ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ទទួលយក​ទុរេន​ដាំ​ដុះ​នៅ​តំបន់កសិកម្ម​ជិត ៣០០​កន្លែង​ទៀត​របស់​វៀតណាម

1 ឆ្នាំ មុន

ចិន​-​វៀតណាម ៖ ប្រទេស​ចិន​បាន​អនុម័ត​តំបន់កសិកម្ម​ចំនួន ២៩៣​កន្លែង​ផ្សេង​ទៀត និង​កន្លែង​

ចិន​-​វៀតណាម ៖ ប្រទេស​ចិន​បាន​អនុម័ត​តំបន់កសិកម្ម​ចំនួន ២៩៣​កន្លែង​ផ្សេង​ទៀត និង​កន្លែង​វេច​ខ្ចប់​ចំនួន ១១៥​កន្លែង​នៅ​ក្នុង​ប្រទេស​វៀតណាម សម្រាប់​ការ​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​ទៅ​កាន់​ទីផ្សារ​ចិន​។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​បានឱ្យ​ដឹង​ថា ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀតណាម ក៏​កំពុងធ្វើការ​ជាមួយនឹង​រដ្ឋបាល​គយ​ទូទៅ​របស់​ប្រទេស​ចិន សម្រាប់​ការ​អនុម័ត​តំបន់កសិកម្ម​ចំនួន ៤០០​កន្លែង​ផ្សេង​ទៀត និង​កន្លែង​វេច​ខ្ចប់​ចំនួន ៦០​កន្លែង​ផង​ដែរ​។ ប្រទេស​វៀតណាម បាន​នាំ​ចេញ​ផ្លែ​ឈើ​ជា​លើក​ដំបូង​ទៅ​កាន់​ប្រទេស​ចិន កាលពី​ខែកញ្ញា​ឆ្នាំ​មុន ហើយ​បាន​បញ្ចប់​ការ​ដឹក​ជញ្ជូន​ផ្លែ​ឈើ​ប្រមាណ ៤៦,០០០​តោន​សម្រាប់​ឆ្នាំ​នេះ ឬ ៧៨% នៃ​ការ​នាំ​ចេញ​សរុប​។

លោក Dang Phuc Nguyen អគ្គលេខាធិការ​សមាគម​ផ្លែ​ឈើ​វៀតណាម​បានឱ្យ​ដឹង​ថា ការ​អនុម័ត​លើ​តំបន់​ធ្វើ​កសិកម្ម​ទុរេន​កាន់តែ​ច្រើន​នឹង​ជំរុញ​កសិករ និង​ពាណិជ្ជករ​កាន់តែ​ច្រើន​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​។ លោក​បន្ត​ថា ទុរេន​អាច​ប្រមូល​ផល​បាន​ពេញ​មួយ​ឆ្នាំ ទិន្នផល​របស់​ទុរេន​មាន​ច្រើន ហើយ​វៀតណាម​អាច​ដឹក​ជញ្ជូន​ទៅ​ប្រទេស​ចិន​បាន​លឿន​ជាង​ប្រទេស​ថៃ ដែល​គេ​ដាំ​រាប់​សិប​ឆ្នាំ​មក​ហើយ​។

បន្ថែម​លើស​ពី​នេះ លោក​បាន​បន្ត​ថា ប៉ុន្តែ​កត្តា​ដ៏​សំខាន់​ដែល​វៀតណាម​ត្រូវធ្វើ គឺ​ត្រូវការ​កែ​លម្អ​លើ​គុណភាព និង​កសាង​ម៉ាក​យីហោ ដើម្បី​ចូលខ្លួន​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ដ៏​ធំ​៕ (​ប្រភព​ពី VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ