ស្រាយចម្ងល់! ជុំវិញបាត់សំណាញ់ពីបង្គោលទីបាល់ទាត់ ក្រោយបិទបញ្ចប់ស៊ីហ្គេម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញប្រកបដោយក្តីរីករាយ និងភាតរៈអស់រយៈប្រមាណ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញប្រកបដោយក្តីរីករាយ និងភាតរៈអស់រយៈប្រមាណ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញប្រកបដោយក្តីរីករាយ និងភាតរៈអស់រយៈប្រមាណ១៦ថ្ងៃ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលរៀបចំឡើងជាលើកដំបូងនៅកម្ពុជា បន្ទាប់ពីខកខានអស់រយៈពេល៦៤ឆ្នាំ បានបិទបញ្ចប់ទាំងស្រុងហើយ។
ទោះបីស៊ីហ្គេមត្រូវបានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា តែក្រោមស្មារតីតែមួយគឺ«ដើម្បីជាតិ»បានធ្វើឱ្យការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាប្រព្រឹត្តទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ និងប្រកបដោយមោទនភាពជាទីបំផុតសម្រាប់កម្ពុជា ។ មិនត្រឹមតែអាចរៀបចំព្រឹត្តិការណ៍ប្រកួតដោយជោគជ័យនោះទេ តែកម្ពុជា ក៏បានបំបែកកំណត់ត្រាក្នុងការរកមេដាយបានច្រើនបំផុតក្នុងប្រវត្តិកីឡាស៊ីហ្គេមនេះផងដែរ ។ ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្ពស់ ហើយក៏បានបន្សល់នូវអនុស្សាវរីយ៍ល្អជាច្រើនសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាស្មារតីកីឡាស៊ីហ្គេម។
ក្រៅពីទទួលបាននូវភាពរីករាយពីការចូលរួមក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់មួយនេះក៏មានរឿងចម្លែកធ្វើឱ្យមានចម្ងល់ដល់អ្នកមិនបានដឹងរឿងផងដែរ ។ ចម្ងល់នោះគឺការបាត់សំណាញ់ពីបង្គោលទីក្រោយក្រុមបាល់ទាត់យុវជនអាយុក្រោម២២ឆ្នាំឥណ្ឌូណេស៊ីយកឈ្នះក្រុមបាល់ទាត់យុវជនអាយុក្រោម២២ឆ្នាំថៃក្នុងវគ្គផ្តាច់ព្រ័ត្រទាំងចម្រូងចម្រាស ។
ទោះបីយ៉ាងណា ចម្ងល់បាត់សំណាញ់ពីបង្គោលទីបាល់ទាត់នេះត្រូវបានអ្នកគាំទ្រផ្កាប់មុខលើវិញ្ញាសាបាល់ទាត់មួយរូបទម្លាយថា សំណាញ់បង្គោលទីនេះត្រូវបានក្រុមបាល់ទាត់យុវជនអាយុក្រោម២២ឆ្នាំឥណ្ឌូណេស៊ីដែលជាម្ចាស់ជើងឯកមេដាយមាសកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ស្នើសុំយកទុកជាវត្ថុអនុស្សាវរីយ៍។
នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកគាំទ្រផ្កាប់មុខលើវិញ្ញាសាបាល់ទាត់ដែលមានឈ្មោះPhang
Phirun បានសរសេរក្នុងខ្លឹមសារដូចខាងក្រោម។
ជីវិតនិងកីឡា ៖
១-ខ្ញុំធ្លាប់ជាអ្នកគាំទ្រផ្កាប់មុខលើវិញ្ញាសាបាល់ទាត់ ។ ខ្ញុំស្រឡាញ់កីឡាមួយនេះតាំងពីឆ្នាំ
១៩៧៩មកដោយសារបានជួប(បងរ៉ាត់)អតីតកីឡាករជម្រើសជាតិបាល់ទាត់១៩៧៥ ។ គាត់់បាន
ស្គាល់ខ្ញុំ និងណែនាំខ្ញុំអោយស្រឡាញ់និងលេងបាល់ទាត់តាំងពីស្លឹកឈើរហូតដល់បាល់
ជ័រ និងបាល់ស្បែក ។ លេងផង សិក្សាផង ដើម្បីសុខភាព និងលេងក្រៅអាជីពរាប់សិបឆ្នាំ។
២-នៅឆ្នាំ១៩៩១.១៩៩៥ ទើបខ្ញុំយល់ព្រមចូលរួមក្នុងក្រុមបាល់ទាត់ប្រចាំសកលវិទ្យាល័យ
ភ្នំពេញ (ធ្លាប់បានជើងឯក និងជើងឯករង)ផងដែរ ។ ឥឡូវនេះ ខ្ញុំខូចជង្គង់ហើយ (តាំងពី
១៩៩៣មក)។
៣-រឿងចម្លែកនិងរំភើប ៖
ពេលឃើញបង្គោលទីអត់សំណាញ់ ខ្ញុំគិតថា ប្រហែលគេសាទុកទេដឹង? នៅមិនសុខក៏
សួរលោកគ្រូជាអាជ្ញាកណ្តាល គាត់ប្រាប់ថា សំណាញ់នេះត្រូវបានក្រុមជម្រើសជាតិបាល់
ទាត់ឥណ្ឌូណេស៊ី U.22 ម្ចាស់ជើងឯកកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ថ្មីៗនេះ ស្នើសុំយក
ទុកជាវត្ថុអនុស្សាវរីយ៍ ៕
ចែករំលែកព័តមាននេះ