ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) នឹង​ធ្វើការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​គណបក្ស​នយោ​បាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ចាប់ពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៣​នេះ​តទៅ នៅ​ក្នុង​រាជធានី​-​ខេត្ត​នានា​ទូ​ទាំង​ប្រទេស ដើម្បី​ឱ្យ​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) នឹង​ធ្វើការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​គណបក្ស​នយោ​បាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ចាប់ពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៣​នេះ​តទៅ នៅ​ក្នុង​រាជធានី​-​ខេត្ត​នានា​ទូ​ទាំង​ប្រទេស ដើម្បី​ឱ្យ​ពលរដ្ឋ​បានដឹង ងាយស្រួល​ធ្វើការ​សម្រេចចិត្ត​បោះ​ឆ្នោត។

មាន​គណបក្ស​នយោបាយ​ចំនួន​១៨ ត្រូវ​បាន​ទទួលស្គាល់​ដោយ គជ​ប នៅ​ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នា​ពេល​ខាង​មុខ​។ គណបក្ស​ទាំង​១៨​នោះ រួម​មាន ៖ គណបក្ស​ប្រជាជន​កម្ពុជា​, គណបក្ស​យុវជន​កម្ពុជា​, គណបក្ស​ខ្មែរ​រួបរួម​ជាតិ​, គណបក្ស​ធម្មាធិបតេយ្យ​, គណ​បក្ស​កម្លាំង​ប្រជាធិបតេយ្យ​, គណបក្ស​សញ្ជាតិ​កម្ពុជា​, គណបក្ស​ខ្មែរ​តែ​មួយ​, គណបក្ស​ខ្មែរ​អភិរក្ស​, គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​, គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​, គណបក្ស​បំណង​ពលរដ្ឋ​, គណបក្ស​ឯកភាព​ជាតិខ្មែរ​, គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី​, គណបក្ស​ខ្មែរ​ឈប់​ក្រ​, គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច​, គណ​បក្ស​ចលនា​ជាតិ​ប្រជាធិបតេយ្យ​កម្ពុជា​, គណបក្ស​កសិករ និង​គណបក្ស​ប្រជាធិបតេយ្យ មូលដ្ឋាន​។

ប្រធាន​គណបក្ស​ទាំង​១៨​នេះ មាន​មួយ​ចំនួន​បាន​ឈរ​ជា​តំណាងរាស្ត្រ​នៅ​មណ្ឌល​ភ្នំពេញ ដែល​ជា​បេះដូង​របស់​កម្ពុជា​។ ភ្នំពេញ ជា​មណ្ឌលបោះឆ្នោត​មួយ មាន​ពលរដ្ឋ​យល់​ដឹង​ច្រើន​ពី​ការ​បោះ​ឆ្នោត​។ នៅ​ភ្នំពេញ គេ​គិត​ថា ជា​មណ្ឌល​ដែល​មានការ​ប្រកួតប្រជែង​ស្វិតស្វាញ​។ ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ ជា​អ្នក​សកម្ម​នៅ​ក្នុង​រឿង​នយោបាយ ហើយ​ពួក​គាត់​ទទួល​បាន​ព័ត៌មាន​ជា​ច្រើន​ពី​គោលនយោបាយ​របស់​គណបក្ស​នីមួយ​ៗ​។ ពលរដ្ឋ​នៅ​ភ្នំពេញ ប្រមូលផ្តុំ​ដោយ​សិស្ស និស្សិត បញ្ញា​វន្ត ដែល​ចំណេះដឹង​ជ្រៅជ្រះ​ទូលំទូលាយ ដែល​ការ​សម្រេចចិត្ត​របស់​ពួក​គាត់ មិនសូវ​ធ្វើ​ឡើង​តាម​ការ​អូស​ទាញ​នោះ​ទេ​។ ពលរដ្ឋ​​នៅ​ភ្នំពេញ សម្រេចចិត្ត​បោះ​ឆ្នោត​តាម​ការ​មើលឃើញ​ជាក់ស្តែង​។

សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ទោះបី​សម្តេច ហ៊ុន សែន បាន​ឈរឈ្មោះ​នៅ​មណ្ឌល ខេត្តកណ្តាល នៅ​ភ្នំពេញ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​លោក ហ៊ុន ម៉ា​ណែ​ត ដែល​ជា​បេក្ខជន នាយក​រដ្ឋមន្ត្រី​បន្តវេន​របស់​គណបក្ស​។ លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​យុវជន​គណបក្ស​ថ្នាក់​កណ្តាល បាន​ឈរ​នៅ​លេខ​រៀង​ទី​១ មណ្ឌល​ភ្នំពេញ​។

ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ព្រះ​អង្គ​ម្ចាស់​នរោត្តម ចក្រាវុធ បាន​ឈរឈ្មោះ​លេខ​រៀង​ទី​១ នៅ​ក្នុង​មណ្ឌល​ភ្នំពេញ​។ ចំណែក​លោក យ៉េ​ង វី​រៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ឈរឈ្មោះ​នៅ​មណ្ឌល​ភ្នំពេញ​ដែរ​។ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ទៅ​ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តកំពង់ចាម ដែល​ជា​ស្រុក​កំណើត​។ ចំណែក​លោក ម៉​ម សូណ​ង់​ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​មិន​ឈរឈ្មោះ​នៅ​ភ្នំពេញ​ទេ លោក​ទៅ​ឈរឈ្មោះ​នៅ​ខេត្ត​កំបង់​ចាម​។ លោក ញឹក ប៊ុ​ន​ឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈរឈ្មោះ​នៅ​ខេត្តបន្ទាយមានជ័យ ទី​ដែល​លោក​តស៊ូ​ជា​ច្រើន​ឆ្នាំ​ជាមួយ​ចលនា​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច កាលពី​ទស្សន​វត្ស​ឆ្នាំ​៨០​។

នៅ​ភ្នំពេញ​មាន​១២​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​មាន​ន័យ​ថា មាន​តំណាងរាស្ត្រ​១២​រូប​។ លទ្ធផល បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៣ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៧​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៥​អាសនៈ​។ ចំណែក​កាល​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ទាំង​១២​អាសនៈ​។

គណបក្ស​ផ្សេង​ទៀត​ក៏​អាច​យល់​ថា ខ្លួន​ពិបាក​នឹង​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធំ​ជាង សម្បូរ​ធនធាន​ជាង និង​មាន​បណ្តាញ​ខ្លាំង​។ ដូច្នេះ​គណបក្ស​ប្រជាជន​ទំនងជា​នឹង​ទទួល​បាន​អាសនៈ​ភាគច្រើន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ ដែល​អ្នកវិភាគ​ជា​ច្រើន​ជឿ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ត​ទទួល​ជ័យ​ជំនះ​បន្ត​ទៀត​ក្នុង​ការ​បោះ​ឆ្នោត ថ្ងៃ​ទី​២៣ ខែកក្កដា​ខាង​មុខ​នេះ ដែល​នឹង​ត្រូវ​ជ្រើសរើស​តំណាងរាស្ត្រ​ចំនួន​១២៥​នាក់​នៅ ទូ​ទាំង​ប្រទេស​។

ការ​សម្រេច​ដាក់​បេក្ខភាព​ឈរឈ្មោះ​តាម​មណ្ឌល​នីមួយ​ៗ គ្រប់​គណបក្ស​នយោបាយ ក៏​ធ្វើ ការ​សម្រេច​ផ្អែក​លើ​ហេតុផល​មួយ​ចំនួន​ដូច​ជា ប្រជាប្រិយភាព​របស់​បេក្ខជន​នៅ​ក្នុង​មណ្ឌល​នោះ ។ នៅ​ក្នុង​នោះ​ក៏​មាន​ហេតុផល​ជា​ស្រុក​កំណើត ឬ​បាន​កសាង​សមិទ្ធផល និង​ធ្វើ​សកម្មភាព​នយោបាយ​ច្រើន​នៅ​ទីនោះ​មាន​ពលរដ្ឋ​ច្រើន​បាន​ស្គាល់ និង​គាំទ្រ​ច្រើន​។

ខណៈ​ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ហើយ​ការ​ឃោសនាការ​បោះ​ឆ្នោត​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១ ខែកក្កដា​។

គណបក្ស​ប្រជាជន​បាន​ត្រៀម​ជា​ស្រេច ដើម្បី​ធ្វើការ​បើក​ការ​ឃោសនាបោះឆ្នោត​ទ្រង់ទ្រាយ​ធំ​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​។

សម្តេច​តេ​ជោ ហ៊ុន​សែន ក្នុង​នាម​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ធ្វើការ​អំពាវនាវ​អោយ​ប្រជាជន ទាំងអស់​ទៅ​ចូលរួម​បោះ​ឆ្នោត ដើម្បី​អនាគត​ផ្ទាល់ខ្លួន និង​ប្រជាជាតិ​ទាំងមូល​៕ ដោយ ៖ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ