ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង់​ក្លា​ដែ​ស បញ្ចេញ​សារ​គំរា.ម​គោព្រៃ​កម្ពុជា មុន​ពេល​ប៉ះ​គ្នា​​ស្អែក​​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​បង់​ក្លា​ដែ​ស បាន​យកឈ្នះ​ក្រុម Tiffy Army ដោយ​​

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​បង់​ក្លា​ដែ​ស បាន​យកឈ្នះ​ក្រុម Tiffy Army ដោយ​​លទ្ធផល​១-០​ក្នុង​ការ​ប្រកួត​មិត្តភាព​កម្ដៅសាច់ដុំ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ មុន​ប៉ះ​គ្នា​ជាមួយ​ក្រុមគោព្រៃ​កម្ពុជា​ ក្នុង​ជំនួប​មិត្តភាព​នា​​ស្អែក​នេះ ​នៅពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

ការ​យកឈ្នះ​លើ​ក្រុម Tiffy Army របស់ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​ស ចាត់​ទុក​ថា​ជា​សារគំរា.ម​មួយ​ទៅ​លើ​ក្រុម​គោព្រៃ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក Felix Dalmas ផង​ដែរ ។ ជាមួយ​គ្នា​នេះ​ក៏​មានការ​ចោទសួរ​ទៅ​លើ​សមត្ថភាពរបស់​ក្រុម​គោព្រៃ​កម្ពុ​ជានា​ពេល​នេះថា​តើ​អាចបំបែក​កំណត់​ត្រា​យកឈ្នះ​ក្រុម​ភ្ញៀវ​មួយ​នេះ​បានឬ​អត់? ខណៈ​ប្រវត្តិ​ជួប​គ្នា​៥​ប្រកួត​ចុង​ក្រោយ ក្រុម​គោព្រៃ​កម្ពុជា​មិន​ដែល​ស្គាល់​ពាក្យ​ថា​ឈ្នះ​ម្ដងណា​ឡើយ ពោល​គឺ​ស្មើ​១​លើក និង​ចាញ់​៤​លើក ។

ខាងក្រោម​នេះ ជា​ប្រវត្តិ​ជួប​គ្នា​៥​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​៖
-​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០០៦ បង់​ក្លា​ដែ​ស
២-១ កម្ពុជា (​ពាន AFC Challenge Cup)

-​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០០៧ បង់​ក្លា​ដែ​ស
១-១ កម្ពុជា (​ពាន Nehru Cup)

-​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០០៩ បង់​ក្លា​ដែ​ស
១-០ កម្ពុជា (​ប្រកួត​មិត្តភាព​អន្តរជាតិ​)

-​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៩ កម្ពុជា ០-១ បង់​ក្លា​ដែ​ស (​ប្រកួត​មិត្តភាព​អន្តរជាតិ​)
-​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ កម្ពុជា ០-១ បង់​ក្លា​ដែ​ស (​ប្រកួត​មិត្តភាព​អន្តរជាតិ​)​។

តាម​រយៈ​លទ្ធផល​៥​ប្រកួត​ចុង​ក្រោយ​ខាងលើបង្ហាញ​ឱ្យ​ឃើញ​ថា ទោះបី​ក្រុម​គោព្រៃ​កម្ពុជា ចាញ់​ក្រុម​បង់​ក្លា​ដែ​ស មែន តែ​ចាញ់​ក្នុង​លទ្ធផលគ្រាប់​បាល់​មិន​លើស​ពី​១​គ្រាប់​នោះ​ទេ ។ ដូច្នេះ​អ្នកគាំទ្រ​នៅ​តែ​មាន​សង្ឃឹមថា ក្រោម​ការ​ដឹកនាំ​របស់លោក Felix Dalmas គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់ទី​ន ក្រុម​គោព្រៃ​កម្ពុជា​ដែល​មាន​សមាជិក​ចំនួន៣០​នាក់​ចម្រាញ់​ចេញពី​ក្លិប​ធំ​ៗ​ចំនួន​៥​នោះ​នឹងធ្វើ​បាន​ល្អ​ជាង​មុន ពោល​គឺ​អាច​បំបែក​កំណត់​ត្រាចាស់​កសាង​ប្រវត្តិសាស្ត្រ​ថ្មី​យកឈ្នះ​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​ស​ដើម្បី​បំពេញចិត្ត​អ្នកគាំទ្រ​ដែលកំពុង​ស្រេកឃ្លាន​ជ័យជម្នះ​ជាក់​ជា​មិន​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ