ភ្លើងឆេះព្រៃជិត១លានហិកតានៅកាណាដា
ប្រទេសកាណាដា ៖ ផ្សែងភ្លើងឆេះព្រៃកាលពីថ្ងៃទី២១ ឧសភា ញ៉ាំងឲ្យមានការប្រកាសអាសន្ន
ប្រទេសកាណាដា ៖ ផ្សែងភ្លើងឆេះព្រៃកាលពីថ្ងៃទី២១ ឧសភា ញ៉ាំងឲ្យមានការប្រកាសអាសន្ន
ប្រទេសកាណាដា ៖ ផ្សែងភ្លើងឆេះព្រៃកាលពីថ្ងៃទី២១ ឧសភា ញ៉ាំងឲ្យមានការប្រកាសអាសន្ន
ពីគុណភាពអាក្រក់នៃខ្យល់ក្នុងទីក្រុងជាច្រើននៃខេត្តអាល់ប៊ែរតាភាគខាងលិចកាណាដា ។
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមនុស្សច្រើនសិបពាន់នាក់ ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញ
ហើយព្រៃឈើប្រមាណជាជាង៩៤១.០០០ហិកតាក្លាយជាចំណីភ្លើង ។ ក្នុងសន្និសីទសារព័ត៌
មានមួយ លោកស្រី CRHISTIE TUCKER នៃទីភ្នាក់ងារប្រឆាំងអគ្គិភ័យខេត្តអាល់ប៊ែរតាថ្លែងថា ផ្សែងបានបំពុលដល់ខ្យល់អាកាស ។
ប្រជាជនជាច្រើននៅអាល់ប៊ែរតា ពិតណាស់មិនអាចចៀសផុតពីផ្សែងឡើយ កាលពីចុងសប្ដាហ៍កន្លងទៅ ។ ផ្សែងពិតជាក្រាស់នៅតាមតំបន់ជាច្រើននៃខេត្តនោះ ។ តែយើងក៏កត់សម្គាល់ឃើញដែរថា សីតុណ្ហភាពហាក់ដូចជាចុះថយ ជាមួយផ្សែងក្រាស់ទាំងនេះដែលបាំងការជះពន្លឺព្រះអាទិត្យ ។ អាកាសធាតុរាងត្រជាក់ ប្រាកដណាស់ជួយរារាំងភ្លើងមិនឲ្យឆេះរាលដាលខ្លាំង ។
ផ្សែងភ្លើងគ្របដណ្ដប់លើផ្ទៃដីដល់ទៅជាង២,៧លានគីឡូម៉ែត្រក្រឡានិងលាតសន្ធឹងដល់តំបន់ឆ្នេរសមុទ្រអត្លង់ទិកសហរដ្ឋអាមេរិកនិងដល់តំបន់អាក់ទិក ។ អាជ្ញាធរបរិស្ថានកាណាដា បានព្រមានពីគុណភាពអាក្រក់នៃខ្យល់ដែលអាចមានគ្រោះថ្នាក់ខ្ពស់់ដល់សុខភាព ៕
ចែករំលែកព័តមាននេះ