តម្រូវការឈាមនៅកម្ពុជា នៅតែខ្វះខាតសម្រាប់ការសង្គ្រោះជីវិតមនុស្ស ។ ចំណែកការបរិច្ចាគក៏មិនទាន់អាចឆ្លើយតបនឹងតម្រូវការបាននៅឡើយ ដោយតម្រូវអោយមានការបណ្តុះគំនិតការបរិច្ចាគឈា.ម គឺជាការធ្វើបុណ្យដ៏អស្ចារ្យបំផុត ដើម្បីសង្គ្រោះជីវិតមនុស្ស ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/06/4f7ef7308c8eb7e5e3730a15a66c0fb3.jpg)
ទន្ទឹមជាមួយគ្នានោះ យើងត្រូវធ្វើអោយប្រាកដថា ឈា.មដែលបានមកពីការបរិច្ចាគមិនត្រូវយកទៅលក់ខុសច្បាប់ទេ ។ ថ្ងៃទី១៤ ខែមិថុនា នៅរៀងរាល់ឆ្នាំ ជាទិវាពិភពលោកនៃអ្នកបរិច្ចាគឈា.ម ។ កម្ពុជានៅឆ្នាំ ២០២៣នេះក៏ប្រារព្ធទិវានេះដូចរៀងរាល់ឆ្នាំដែរ ខណៈប្រទេសនេះត្រូវការជាចាំបាច់ការចូលរួមស្ម័គ្រចិត្តពីសាធារជនបរិច្ឆាគឈា.មជាបន្តទៀត ។
ទិវាបរិច្ចាគឈា.ម១៤ មិថុនា ២០២៣ បានប្រារព្ធធ្វើក្រោមប្រធានបទ «រួមគ្នាផ្តល់ឈា.ម ផ្ដល់ជាប្លាស្មា យើងអាចធ្វើបានជាច្រើនលើក ដើម្បីជួយជីវិតមនុស្ស» ។ ការបរិច្ចាគឈា.ម គឺជាការចាំបាច់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ។ អាជ្ញាធរបានផ្សព្វផ្សាយ និងជំរុញមហាជនឲ្យចូលរួមផ្តល់ឈា.ម តែមកដល់ពេលនេះ សកម្មភាពបរិច្ចាគឈា.ម មានត្រឹម២៥%ប៉ុណ្ណោះ ខុសពីប្រទេសខ្លះមានពលរដ្ឋចេញទៅបរិច្ចាគឈា.មពី៨០ទៅ៩០%ឯណោះ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/06/5e2b12618252d82d12d7c49d179b9a87.jpg)
ទោះយ៉ាងណាពលរដ្ឋខ្មែរ ពិសេសយុវជនដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញជាច្រើន បានយល់ដឹងពីសារសំខាន់នៃការចូលរួមបរិច្ចាគឈា.ម ។ ដោយសារយល់ថា ការបរិច្ចាគឈា.ម ដើម្បីជួយសង្គ្រោះអាយុជីវិត និងជាអំពើជាកុសលផងនោះសកម្មភាពបរិច្ចាគឈា.មហាក់មានការផុសផលគួរឱ្យចាប់អារម្មណ៍ ទោះបីនៅមិនទាន់ឆ្លើយតបតាមតម្រូវការក្តី ។ នៅភ្នំពេញគេសង្កេតឃើញការធ្វើបរិច្ចាគឈា.មតាមពីររូបជាសំខាន់ ។ ទី១ ការស្ម័គ្រចិត្ត បរិច្ចាគឈា.ម ជាលក្ខណៈបុគ្គល និងទី២ ការបរច្ចាគឈា.មជាលក្ខណៈក្រុម ។
ជាលក្ខណៈបុគ្គល ពលរដ្ឋបានម្នាក់ ឬពីរនាក់ បានទៅបរិច្ចាគឈា.ម នៅមជ្ឈមណ្ឌលជាតិផ្តល់ឈា.ម ឬតាមមន្ទីរពេទ្យដែលទទួលការបរិច្ចាគឈា.ម ។ ការបរិច្ចាគជាលក្ខណៈឯកជននេះ គេសង្កេតឃើញមានពលរដ្ឋមួយចំនួនបានកំណត់គោលដៅបរិច្ចាគឈា.មជាប្រចាំក្នុងមួយឆ្នាំៗ ។ អ្នកខ្លះក្នុង១ឆ្នាំម្តង ឬ១ឆ្នាំពីរដង ។ ពួកគេទៅបរិច្ចាគឈា.មនៅក្នុងឱកាសពិសេសដូចជា នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ថ្ងៃខួប កំណើតរបស់កូន ហើយមានគូសង្សារមួយចំនួនយកថ្ងៃដែលខ្លួនផ្តើមស្រឡាញ់គ្នា ទៅបរិច្ចាគឈា.មក៏មានដែរ ។ ពលរដ្ឋប្រភេទនេះឱ្យតែដល់ថ្ងៃកំណត់ពួកគេបានធ្វើដំណើរទៅបរិច្ចាគឈា.ម ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/06/a7c9585703d275249f30a088cebba0ad.jpg)
ការផ្តល់ឈា.មជាក្រុម គេសង្កេតឃើញក្រសួងស្ថាប័នរដ្ឋ និងឯកជន រួមទាំងអង្គការសង្គមស៊ីវិលផងបានបង្កើតកម្មវិធីមនុស្សធម៌បំផុសមន្ត្រី បុគ្គលិករបស់ខ្លួនឱ្យចូលរួមបរិច្ចាគឈា.ម ។ សកម្មភាពនេះគេធ្វើជាប្រចាំឆ្នាំ ឬនៅក្នុងឱកាសបុណ្យជាតិ អន្តរជាតិទានសំខាន់ៗ ។
មន្ត្រីសុខាភិបាលធ្លាប់លើកឡើងថា តម្រូវការឈា.មនៅកម្ពុជាក្នុងឆ្នាំ២០២២ កន្លងមក ត្រូវការឈា.មមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៦នាទីម្តង ។ តម្រូវការឈា.មប្រចាំថ្ងៃ សរុបមានជាង២៥០ ប្លោកនៅរាជធានីភ្នំពេញ ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត១០ម៉ឺនប្លោក ដែលលើសពីឆ្នាំមុនៗជិត២០% ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈា.មបានគ្របដណ្តប់ជាង៧០% នៃការផ្គត់ផ្គង់ឈា.មទូទាំងប្រទេស ។
ចំណែកការទទួលឈាមតាមរយៈសប្បុរសជន ដោយមិនគិតកម្រៃ និងដោយស្ម័គ្រចិត្ត គឺបានឆ្លើយតបប្រហែលតែ១០%នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី៩០% នៃតម្រូវការនេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក ។
ការស្ម័គ្រចិត្តបរិច្ចាគឈា.មនៅកម្ពុជានៅមានកម្រិត ត្រូវគេដឹងថា បណ្តាលមកពីកត្តាមួយចំនួន ។ ពលរដ្ឋខ្មែរមួយចំនួននៅយល់ថា ការបរិច្ចាគឈា.មធ្វើឱ្យប៉ះពាល់សុខភាព ។ ជាមួយគ្នានេះពលរដ្ឋខ្លះសង្ស័យថាឈា.មដែលខ្លួនបរិច្ចាគត្រូវគេយកទៅប្រើប្រាស់ខុសពីគោលការណ៍ មនុស្សធម៌ ដូចជា លក់ដូរ ។ ពលរដ្ឋខ្លះទៀត ដែលបានជួបហេតុការណ៍នៅតាមមន្ទីរពេទ្យខ្លះដែលតម្រូវឱ្យមានការទិញឈា.មក្នុងតម្លៃខ្ពស់ដើម្បីសង្គ្រោះអាយុជីវិតសាច់ញាតិខ្លួននៅពេលជួបអាសន្ននោះ ដូច្នេះពួកគេក៏មិនសប្បាយចិត្ត នៅក្នុងការចេញទៅបរិច្ចាគឈា.មនេះឡើយ ។
ដូច្នេះ ដើម្បីឆ្លើយតបតម្រូវការឈាមនៅក្នុងការជួយសង្គ្រោះអាយុជីវិតពលរដ្ឋ គេត្រូវការ សកម្មភាពអប់រំ ផ្សព្វផ្សាយឱ្យបានច្រើនទៀតដល់សាធារណជន។ ជាពិសេសតាមមន្ទីរពេទ្យ គួរបង្កើនទំនុកចិត្តដល់ពលរដ្ឋថា នៅពេលអ្នកជំងឺត្រូវការឈាម គឺខ្លួនមានឈាមផ្តល់ ជូនដោយមិនគិតថ្លៃ គ្មានការរើសអើងនិងគ្មានការទិញដូរនោះឡើយ។ ការបរិច្ចាគឈា.មជាសកម្មភាពមនុស្សធម៌ និងមិនប៉ះពាល់ដល់សុខភាពឡើយ ៕ ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ