- ភ្នំពេញ
អ្នកដែលចូលចិត្តប្រមាញ់ផ្លូវភេ.ទក្រៅផ្ទះត្រូវដឹងថា អត្រាឆ្លងមេរោគហ៊ីវ ដែលបង្កជំងឺអេដស៍ កំពុងតែកើនឡើងវិញហើយ។ ដូច្នេះ អ្នកចូលចិត្តរួមភេ.ទទាំងអស់សូមប្រយ័ត្នខ្លួន ដើម្បី
អ្នកដែលចូលចិត្តប្រមាញ់ផ្លូវភេ.ទក្រៅផ្ទះត្រូវដឹងថា អត្រាឆ្លងមេរោគហ៊ីវ ដែលបង្កជំងឺអេដស៍ កំពុងតែកើនឡើងវិញហើយ។ ដូច្នេះ អ្នកចូលចិត្តរួមភេ.ទទាំងអស់សូមប្រយ័ត្នខ្លួន ដើម្បី
អ្នកដែលចូលចិត្តប្រមាញ់ផ្លូវភេ.ទក្រៅផ្ទះត្រូវដឹងថា អត្រាឆ្លងមេរោគហ៊ីវ ដែលបង្កជំងឺអេដស៍ កំពុងតែកើនឡើងវិញហើយ។ ដូច្នេះ អ្នកចូលចិត្តរួមភេ.ទទាំងអស់សូមប្រយ័ត្នខ្លួន ដើម្បីចៀសវាងវិប្បដិសារីនៃជីវិត និងដើម្បីកុំអោយមានជំងឺអេដស៍ដែលនឹងនាំដល់ក្តីមរណៈ។
កំណើននៃអត្រាអ្នកឆ្លងនេះ ក៏បង្កការភ្ញាក់ផ្អើលដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ ដូច្នេះសូមលើកកម្ពស់ការប្រុងប្រយ័ត្ន ហើយអនុវត្តវិធានការ សុវត្ថិភាពខាងផ្លូវភេ.ទឲ្យបានត្រឹមត្រូវ ដើម្បីបន្តការពារ និងរក្សាសុវត្ថិភាពសម្រាប់ខ្លួនយើង និងសង្គម ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា នៅពេលអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និងកម្មការិនី មកពីរោងចក្រសហគ្រាសចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅពហុកីឡដ្ឋានជាតិមរតកតេជោ បានអំពាវនាវឲ្យគ្រប់គ្នាលើកកម្ពស់ការពារ និងបង្ការមេរោគហ៊ីវ និងជំងឺអេដស៍ឡើងវិញ ពីព្រោះអត្រា ឆ្លងបាន កម្រើកឡើងវិញហើយ។
សម្តេចតេជោ បានប្រកាសជាចំហរឲ្យប្រយ័ត្នប្រយែងបែបនេះ ពីព្រោះថា អត្រាឆ្លងថ្មីប្រចាំឆ្នាំ ២០២២ ដែលជំនាញទើបតែបានរកឃើញ គឺមាន ១.៤០០ ករណី ហើយបើធៀបនឹងអត្រាឆ្លងនៅក្នុងឆ្នាំ២០២១ ឃើញថា កើនឡើងរហូតដល់ទៅ៣០០ករណីឯណោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា ក្រុមមនុស្សដែលស្រលាញ់ភេ.ទដូចគ្នា ជាពិសេសគឺ ក្រុមបុរសស្រលាញ់បុរស គឺជាក្រុមដែលជំនាញបានរកឃើញមានអត្រាឆ្លងខ្លាំងបំផុត។ ដូច្នេះ សូមកុំធ្វេសប្រហែស។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យគ្រប់គ្នាលើកកម្ពស់ និងទទួលខុសត្រូវនៅក្នុងការបង្ការ និងការពារមេរោគហ៊ីវ និងជំងឺអេដស៍នេះ ដោយសារជំងឺនេះ មិនទាន់មានថ្នាំព្យាបាលអោយជាសះស្បើយនៅឡើយទេ ដូច្នេះប្រសិនបើថ្លោះធ្លោយហើយ ឆ្លងនោះ ហានិភ័យសុខភាព គឺអាចខ្ពស់។
តាមស្ថិតិពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានឲ្យដឹងថា កម្ពុជាមានអ្នកផ្ទុកមេរោគហ៊ីវ សរុបប្រមាណជា ៧៦.០០០ នាក់ ដោយភាគច្រើននៃក្រុមមនុស្សដែលមានអត្រាឆ្លងខ្ពស់ គឺក្រុមអ្នកស្រលាញ់ភេ.ទដូចគ្នា ដោយពពួកគេមានអាយុពី១៥ឆ្នាំទៅ២៤ឆ្នាំ ។
ក្រៅពីនោះ ចំណុចមួយដែលគួរតែយកចិត្តទុកដាក់ នៅពេលនេះក្រុមទារក និងកុមារដែលបានឆ្លងមេរោគហ៊ីវ ពីឪពុកម្តាយរបស់ពួកគេនៅក្នុងអំឡុងទស្សវត្សរ៍នៃឆ្នាំ១៩៩០ និង ២០០០ នៅពេលនេះពួកគេពេញវ័យ ដូច្នេះនេះក៏ជាកត្តាមួយ ដែលគួរតែយកចិត្តទុកដាក់ផងដែរ។
នៅពេលនេះ ក្រៅពីក្រុមអ្នកដែលផ្ទុកស្រាប់ និងក្រុមបុរសដែលស្រលាញ់ភេទដូចគ្នា ក្រុមមនុស្សដែលអាចស្ថិតនៅក្នុងស្ថានភាពប្រឈមមុខនឹងការកើនឡើងនូវការឆ្លងមេរោគសង្គមនេះ គឺអាចជាក្រុមនារី និងបុរសដែលបម្រើការនៅក្នុងសេវាកម្មកម្សាន្តរបស់មនុស្សពេញវ័យ។ដោយឡែកក្រុមមនុស្សដែលមានដៃគូរួមភេ.ទក្រៅផ្ទះច្រើន ក៏គួរតែយកចិត្តទុកដាក់ផងដែរ ។
មូលហេតុដែលយើងហ៊ាននិយាយបែបនេះ ពីព្រោះនៅពេលបច្ចុប្បន្ន បើទោះបីសង្គមយើង ដូចជាមិនទាន់មានការស្រាវជ្រាវផ្លូវការបើកចំហរនៅលើចំណុចនេះ ប៉ុន្តែកាលៈទេសៈ និង ឱកាស ក្រុមមនុស្សដែលមានភេ.ទសម្ព័ន្ធក្រៅផ្ទះ និងក្រុមមនុស្សទាន់សម័យ ហើយចាត់ទុកបញ្ហាភេ.ទសម្ព័ន្ធ គឺជាការរាប់អាន អាចមានចំនួនកាន់តែច្រើន ប្រសិនបើធៀបនឹងទស្សវត្សរ៍មុន ដូច្នេះប្រសិនបើមិនប្រយ័ត្ននោះ គ្រោះថ្នាក់ និងហានិភ័យនៃការឆ្លងមេរោគសង្គមនេះ គឺខ្ពស់។
សរុបមកវិញ ដើម្បីការពារ និងបង្ការកុំឲ្យឆ្លងរីករាលដាលនៃមេរោគអេដស៍ ពេលទៅណាមកណា រកសេវាផ្លូវភេ.ទ ឬក៏ភេ.ទសម្ព័ន្ធក្រៅផ្ទះ កុំព្រលែងតាមធម្មជាតិឲ្យសោះ។ សូមអនុវត្តការប្រពឹត្តភេ.ទសម្ព័ន្ធដោយការកាពារត្រឹមត្រូវ ពោលគឺដាច់ខាតត្រូវតែប្រើប្រាស់ស្រោមអនាម័យ។ ចំណុចនេះ សូម្បីតែសម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានជំរុញ និងប្រកាសជាចំហរឲ្យប្រើប្រាស់ស្រោមអនាម័យនេះផងដែរ។ កុំប្រហែស ទោះបីមេរោគនេះ មិនធ្វើអោយយើងស្លា.ប់ភ្លាមៗ ទោះមានថ្នាំពន្យាក៏ដោយ ប៉ុន្តែប្រសិនបើយើងឆ្លង វិប្បដិសារីនឹងនៅដិតជាប់នឹងខ្លួនយើងជានិច្ចនិវត្តន៍ រហូតដល់អស់ជីវិត។ ដោយ ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ