អ្នកប្រដាល់អ៊ុយក្រែនដ៏ឆ្នើមម្នាក់ ពលីជីវីតក្នុងសមរភូមិដ៏ក្តៅគគុកទល់នឹងរុស្ស៊ី
អ៊ុយក្រែន ៖ កីឡាករប្រដាល់សកលដ៏ឆ្នើមរបស់ប្រទេសអ៊ុយក្រែនម្នាក់ ត្រូវបានសម្លា.ប់នៅក្នុងសមរ
អ៊ុយក្រែន ៖ កីឡាករប្រដាល់សកលដ៏ឆ្នើមរបស់ប្រទេសអ៊ុយក្រែនម្នាក់ ត្រូវបានសម្លា.ប់នៅក្នុងសមរ
អ៊ុយក្រែន ៖ កីឡាករប្រដាល់សកលដ៏ឆ្នើមរបស់ប្រទេសអ៊ុយក្រែនម្នាក់ ត្រូវបានសម្លា.ប់នៅក្នុងសមរភូមិជួរមុខប្រយុទ្ធនឹងទហានឈ្លានពានរបស់រុស្ស៊ី។
កីឡាករ Oleksandr Onyshchenko ដែលស្ថិតក្នុងក្រុមជម្រើសជាតិអ៊ុយក្រែន បានស្លា.ប់នៅក្នុងការប្រយុទ្ធជិតទីក្រុងបាក់មូត (Bakhmut) ដែលត្រូវបានឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ី។ លោក Dmytro Dubrov គ្រូបង្វឹករបស់កីឡាករប្រដាល់វ័យ៣០ឆ្នាំរូបនេះ បានពណ៌នាថា «Oleksandr គឺជាកីឡាករប្រដាល់ដ៏ល្អបំផុតម្នាក់ នៅក្នុងការគោរពដ៏រំជួលចិត្ត។ គេជាសិស្សដ៏ល្អបំផុតម្នាក់របស់ខ្ញុំ។ គេដូចជាកូនប្រុសរបស់ខ្ញុំ។ ខ្ញុំបង្វឹកគេតាំងពីគេមានអាយុត្រឹម៩ឆ្នាំ។ យើងឆ្លងកាត់លើផ្លូវប្រដាល់ដ៏លំបាក ហើយគេសម្រេចបានសមិទ្ធផលជាច្រើន។ គេគឺជាអ្នកប្រដាល់ដ៏ល្អបំផុតម្នាក់នៅក្នុងតំបន់ Sumy និងជាម្ចាស់ជើងឯក២សម័យកាលនៃប្រទេសអ៊ុយក្រែន នៅក្នុងចំណោមអ្នកប្រដាល់យុវជនជាច្រើនផ្សេងទៀត»។
ពិធីបុណ្យស.ព Oleksandr ចូលរួមដោយសមមិត្តយោធានៅក្នុងតំបន់ Sumy និងត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ផងដែរ កាលពីថ្ងៃ២៤ ខែឧសភា កន្លងទៅ។ សេចក្តីថ្លែងការណ៍របស់សហព័ន្ធប្រដាល់អ៊ុយក្រែន បានបញ្ជាក់ថា «Oleksandr បានស្លា.ប់នៅជិតទីក្រុងបាក់មូត ដើម្បីការពារទឹកដីកំណើតពីសត្រូវរុស្ស៊ី។ សហព័ន្ធសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រួសាររបស់ Oleksandr»។
ទីក្រុងបាក់មូតនៃភាគខាងកើតប្រទេសអ៊ុយក្រែន បានឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំងបំផុតមួយចំនួន ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំមុន។ កងកម្លាំងរបស់លោក ពូទីន បានចំណាយពេលជិត ៣០០ថ្ងៃ ដើម្បីដណ្តើមកាន់កាប់ទីក្រុងមួយនេះ ដែលត្រូវបានពិពណ៌នាថា ជាទីតាំងនៃកម្រិតសារៈសំខាន់ជាយុទ្ធសាស្ត្រកាន់តែទូលំទូលាយចំពោះសង្គ្រាមនៅអ៊ុយក្រែន ខណៈដែលទីក្រុងនេះ ធ្លាប់ជាផ្ទះដ៏កក់ក្តៅរបស់ប្រជាជនអ៊ុយក្រែនប្រមាណ ៧៣,០០០នាក់ ប៉ុន្តែឥឡូវនេះ បានត្រឹមបន្សល់ទុកការបំផ្លិចបំផ្លាញ និងគំនរអគារបាក់បែកតែប៉ុណ្ណោះ៕ (ដកស្រង់ចេញពី The Sun)
ចែករំលែកព័តមាននេះ