ខេត្តកណ្ដាល ៖ បើបរិភោគទៅច្បាស់ណាស់នឹងខូចសុខភាពមិនខានឡើយ បើពោះវៀនជ្រូក និងស្បែកជ្រូកខូចគុណភាពប្រមាណជិត ៥០០០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញដកហូត និងកម្ទេចចោល ។ នេះបើតាមអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានផ្សាយ ។
ជាក់ស្តែង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ច ក.ប.ប. សាខាខេត្តកណ្ដាល និងដោយមានការសហការពីសមត្ថកិច្ចគយ និងអាជ្ញាធរមានសមត្ថកិច្ចបានធ្វើការកម្ទេចចោលនូវពោះជ្រូក និងស្បែកជ្រូកដែលខូចគុណភាពចំនួន ៤ ៧៧៥គីឡូក្រាម ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ។
គួរបញ្ជាក់ផងដែរថា ទំនិញខូចគុណភាពទាំងនេះ គឺពិតណាស់ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ប្រសិនបើទំនិញខាងលើនេះចរាចរលក់នៅលើទីផ្សារនានា ។
សូមបញ្ជាក់ថា កន្លងមកសមត្ថកិច្ច ក.ប.ប. តែងតែដកហូត និងកម្ទេចទំនិញខូចគុណភាពជាច្រើន ដែលដឹកមកចរាចរនៅលើទីផ្សារនានាផងដែរ ៕
ចែករំលែកព័តមាននេះ