ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា សង្ឃឹមថា រដ្ឋប្រហារកាលពី ៩ឆ្នាំមុន គឺជារដ្ឋប្រហារចុងក្រោយរបស់ថៃ

1 ឆ្នាំ មុន

ថ្លែងនៅក្នុងថ្ងៃរំលឹកខួប ៩ឆ្នាំ នៃរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា លោកស្រីបានមានប្រសាសន៍ថា លោកស្រីសង្ឃឹមថា នោះជារដ្ឋប្រហារចុងក្រោយសម្រាប់ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand…

ថ្លែងនៅក្នុងថ្ងៃរំលឹកខួប ៩ឆ្នាំ នៃរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា លោកស្រីបានមានប្រសាសន៍ថា លោកស្រីសង្ឃឹមថា នោះជារដ្ឋប្រហារចុងក្រោយសម្រាប់ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុង​ការ​បង្ហោះ​តាមរយៈ​ហ្វេស​ប៊ុក លោកស្រី​បាន​និយាយ​ថា​៖«អារម្មណ៍​របស់​ខ្ញុំ​ នៅ​ថ្ងៃ​ខួប​រដ្ឋ​ប្រហារ​ឆ្នាំ២០១៤ ម្ដងនេះ ​គឺ​វាខុស​ពី​ពេល​មុន»។ រំលឹកដែរថា រដ្ឋាភិបាល​លោកស្រី ​យីងឡាក់​ ត្រូវ​បាន​ទម្លាក់​ដោយ​រដ្ឋប្រហារ​យោធា​ ក្រោមការដឹកនាំ​ដោយ​ប្រមុខ​កងទ័ពលោក ​ប្រាយុទ្ធ ចាន់អូចា កាលពី​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ២០១៤។

លោកស្រី​ យីងឡាក់ បាន​និយាយ​ថា​៖ «​ប្រទេស​ថៃ​បាន​និង​កំពុង​រស់នៅ​ក្រោម​ម្លប់​នៃ​របប​ផ្តាច់ការ​ និង​ការ​អស់សង្ឃឹម​របស់​ប្រជាជន ​ដែល​បាន​ជួប​បញ្ហា​ប្រឈម​ខាង​សង្គម ​និង​សេដ្ឋកិច្ច​»។

លោកស្រីក៏បានលើកឡើងពី​លទ្ធផលនៃការ​បោះឆ្នោត កាលពី​ថ្ងៃ​ទី១៤ ខែ​ឧសភា កន្លងទៅនេះ ដែលវាបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋមិន​អាច​ទ្រាំជាមួយរបប​គ្មាន​ប្រជាធិបតេយ្យ​បាន​ឡើយ។ នៅថ្ងៃចន្ទដដែលនេះផងដែរ គណបក្សឆ្ពោះទៅមុខ និងសម្ព័ន្ធមិត្តចំនួន ៧ របស់ពួកគេ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីវេលាម៉ោង ៤ រសៀល។ ដូច្នេះវានឹងធានាសំឡេងបានចំនួន ៣១៣ សំឡេង សម្រាប់លោក Pita Limjaroenrat ខណៈដែលគាត់នឹងត្រូវការច្រើនជាង ៣៧៦ សំឡេង ដើម្បីឈ្នះតំណែងជានាយករដ្ឋមន្ត្រីថ្មី៕