ម្ចាស់យកគោចងឱ្យស៊ីស្មៅខាងក្រោយផ្ទះ រួចធ្វើបុណ្យនៅវត្ត ចោរលួចដឹកទៅលក់ អ្នកស្រុកសង្ស័យចាប់បាន
- តាកែវ
ខេត្តតាកែវ ៖ នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ មានយុវជនម្នាក់បានលួច
ខេត្តតាកែវ ៖ នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ មានយុវជនម្នាក់បានលួច
ខេត្តតាកែវ ៖ នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ មានយុវជនម្នាក់បានលួចដឹកមេគោមួយក្បាល ចេញពីចំណុចភូមិពកស្វាយ ឃុំត្រពាំងក្រញូង ហើយយកទៅលក់នៅភូមិត្រពាំងភ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការសង្ស័យ ទើបប្រជាពលរដ្ឋបានធ្វើការឃាត់ខ្លួន ប្រគល់ឲ្យសមត្តកិច្ចដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ជនសង្ស័យម្នាក់ខាងលើនោះឈ្មោះ ឈាង សុធា ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិពកស្វាយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុ ឈ្មោះ ម៉ូត ហម ភេទប្រុស អាយុ៦២ ឆ្នាំ ដែលជាម្ចាស់គោ បានយកមេគោទៅចងឱ្យស៊ីស្មៅនៅខាងក្រោយផ្ទះ ហើយគាត់ក៏ប្រញ៉ាប់រួតរះទៅធ្វើបុណ្យនៅវត្ត លុះពេលត្រឡប់មកពីធ្វើបុណ្យវិញ ទើបដឹងថាបាត់មេគោ រួចក៏បានទៅប្តឹងសមត្តកិច្ច ។ ចំណែកយុវជនដែលជាសង្ស័យបានធ្វើសកម្មភាពលួចមេគោយកទៅលក់ឱ្យប្រជាពលរដ្ឋនៅភូមិត្រពាំងភ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់ ដោយប្រជាពលរដ្ឋមានការសង្ស័យជាចោរ ក៏បានឃាត់ខ្លួន និងទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចឲ្យមកនាំខ្លួនតែម្តង ។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ ក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងតាមនីតិវិធី ចំណែកមេគោត្រូវបានប្រគល់ជូនម្ចាស់វិញ ៕
ចែករំលែកព័តមាននេះ