពី​២,៥​លាន​រៀល​ក្នុង​ខែ ហើយ​កម្មករ​ឡើង​ដល់​យ៉ាង​ហោច​ណាស់​១,៥​លាន​រៀល​។

គោលនយោបាយ​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រីរាជការ​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​គណបក្ស​យុវជន​កម្ពុជា ។ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​បាន​លើក​គោលនយោបាយ​ចំនួន ៧​ចំណុច ដើម្បី​ទាញ​យក​សន្លឹក​ឆ្នោត​ពី​ប្រជាពលរដ្ឋ ។ ប្រធាន​គណបក្ស​យុវជន កម្ពុជា​រូប​នេះ​បាន​សន្យា​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ ប្រាក់បៀវត្ស គ្រូបង្រៀន បញ្ចុះ​ថ្លៃ​សាំង និង​ជី​កសិកម្ម ។ ក្នុង​គោលនយោបាយ​៧​ចំណុច​ដែល​បាន​ដាក់​ចេញ​នោះ គណបក្ស​នេះ​បាន​សន្យា​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​ដល់​៧០០​ដុល្លារ និង​ប្រាក់ខែ​កម្មករ​៣៥០​ដុល្លារ ។ គណបក្ស​នេះ​ក៏​សន្យា​លុប​បំបាត់​ចោលការ​បង្រៀន​គួរ​ក្រៅ​ម៉ោង​ផង​ដែរ ដើម្បី​ឲ្យ​មានឱកាស​ទទួល​បានការ​សិក្សា​ស្មើគ្នា ។

គណបក្ស​សញ្ជាតិ​កម្ពុជា​វិញ​ធ្វើ​នយោបាយ​បែប​អប់រំ​ផ្លូវចិត្ត និង​សេចក្តីសុខ​ដល់​ពលរដ្ឋ ។ លោក សេង សុ​ខេ​ង ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា ថ្លែង​ថា ផ្ទុយ​ពី​គណបក្ស​ដទៃ គណបក្ស​លោក​បាន​ជ្រើសរើស​ការ​ធ្វើ​នយោបាយ​បែប​អប់រំ​ផ្លូវចិត្ត ដើម្បី​បង្រួបបង្រួម និង​ផ្ដល់​សេចក្តី សុខ​ផ្លូវចិត្ត​ដល់​ពលរដ្ឋ ។

បើ​តាម​លោក សុ​ខេ​ង​ថា ការ​ប្រើប្រាស់​គោលការណ៍​អប់រំ​បែប​នេះ គឺ​វា​ក្ដោប​រួម​ទាំងស្រុង​ទៅ​លើ​ការ​អភិវឌ្ឍ និង​ដោះស្រាយ​បញ្ហា​នានា​ក្នុង​សង្គម ។ លោក​ថា បើ​ទោះជា​លើកកម្ពស់ និង​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចជាតិ និង​កសិកម្ម​ជាដើម​នោះ គឺ​ត្រូវការ​ភាព​ស្ងប់ស្ងាត់​ផ្លូវចិត្ត និង​អារម្មណ៍​ក្នុង​ការ​រក​ដំណោះស្រាយ ។

ក្នុង​ចំណោម​គោលនយោបាយ​ចំនួន​៧​ចំណុច ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គមប្រជាធិបតេយ្យ​នឹង​ដោះស្រាយ​បញ្ហា​ក្នុង​វិស័យ​សង្គមកិច្ច គឺ​ការ​អភិវឌ្ឍ​ដោយ​គ្មាន​ទឹកភ្នែក​ពលរដ្ឋ និង​ការ​ជួយ​ឧបត្ថម្ភ​ពលរដ្ឋ​ចាស់ជរា​មុនគេ ប្រសិនបើ​បក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ឈរ​ជា​តំណាងរាស្ត្រ ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ម៉​ម សុ​ណ​ង់​ដូ​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​។

ចំពោះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញ លោក យ៉េ​ង វី​រៈ ប្រធាន​គណបក្ស ដែល​មាន​លេខ​រៀង​ទី​១១​នេះ​ថា គណបក្ស​លោក មាន​គោលនយោបាយ​ចំនួន​១១​ចំណុច​ក្នុង​នោះ​ក៏​មាន​ដែរ​ការ​សន្យា​ដោះស្រាយ​បំណុល​របស់​ប្រជាពលរដ្ឋ បើ​គណបក្ស​នេះ​ទៅ​ដឹកនាំ​រដ្ឋាភិបាល ។ ប៉ុន្តែ​ប្រសិនបើ​គណបក្ស​នេះ​បាន​ជាប់​ត្រឹមតែ​តំណាងរាស្ត្រ​មួយ​អាសនៈ​នោះ​ការងារ​ដំបូង គឺ​ស្នើ​ដូរ​សមាសភាព​គ​.​ជ​.​ប​បច្ចុប្បន្ន​នេះ​ចេញ ។

គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ដាក់​ចេញ​គោលនយោបាយ​អាទិភាព​៩​ចំណុច​ផ្តោត​លើ​បញ្ហា​អយុត្តិធម៌​សង្គម និង​អំពើ​ពុក​រលួយ ។ លោក យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ ថ្នាក់ដឹកនាំ​គណបក្ស​នេះ​មួយ​រូប​និយាយ​ថា បក្ស​លោកនិយម​កណ្តាល មាន​អ្នកចូលរួម​មក​ពី​ក្រុម​តស៊ូ និង​អ្នក​ប្រជាធិបតេយ្យ​សេរី ។ គោលនយោបាយ​៤​ចំនុច​គាំពារ​សង្គម កំណែ​សង្គម លុប​បំបាត់​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម ។ ចំណែក គណបក្ស​ដែល​ស្ថិត​នៅ​លេខ​រៀង​ទី​១៥ លើ​សន្លឹក​ឆ្នោត គឺគណបក្ស​ខ្មែរ​អភិរក្ស ដែល​មាន​លោក រៀល ខេ​ម​រិ​ន្ទ្រ ជា​ប្រធាន ។ គណបក្ស​នេះ មាន​គោលនយោបាយ ៧​ចំនុច​ខ្លី​ៗ ដូច​ជា ការពារ​បូ​រណ​ភាណ​ទឹកដី លុប​បំបាត់​អំពើ​ពុក​រលួយ​ពីលើ​មក​ក្រោម លុប​បំបាត់​គ្រឿង​ញៀ​.​ន​ពីលើ​មក​ក្រោម​ជាដើម ។

ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្សកាន់អំណាច​ក៏​បាន​ដាក់​ចេញ​គោលនយោបាយ​ដែល​គ្រប​ដ​ណ្ត​ល់​ការ​ជួយ​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ​អោយ​មាន​ជីវភាព​កាន់តែ​ធូ​ធារ ។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ចេញ​គោលនយោបាយ​ចំនួន​៨​ចំណុច​សំខាន់​ៗ​ដែល​រួម​មាន​ទី​១ ថែរក្សា​ការពារ​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ដើម្បី​ធានា​ភាព សុខ​សាន​របស់​ប្រជាជន និង​ការ​អភិវឌ្ឍ​ជាតិ ។ ពាក្យ​សន្តិភាព គឺជា​ពាក្យ​ដែល​គណបក្ស នេះ​យកចិត្តទុកដាក់​ខ្លាំង​បំផុត ។ ហេតុ​ដូច្នេះ​ហើយ​បានជា​ការ​ថែរក្សា សន្តិភាព គឺជា​ចំណុច​ទី​មួយ​នៃ​គោលនយោបាយ​គណបក្សកាន់អំណាច ។ ចំណុច​ទី​ពី​២ គណបក្ស​សន្យា​ផ្តល់​សេវា​សាធារណ​: កាន់តែ​តែ​ល្អ​កាន់តែ​តម្លាភាព កាន់តែ​ងាយស្រួល ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ប្រជាជន​ទទួល​សេវា​សាធារណ​:​កាន់តែ​ស្រួល និង​មាន​ប្រយោជន៍ ។ ចំណុច​ទី​បី គណបក្ស​នេះ​សន្យា​នឹង​មិន​យកពន្ធ​ដី​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​ឡើយ ដើម្បី​ជួល​ដល់​កសិករ​អោយ​អាច​មាន​ជីវភាព​កាន់តែ​សមរម្យ ។ ចំណុច​ទី ៤ គណបក្ស​បន្ត​មិន​យក​ការ​បង់ថ្លៃ​ផា​ស៊ី និង​ការ​បង់ថ្លៃ​ផ្សេង​ទៀត​ចំពោះ​អ្នក​រកស៊ី​តូចតាច ។ ចំណុច​ទី​៥ គណបក្ស​នឹង​លើកកម្ពស់​ការ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​សង្កាត់ មាន​សុវត្ថិភាព និង​មានការ​អភិវឌ្ឍ ។ ទី​៦ គណបក្ស​ប្រជាជន​កម្ពុជា សន្យា​បន្ត​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ និង​កងក​ម្លាំ​ប្រដាប់ អា​វុ​.​ធ​គ្រប់​ប្រភេទ ។

ទន្ទឹម​នោះ គណបក្ស​នេះ​សន្យា​ប​ន្តែ​កែសម្រួល និង​ដំឡើង​ប្រាក់​សោធន​និវត្តន៍​របស់​អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធ​ជន ។ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​សន្យា​ដំឡើង​ប្រាក់​ឈ្នួល​អប​ប្បរិ​មា របស់​កម្មករនិយោជិត​ផង​ដែរ​ព្រមទាំង​ផលប្រយោជន៍​ចាំបាច់​ជា​ច្រើន​ទៀត​។ ចំណុច​ទី​៧ គណបក្ស​ប្រជាជន​កម្ពុជា​សន្យា​លើកកម្ពស់​ផ្តល់​សេវា​ថែទាំ​សុខភាព ដល់​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​អោយ​កាន់តែ​ល្អ​ប្រសើរ​។
ចំណុច​ទី​៨ និង​ចុង​ក្រោយ​គេ គណបក្ស​ប្រជាជន​កម្ពុជា​បាន​សន្យា​ពង្រឹង​ការ​គ្រប់គ្រង​ជនបរទេស​អន្តោ​ប្រវា​សន៍​តាម​ច្បាប់​ជា​ធរមាន​៕ ដោយ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ